Facebook Twitter Google+ Share

សឿយ​ វិសាល៖​ ប៉ះ​ជប៉ុន​ល្ងាច​នេះ​នឹង​ប្រឹង​ខ្លាំង​ជាង​ប្រកួត​ជា​មួយ​ចិន​ទៀត

[Copy link]
284878 0
Share
ខ្សែ​ការពារ​ឆ្នើម​ដែល​តែងតែ​បង្ហាញ​មុខ​ក្នុង​ការប្រកួត​ធំ​របស់​កម្ពុជា​ សឿយ​ វិសាល​ ថា​ការ​ប្រកួត​ជា​មួយ​ជប៉ុន​ល្ងាច​នេះ​ ពួក​គេ​មិន​ខ្លាច​ទេ​ ហើយ​នឹង​ខំប្រឹង​លេង​ឲ្យ​ខ្លាំង​ជាង​កាល​ប្រកួត​ជា​មួយ​ប្រទេស​ចិន​ទៅ​ទៀត។​

cam-vs-china-6_large.jpg
U-23 កម្ពុជា

japan-vs-philippine-4_large.jpg
U-23​ ជប៉ុន

កីឡាករ​ សឿយ​ វិសាល​ បាន​លើក​ឡើង​ថា​ បើ​និយាយ​ពី​សមត្ថភាព​កីឡាករ​ជប៉ុន​គឺ​ខ្លាំង​ជា​កីឡាករ​ U-23​ ចិន​ ក៏​ប៉ុន្តែ​សម្រាប់​គេ​រួម​និង​មិត្ត​រួម​ក្រុម​ដទៃ​ទៀត​មិន​ខ្លាច​នោះ​ទេ​ ហើយ​ប្ដេជ្ញា​ចិត្ត​ថា​នឹង​ខំប្រឹង​លេង​ឲ្យ​ល្អ​ និង​ខ្លាំង​ជាង​មុន​ទៅ​ទៀត។​ ទាក់ទិន​ទៅ​និង​លទ្ធផល​ជា​មួយ​ U-23​ ជប៉ុន​ នា​ល្ងាច​នេះ​ខ្សែ​ការពារ​ខាង​លើ​ យល់​ឃើញ​ថា​ប្រហែល​ជា​មិន​អាក្រក់​ដូច​ U-23​ ហ្វីលីពីន​ នោះ​ទេ។​

cam-vs-china-20_large.jpg

cam-vs-china-21_large.jpg
កីឡាករ​ សឿយ វិសាល ពាក់អាវលេខ ៥

សូម​រំលឹក​ថា​ សម្រាប់​ការ​ប្រកួត​ជម្រុះ​ពាន​រង្វាន់​ 2018 AFC U23 Championship ​ពូល​ J​ ប្រកួត​ដំបូង​កាល​ពី​ថ្ងៃ​ពុធ​ ទី១៩ ​កក្កដា​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​នោះ​ គឺ​ U23​ ជប៉ុន​ ឈ្នះ​ ហ្វីលីពីន​ ឯ​កម្ពុជា​ស្មើ​ U23​ ចិន។​ ការ​ប្រកួត​ទី២​ ល្ងាច​នេះ​គឺ​ U23​ ចិន​ ប៉ះ​ ហ្វីលីពីន​ វេលា​ម៉ោង​ ៣:៣០​ នាទី​រសៀល​ និង​គូ​ទី២​ កម្ពុជា​ ប៉ះ​ជា​មួយ​ U23​ ជប៉ុន​ ម៉ោង​ ៦:៣០​ ល្ងាច​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ៕​

អត្ថបទ៖ នួន ស៊ីណា​
ប្រភព៖ sabay

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top