• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

វិធីសាស្រ្តដែលធ្វើឲ្យជីវិតរីករាយក្រោយអាពាហ៍ពិពាហ៍

[Copy link]
277463 0
Share
ជីវិតអាពាហ៍ពិពាហ៍ មនុស្សគ្រប់រូបតែងតែចង់បានក្នុងជីវិត និងចង់រស់នៅជាមួយមនុស្សដែលខ្លួនស្រឡាញ់ ប៉ុន្តែការស្រឡាញ់មិនអាចស្រឡាញ់តែម្ខាងនោះទេ វាតម្រូវឲ្យមានមនុស្សពីរនាក់ស្រឡាញ់គ្នាទៅវិញទៅមក ទើបអាចធ្វើឲ្យជីវិតអាពាហ៍ពិពាហ៍ប្រកបដោយរីករាយ​ និងមានក្តីសុខជាមួយនឹងការចែករំលែកនូវសេចក្តីស្រឡាញ់ចំពោះគ្នានិងគ្នា។ ខាងក្រោមនេះ ជាវិធីដែលធ្វើឲ្យជីវិតក្រោយអាពាហ៍ពិពាហ៍កាន់តែមានអារម្មណ៍ស្រស់ស្រាយ និងមានការយល់ចិត្តគ្នាទៅវិញទៅមក ៖

image-couple-in-love-having-tea.jpg

១. អារម្មណ៍ស្និទ្ធស្នាលជាមួយគ្នា
ការយល់អារម្មណ៍គ្នាទៅវិញទៅមក ជាវិធីមួយដែលធ្វើឲ្យអ្នកកាន់តែមានការជឿជាក់គ្នាទៅវិញទៅមក។ បង្ហាញអារម្មណ៍ពិតដោយគ្មានការលាក់លៀម នោះអ្នកទាំងពីរនឹងកាន់តែយល់ពីចិត្តគ្នាកាន់តែច្រើនជាងមុន។

២. ការជ្រើសរើសយកគ្រួសារជាធំ
មិនថាមនុស្សប្រុស ឬមនុស្សស្រីទេ តែងតែប្រាថ្នាចង់បានក្រុមគ្រួសារមួយដែលតែងយកការចិត្តទុកដាក់គ្នាទៅវិញទៅមក ការផ្តល់សេចក្តីចំពោះគ្នានឹងគ្នា ព្រោះមានតែក្រុមគ្រួសារទេដែលអាចផ្តល់សេចក្តីស្រឡាញ់ និងការលើកទឹកចិត្តយ៉ាងធំធេងជាជាងមនុស្សជុំវិញខ្លួន។

៣. ក្តីស្រឡាញ់និងជីវិតអាពាហ៍ពិពាហ៍
លោក Paul Tournier ដែលជាអ្នកចិត្តវិទ្យាដ៏ល្បីម្នាក់បាននិយាយថា ៖ គាត់រៀបការទាំងអស់ប្រាំមួយដងហើយ ហើយគាត់បាននិយាយថា មនុស្សស្រីទាំងអស់គឺដូចគ្នា មិនថាអត្តចរិក ឬការគិតនោះទេ។

៤. ជីវិតអាពាហ៍ពិពាហ៍ជាមួយហរិញ្ញវត្ថុ
ទោះបីអ្នកមានការទុកចិត្តគ្នាលើកការស្រឡាញ់ក្តី អ្នកគួរតែមានការទុកចិត្តលើកការចំណាយ និងចំណូលផងដែរ។ អ្នកទាំងពីរមិនគួរលាក់បាំងពីរឿងនេះទេ។

៥. រក្សាទំនាក់ទំនងជីវិតជាប្តីប្រពន្ធ
អ្នកខ្លះយល់ថា ការប្រាស្រ័យទាក់ទងគ្នាច្រើន អាចធ្វើការបាត់ភាពស្និទ្ធស្នាល និងថយចុះនូវទំនាក់ទំនងពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្ទុយទៅវិញ ការរក្សាទំនាក់ទំនងកាន់តែច្រើន រឹតតែធ្វើឲ្យមានការយល់ចិត្តគ្នាកាន់តែខ្លាំង។

៦. ការក្លាយជាឪពុុកម្តាយគេ
ការចិញ្ចឹមកូនជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍រួច។ ពួកគេតែងតែចង់បានជីវិតគ្រួសារមួយដែលមានភាពកក់ក្តៅ ហើយពួកគេចង់ចែករំលែកនូវសេចក្តីឲ្យកូនៗរបស់ពួកគេ។

៧. ការពរពោះ
ស្រ្តីគ្រប់រូបទោះបីដឹងថា ការពរពោះមិនមែនជាការងាយស្រួលទេ ប៉ុន្តែគេនៅតែចង់បានកូនដែលជាកូនក្នុងស្បូន និងជាឈាមរបស់គេផ្ទាល់តែម្តង។

៨. បង្កើនភាពផ្អែមល្ហែម និងស្និទ្ធស្នាលជាមួយគ្នា
ការបង្កើនភាពផ្អែមល្ហែមទោះបីអ្នកបានរស់នៅជាមួយគ្នាក្នុងជីវិតជាប្តីប្រពន្ធក៏ដោយ តែប្រសិនអ្នកកាន់តែឆ្ងាយទៅមិនសូវយកចិត្តទុកដាក់នឹងគ្នា នោះនឹងធ្វើឲ្យអ្នកទាំងពីរមិនសូវមានភាពស្និទ្ធស្នាលដូចមុនឡើយ។
ប្រែសម្រួល៖ Queenco
អត្ថបទ៖ marriage.com

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top