+ គ្រឿងផ្សំ
- មេម្សៅ 1ខាំ
- ល្ង 1កូនចាន
- សាច់ដូងចាស់ល្មម 1ផ្លែ
- ខ្ទិះដូង 1កូនចាន
- ពងមាន់ (យកតែផ្នែកលឿង) 6គ្រាប់
- ស្ករស 1គីឡូក្រាម
- ប្រេងឆា និងអំបិល កន្លះស្លាបព្រាកាហ្វេ
+ របៀបផ្សំមេម្សៅ
យក ម្សៅខ្សាយ1កំប៉ុង ច្របល់ជាមួយស្ករត្នោតឱ្យសព្វ រួចទុកផ្អាប់ចោលមួយយប់ នោះអ្នកនឹងទទួលបានមេម្សៅសម្រាប់យកមកធ្វើនំពុម្ពហើយ។
+ របៀបធ្វើនំពុម្ព
1. យកល្ងទៅលីងឱ្យឈ្ងុយទុកមួយអន្លើ។
2. រួចយកមេម្សៅដែលលាយហើយនោះមកលាយជាមួយល្ងលីង សាច់ដូង ខ្ទិះដូង ពងមាន់ ស្ករស និងអំបិលលាយចូលគ្នាឱ្យសព្វ ហើយទុកវាចោលប្រមាណជា1ទៅ2ម៉ោងជាមុនសិន។
3. បន្ទាប់មកសឹមយកពុម្ពទទេមកដាក់លើចង្ក្រានរហូតដល់វាក្តៅខ្លាំង ដើម្បីកុំឱ្យជាប់ម្សៅ។
4. លាយប្រេងឆាជាមួយពងមាន់ រួចកូរឱ្យសព្វ ហើយសឹមយកធាងចេកជ្រលក់លាបលើពុម្ពឱ្យសព្វកន្លែង មុននឹងចាក់នំពុម្ព។
5. ជាចុងក្រោយ គឺត្រូវចាក់ម្សៅចូល ហើយគ្របទុកឱ្យឆ្អិន និងឡើងក្រហមស្រួយ សឹមត្រឡប់វាទៅម្ខាងទៀត លុះពេលវាឆ្អិនល្អទាំងសងខាង ទើបឆ្កឹះនំពុម្ពនោះចេញជាការស្រេច៕
អត្ថបទ៖ Tinako
|