• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

របៀប​ធ្វើថ្នាល​ផ្សាំអំពៅ និង រៀបចំ​ដីដាំ​អំពៅ ដើម្បីទទួលបានផលល្អ

[Copy link]
279053 0
Share
របៀប​ធ្វើថ្នាល​ផ្សាំអំពៅ និង រៀបចំ​ដីដាំ​អំពៅ
កសិករ កែវ យ៉ិន រស់នៅភូមិទួលខ្ពស់ ខេត្តព្រៃវែង បានប្រកបរបរដាំអំពៅជាយូរមកហើយ។ ដោយសារគាត់មានបច្ចេកទេសដាំល្អ ធ្វើអោយទិន្នផលអំពៅរបស់គាត់ខ្ពស់ ជាពិសេសរបៀបធ្វើថ្នាលផ្សាំអំពៅ និងការរៀបចំដីដាំអំពៅរបស់គាត់បានល្អ។

e2f7217a-fb47-4e90-a543-6a9f9a201976.jpg
1. របៀបរៀបចំថ្នាលអំពៅ:
កាប់បំផុសដី និងវាយដីអោយល្អិត ហើយកាយអោយស្មើ បន្ទាប់មកយក កំណាត់កង់អំពៅ ដែលកាប់រួច(កំណាត់កង់ត្រូវមានជាប់ភ្នែក ៣-៤)រៀបលើថ្នាលជាជួរ ដោយដាក់ភ្នែកចេញជំហៀង រួចយកដីម៉ដ្ឋ(ដីស្រទាប់លើមួយភាគ លាយលាមកគោមួយភាគ) រោយពីលើហើយយកចំបើងគ្របថែមពីលើទៀត។ បន្ទាប់មកស្រោចទឹកមួយថ្ងៃពីដង(ព្រឹកល្ងាច)។ ក្រោយពីដាក់ផ្សាំហើយ គេត្រូវឧស្សាហ៍មើលពន្លកដែលដុះ ប្រសិនបើពន្លកដុះបាន ៥ ទង ត្រូវរើចំបើងចេញពីថ្នាល។ ការផ្សាំនេះមានរយ:ពេល ២០-៣០ ថ្ងៃទើបអាចយកទៅដាំបាន។
2. របៀបរៀបចំដីដាំ
ដីដែលភ្ជួរហើយត្រូវកាប់បំផុស លើកជារងខ្នងអណ្តើក កំពស់ពីរតឹក ទទឹងបីតឹក ចំណែកឯបណ្តោយរងវិញកំណត់តាមលទ្ធភាពដី។ យកស្លឹកឈើងាប់ ស្មៅងាប់ ចំបើង ដុតបំពក់ រួចយកផេះដែលបានពីដុតនោះរោយតាមចន្លោះរង។រងដាំអំពៅ តាមបទពិសោធន៍កន្លងមក បើមិនដុតធ្វើអោយមានកណ្តៀរកើតឡើង។
H083114HS-620a.jpg


បន្ទាប់ពីរៀបចំរងហើយយកកូនអំពៅមកដំរៀបតាមចង្អូររង ដែលមានគំលាត៤តឹកពីគុម្ពមួយទៅគុម្ពមួយ។




ប្រភព៖ កសិកម្ម



Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top