• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

ហ្គេម Call of Duty បញ្ចេញវគ្គថ្មីបាញ់ខ្មោចទាហានបក្ស Nazi ពិតជារន្ធត់ជាមួយក្រាហ្វិចកប់របស់វា

[Copy link]
281358 1
Share
ក្រុមហ៊ុន Activision ដែលត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនដែលមានបទពិសោធន៍ចាស់ឆ្នាំក្នុងការផលិតហ្គេម មានមូលដ្នាននៅសហរដ្ឋអាមេរិចបានបញ្ចេញវគ្គថ្មី Nazi Zombies នៃហ្គេម Call of Duty ធ្វើអោយមានការចាប់អារម្មណ៍ពីបណ្ដាល Gamer ទូទាំងពិភពលោកយ៉ាងច្រើន។ Activision គ្រាន់តែបញ្ចេញឈុត Trailer ក្បែរពីរនាទីប៉ុណ្ណោះ តែវាមានចំណុចពិសេសជាច្រើនដូចជា ក្រាហ្វិចកប់ ការបញ្ចូលសម្លេងក្នុងវគ្គថ្មីពិតជាគួរអោយព្រឺឆ្អឹងខ្នង ហើយនៅពេលបានលេងប្រហែលរន្ធត់មិនធម្មតានោះទេ។

cover.jpg

ការប្រយុទ្ធ និងផ្សងព្រេងជាមួយតំបន់ក្រោមដីដ៏អាថកំបាំងមួយ ដែលមើលទៅដូចជាកន្លែងពិសោធន៍វេជ្ជសាស្ត្រមានភាពច្របូកច្របល់ ពោរពេញដោយឈាមជាច្រើន បូកផ្សំជាមួយឧបករណ៍ស្រួចៗដ៏គួរអោយខ្លាច មានគ្រូពេទ្យកំពុងវះកាត់ស្បែកមុខ អ្នកទោសជាប់ច្រវ៉ាក់ មានទាហ៊ានស្លៀកពាក់ឯកសណ្ឋានបក្សណាស៊ី ហើយកន្លែងនេះហើយដែលអ្នកនឹងត្រូវប្រយុទ្ធដើម្បីរស់ ជាមួយស្ថានភាពដ៏តានតឹង និងប្រថុចញ៉ុចយ៉ាងខ្លាំង។

090221ikdaal2676yku77a.jpg

ហ្គេមនេះដែរនឹងចាប់ផ្ដើមបញ្ចេញអោយលេងនៅថ្ងៃទី 3 ខែវិច្ឆិកាក្នុងឆ្នាំនេះ ហើយអ្នកអាចបញ្ជាទិញជាមុនក៏បានប្រសិនបើអ្នកចាប់មានអារម្មណ៍។ ការបញ្ជាទិញជាមុននឹងទទួលបានការលេងក្នុងតំណាក់កាល Version Beta សម្រាប់ម៉ាស៊ីន PlayStation 4 ហើយសម្រាប់ម៉ាស៊ីហ្គេមផ្សេងៗទៀត Version Beta ដាក់ចេញនៅថ្ងៃទី 1 ដល់ថ្ងៃទី 4 ខែកញ្ញា។
តម្លៃស្តង់ដាររបស់វាគឺ $59.99 ដុល្លារអាមេរិក រីឯតម្លៃបញ្ជាទិញជាមុនសម្រាប់ digital deluxe edition មានតម្លៃ $99.99 ដុល្លារអាមេរិក។



ប្រែសម្រួល៖ Tommy
ប្រភព៖ Slash Gear

1's reply

Taingvengly  Editor  2017-7-25 10:05  | Show all posts

Report Use magic

Reply
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top