Facebook Twitter Google+ Share

ចំណុចគួរចងចាំអំពីជំងឺផ្លូវចិត្ត

[Copy link]
283519 0
Share

4394.jpg

១. ជំងឺផ្លូវចិត្តមានប្រភេទផ្សេងៗគ្នាច្រើនយ៉ាង ។ ជំងឺផ្លូវចិត្តអាចនាំឱ្យមានពិការភាពធ្ងន់ធ្ងរនឹងអាចស្លាប់បាន ។


២. ជំងឺផ្លូវចិត្តដែលកើតមានញឹកញាប់នៅក្នងសហគមន៍ ឬនៅផ្នែកពិនិត្យជំងឺទូទៅគឺជាជំងឺផ្លូវចិត្ត ដែលកើតមានញឹកញាប់និងបញ្ហាដែលទាក់ទងទៅទងទៅនឹងការញៀនសុរា ។ ទោះជាយ៉ាងណានេះក្តីអ្នកជំងឺ និងបុគ្គលិកសុខភាពអាចមិនចាត់ទុកលក្ខណៈទាំងអស់នេះ ថាជាជំងឺផ្លូចចិត្តទេ ។

៣. ជំងឺធ្លាក់ទឹកចិត្ត និងជំងឺវិកលចរិតស្រួចស្រាវគឺជាលក្ខណៈដែលជារឿយៗសហគមន៍នឹងបុគ្គលិកសុខភាពសម្គាល់បានថាជាជំងឺផ្លូវចិត្ត ពីព្រោះតែជំងឺទាំងនេះមានអាកប្បកិរិយាខុសធម្មតា ។

៤. ហេតុការណ៍តានតឹងផ្លូវចិត្ត ការផ្លាស់ប្តូរមុខងាររបស់ខួរក្បាល និងកត្តាវេជ្ជសាស្ត្រ ដូចជាការរលាកខួរក្បាល គឺជាបុព្វហេតុចំបងរបស់ជំងឺផ្លូវចិត្ត ។

៥. មនុស្សមួយចំនួនអាចជឿថាកត្តាខ្មោចបិសាច ឬអធិធម្មជាតិបង្កឱ្យមានជំងឺផ្លូវចិត្ត ។ លោកអ្នកមិនគប្បីជជែកវែកញែកពីជំនឿទាំងនេះទេ តែគប្បីព្យាយាមពន្យល់បញ្ហាទាំងនេះតាមបែបវេជ្ជសាស្ត្រ ។

៦. ការដាក់ឈ្មោះជំងឺផ្លូវចិត្តតាមរោគវិនិច្ឆ័យមិនមែនជាការចាំបាច់ទេ តែលោកអ្នកត្រូវទទួលស្គាល់បញ្ហាជំងឺផ្លូវចិត្តណាមួយ ព្យាយាមកំណត់សម្គាល់ប្រភេទនៃជំងឺផ្លូវចិត្តនោះ ហើយផ្តល់ការព្យាបាលឱ្យបានសមស្រប ៕


អត្ថបទ៖ thida
ប្រភព៖ អ្នកជំនាញផ្នែករោគផ្លូវចិត្ត
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top