• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

បច្ចេកទេស​ក្នុងការដាំ​ម្ទេស​

[Copy link]
279540 0
Share
1.​ការត្រៀម​ដី​ដាំ​
– ដំណាំ​ម្ទេស​ជា​ដំណាំ​ដែល​អាច​ដាំ​បាន​ស្ទើរតែ​គ្រប់​ប្រភេទ​ដី តែ​ប្រភេទ​ដី​ដែល​ល្អ​បំផុត​គឺ ដី​ដែល​មិន​ជាំ​ទឹក​
– ភ្ជួរ​ត្រឡប់​ហាល​ចោល​ពី ៧-១០​ថ្ងៃ សម្រាប់​ជី​ដែល​ត្រូវ​ប្រើ​គឺ ជី​លាមក​សត្វ ឬ​ជីសរីរាង្គ​។​

paperss-rasmeinews-702x420 (1).jpg

2. វិធី​បណ្តុះ​កូន​៖
– គួរ​បណ្តុះ​កូន​នៅលើ​ថ្នាល​ជាមុនសិន ដោយ​ខ្ចប់​គ្រាប់​ម្ទេស​ក្នុង​ក្រណាត់​ហើយ​ត្រាំ​ទឹក ១ យប់​
– បន្ទាប់មក​យក​ម្ទេស​ដែល​ត្រាំ​ទឹក​ហើយ ១​យប់ ទៅ​លាង​ក្នុង​ទឹក​ដែល កំពុង​ហូរ​យ៉ាងហោចណាស់ ៣០ នាទី​
– យក​គ្រាប់​ម្ទេស​ដែល​ខ្ចប់​នឹង​ក្រណាត់​រក្សាទុក​នៅ​កន្លែង​ដែល​ស្ងួត ហើយ​ម្លប់ ២-៣​ថ្ងៃ​ទៀត​។​
– នៅពេលដែល​គ្រាប់​ម្ទេស​ដុះ​ចេញ​ឬ​ស​ពណ៌​ស​តូចៗ សឹម​យកទៅ​បណ្តុះ​។​
paperss1-rasmeinews-768x507.jpg

3.​បច្ចេកទេស​ក្នុង​ការដាំ​៖
– ក្រោយពេល​បណ្តុះ​កូន​បាន ២-៣ សប្តាហ៍ មុននឹង​យកទៅ​ដាំ​លើ​ថ្នាល​ថ្មី កាត់​បណ្តូល​កូន​ម្ទេស ឱ្យ​សល់ តែ​ថ្នាំង​ដែលមាន​ស្លឹក​ចាស់ ព្រមទាំង​កាត់​ឬ​ស​កែវ​ឱ្យ​សល់​ប្រវែង ១ ឬ​១ ថ្នាំ​ដៃ​កន្លះ ដើម្បី​ឲ្យ​ពេលដែល​ម្ទេស​ធំ​ឡើង វា​នឹងមិន​ខ្ពស់​ពេក ផ្ទុយទៅវិញ​វា​នឹង​បែកមែក​ច្រើន ធ្វើឱ្យមាន​ផ្កា ផ្លែ​ច្រើន​ដែរ​
ចំណែក​ឬ​ស​កែវ​នឹង​កើតជា​ឬ​ស​តូចៗ​ច្រើន អា​ចរក​អាហារ ជីវជាតិ​មក​ចិញ្ចឹម​ដើម​បាន​ដោយ​ងាយ​
– គួរ​ដាំ​ទុកចន្លោះ​រវាង​ដើម​នីមួយៗ ប្រវែង ៥០ សម​. ទុកចន្លោះ​ចន្លោះ​រវាង​ជួរ​នីមួយៗ ៧០​សម​. ប្រសិនជា​លើក​ជា​ថ្នាល​គួរ​ទុក​ទទឹង ១ ម​. ប្រវែង ២០ ម​. ចន្លោះ​សម្រាប់​ដើរ ០.៥ ម​.​។​

paperss2-rasmeinews-768x576.jpg

4.​ការដាក់​ជី​៖
– ក្រោយពេល​ដាំ​បាន ២០-២៥​ថ្ងៃ ឬ​អាច​សង្កេតមើល​ដើម​ម្ទេស ដោយ​ជ្រួយដី​ដាក់​ជីសរីរាង្គ ឬ​ជី​លាម​សត្វ​។​

paperss4-rasmeinews-768x531.jpg

5.​ការថែទាំ​៖
– ក្រោយពី​ដាំ​ហើយ​យើង​ស្រោច​ទឹក​អោយបាន​ជោគ​១​ថ្ងៃ​២​ដង​
– ដកស្មៅ​អោយបាន​ញឹកញាប់​
– ជ្រំដី​ធ្វើអោយ​ដី​ធូ​ងាយ​ជ្រាប​ទឹក​ខ្យល់​ចេញចូល​បាន​ស្រូល​
– ស្រោច​ទឹក​ជីធម្មជាតិ ៕ ប្រភព​: អ៊ាង សុផល្លែត​

paperss6-rasmeinews.jpg

paperss5-rasmeinews-752x420.jpg



ប្រភព៖ រស្មីកម្ពូជា
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top