Facebook Twitter Google+ Share

ថ្នាំ Ibuprofen គេ​ប្រើ​ដើម្បី​អ្វី​? មាន​សុវត្ថិភាព​ប៉ុណ្ណា​?

[Copy link]
271325 0
Share
Ibuprofen គឺជា​ថ្នាំ​សម្រាប់​បំបាត់​ការឈឺចាប់ ដែល​អ្នក​អាច​រក​ទិញ​បាន ដោយ​មិន​ចាំបាច់​មាន​វេជ្ជបញ្ជា​នោះទេ​។​ ​វា​ជា​ប្រភេទ​ក្រុម​ថ្នាំ ប្រឆាំង​ការ​រលាក ដែល​មាន​មិនមែន​ស្តេ​រ៉ូ​អ៊ីត (NSAIDs)​។ Ibuprofen អាច​ត្រូវបាន​គេ​ប្រើ​ដើម្បី ៖

​​-   ​បន្ថយ​ការឈឺចាប់​តិចតួច ដូចជា ការ​ឈឺធ្មេញ ការឈឺ​ក្បាល និង​ការឈឺ​ចុកចាប់​ពេល​មាន​រដូវ​
​​-   ​បំបាត់​គ្រុនក្តៅ
​​-   ​បំបាត់​ការឈឺចាប់ និង​ការ​រលាក (​តឹង​ណែន ក្រហម និង​ហើម​) ដោយសារ​ជំងឺ​រលាក​សន្លាក់​
​-   ​បំបាត់​ការឈឺចាប់ និង​ហើម ដោយសារ​ការ​គ្រេច ថ្លោះ ឬ​ប្រេះស្រាំ ដូចជា ដោយសារ​ការលេង​កីឡា​ជាដើម​។​

1.jpg

​កូនក្មេង អាច​ប្រើប្រាស់​ថ្នាំ Ibuprofen បាន​ដែរឬទេ​?
Ibuprofen អាច​ត្រូវបាន​ប្រើ​លើ​កុមារ ដែល​មាន​អាយុ​លើសពី ៣ ខែ និង​មាន​ទម្ងន់​លើសពី ៥ គីឡូក្រាម ដើម្បី ៖
​-  ​បំបាត់​ការឈឺចាប់​
​​-   ​បំបាត់​ការ​រលាក​
​​-   ​បំបាត់​គ្រុនក្តៅ​។​
​ក្នុង​ករណី​មួយ​ចំនួន គ្រូពេទ្យ អាច​នឹង​ចេញ​វេជ្ជបញ្ជា ឲ្យប្រើ​ប្រា​ស់ថ្នាំ​នេះ លើ​ទារក​ដែល​មាន​អាយុ​តិចជាង ៣ ខែ ប្រសិនបើ​ការប្រើប្រាស់​ថ្នាំ Paracetamol មិន​មាន​ប្រសិទ្ធភាព​នោះទេ​។​

​ពេល​ប្រើប្រាស់​ថ្នាំ​នេះ ឪពុក​ម្តាយ​គ្រប់រូប គួរ​ប្រុងប្រយ័ត្ន និង​ស្តាប់​តាម​ការណែនាំ​របស់​គ្រូ ឬ​ការណែនាំ​នៅ​លើ​សំបក​ថ្នាំ ដោយ​ពឹងផ្អែក​ទៅលើ ៖
​-  ​ ​អាយុ​កុមារ​
​​-   ​ទម្ងន់​កុមារ​
​​-   ​កម្លាំង​នៃ​ថ្នាំ ibuprofen ដែល​គិត​ជា មី​លី​ក្រាម​។​
​ចំណាំ ៖ សូម​ពិភាគ្សា​ជាមួយ​គ្រូពេទ្យ មុន​ប្រើ​ប្រាស់ថ្នា​នេះ​៕


ប្រភព៖ flashsante
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top