• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

វេទិកាអាស៊ាន-ចិន នឹងប្រារព្ធឡើងនៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រនិងអភិវឌ្ឍន៍សង្គម

[Copy link]
276628 0
Share
វេទិកាអាស៊ាន-ចិន ក្នុងគោលដៅអភិវឌ្ឍន៍សង្គមនិងកាត់បន្ថយភាពក្រីក្រ បានប្រារព្ធឡើងកាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រោមការជជែកពិភាក្សាចែករំលែកបទពិសោធន៍និងការអនុវត្តយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ។

វេទិកានេះរៀបចំដោយក្រុមប្រឹក្សាកាត់បន្ថយភាពក្រីក្រសាធារណៈរដ្ឋចិន និងក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុក រ៉ាប៊ុន នៅសណ្ឋាគារសុខាល័យ ខេត្តសៀមរាប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសប្រមាណ ១២០នាក់ រួមមាន មន្ត្រីរាជការ អ្នកជំនាញ បណ្ឌិត អ្នកវិនិយោគចិន អង្គការក្រៅរដ្ឋាភិបាល អង្គការអន្តរជាតិ មកពីប្រទេសចិន និងបណ្តាលប្រទេសក្នុងអាស៊ាន។

វេទិកាកាត់បន្ថយភាពក្រីក្រនេះបានពិភាក្សាលើបញ្ហាមួយចំនួនក្នុងប្រទេសចិនក៏ដូចជាប្រទេសផ្សេងៗក្នុងតំបន់អាស៊ាន សម្តៅការការច្នៃប្រឌិត ការអនុវត្តយុទ្ធសាស្ត្រនិងគោលការណ៍ដើម្បីកាត់បន្ថយភាពក្រីក្រ ។ លើសពីនេះវិទិកានេះក៏បានជំរុញសហប្រតិបត្តិការណ៍កាត់បន្ថយភាពក្រីក្ររវាងចិននឹងអាស៊ានទាំងមូល ហើយចិននឹងបណ្តាលប្រទេសអាស៊ានទាំងអស់អាចសម្រេចបានគោលដៅរួមមួយក្នុងឆ្នាំ២០៣០ ក្នុងការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរភាព។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីក្រុមប្រឹក្សាកាត់បន្ថយភាពក្រីក្រសាធារណៈរដ្ឋចិន លើកឡើងថា ការកាត់បន្ថយភាពក្រីក្រជាគោលដៅដ៏ធំមួយ ឈានទៅរកការអភិវឌ្ឍធនធានមនុស្ស និងដោះស្រាយបញ្ហាប្រឈមក្នុងប្រទេសចិននិងប្រទេសដទៃ។

ក្នុងនោះផងដែរ ក្រុមប្រឹក្សាកាត់បន្ថយភាពក្រីក្រសាធារណៈរដ្ឋចិនក៏បានចែករំលែកពីយុទ្ធសាស្រ្តនិងបទពិសោធន៍ ក្នុងការកាត់បន្ថយភាពក្រីក្រទ្រង់ទ្រាយធំក្នុងប្រទេសចិនបានឆាប់រហ័ស និងជួយឲ្យសេដ្ឋកិច្ចរីកចម្រើនទៀតផង។

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានលើកឡើងដែរថា វេទិកានេះពិតជាមានសារៈសំខាន់សម្រាប់អ្នកចូលរួមក្នុងការពិភាក្សា និងចែករំលែកការខិតខំប្រឹងប្រែងកាត់បន្ថយភាពក្រីក្ររវាងប្រទេសសមាជិកអាស៊ានទាំងអស់។ ក្នុងការជជែកពិភាក្សានេះគេរំពឹងថា កម្ពុជានឹងមានការរីកចម្រើន៧%រៀងរាល់ឆ្នាំ និងកាត់បន្ថយភាពក្រីក្រលើសពី១% ក្នុងមួយឆ្នាំ ។​

នៅរយៈពេលកន្លងមកនេះ យោងតាមរបាយការណ៍រដ្ឋាភិបាលកម្ពុជា ឲ្យដឹងថាភាពក្រីក្រក្នុងកម្ពុជាបានធ្លាក់ចុះ ១១.៥% ក្នុងឆ្នាំ ២០១៥​ ។

គួរបញ្ជាក់ថា គោលដៅក្នុងធំក្នុងកម្មវិធីនេះគឺ ការជជែកពិភាក្សាពីការកាត់បន្ថយភាពក្រីក្រ ការអនុវត្តវិធីសាស្ត្រ យុទ្ធសាស្ត្រ និងការកំណត់គោលដៅអភិវឌ្ឍន៍៍ប្រកបដោយនិរន្តរភាពក្នុងឆ្នាំ ២០៣០៕


20370642_1795857344039435_952771424_n.jpg


ប្រភព៖Business Cambodia

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top