• sreymom
  • V2
  • sreymom
Facebook Twitter Google+ Share

ងាយៗ​ដើម្បីបានភីហ្សាញ៉ាំ Free Free !!!

[Copy link]
408747 0
Share
កាល​ពី​ពេល​ថ្មីៗ​នេះ ក្រុម​ការងារ​របស់​ Pizza World បាន​​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​កម្មវិធី «ទិញ​មួយ​ថែម​មួយ ពេញ​មួយ​ថ្ងៃ​រាល់​ថ្ងៃ «ទ.ម.ថ.ម» នៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​ចំនួន​នា​រាជ​ធានី​ភ្នំពេញ ​​អម​នឹង​​រ៉ឺម៉ក​​កង់​បី (តុកតុក) «ទ.ម.ថ.ម» ដើម្បី​ធ្វើការ​ចែកចាយ​ នំ​ភីហ្សា និង ទឹកក្រូច Coca Cola ដោយ​ឥត​គិត​ថ្លៃ ព្រម​ទ៉ាំង​ផ្តល់​​ឱកាស​ឈ្នះ​សំបុត្រ​កុន​ជា​ច្រើន​រង្វាន់​ផង​ដែរ។

Pizza-Company.jpg

រ៉ឺម៉ក​កង់​បី​ (តុកតុក) របស់ «ទ.ម.ថ.ម»

នា​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន ក្រុម​ការងារ​របស់ Pizza World បាន​ចុះ​ទៅ​ដល់​កន្លែង​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ ដូច​ជា​ផ្សារ AEON Mall, កោះពេជ្រ, មុខ​ព្រះបរមរាជវាំង និង ផ្សារ​រាត្រី ក្នុង​គោល​បំណង​ផ្សព្វផ្សាយ​អោយ​ធំ​ទូលាយ និង​ឲ្យ​អតិថិជន​ស្គាល់​កាន់​តែ​ច្បាស់​នូវ​កម្មវិធី «ទិញ​មួយ​ថែមមួយ ពេញមួយថ្ងៃ រាល់ថ្ងៃ «ទ.ម.ថ.ម»  របស់ Pizza World។ ពួក​គេ​ក៏​មាន​គម្រោង​​នឹង​ចុះ​ទៅ​តាម​ទី​កន្លែង​ជា​ច្រើន​ទៀត។

លក្ខខណ្ឌ​ក្នុង​ការ​ទទួល​បាន​នូវ Pizza ​ទឹក​ក្រូច​ Coca Cola និង​សំបុត្រ​កុន​ពី Pizza World គឺ​អតិថិជន​គ្រាន់​តែ​ធ្វើ​ការ​លេងល្បែង​ងាយៗ​សប្បាយៗ ជាមួយ​នឹង Pizza World ដោយ​ធ្វើការ​ស្វែង​រក​ឲ្យ​ឃើញ​​​តុកតុក «ទ.ម.ថ.ម»  ​​ថតរូប Selfie ជាមួយ​តុកតុក «ទ.ម.ថ.ម»  ហើយ Post រូប​នោះ​ទៅ​កាន់​ Page facebook របស់ Pizza world ភ្លាម​នោះ​អ្នក​នឹង​ទទួល​បាន Pizza និង​ Coca Cola ហើយ​បើ​សិន​រូប​របស់​អ្នក​ទទួល​បាន​ការ LIKE ច្រើន​ទៀត​ នោះ​អ្នក​នឹង​ឈ្នះ​សំបុត្រកុន​ភ្លាម​ៗ។
សូម​បញ្ជាក់​ថា​ ចំពោះ​កម្មវិធី «ទិញមួយថែមមួយ ពេញមួយថ្ងៃ រាល់ថ្ងៃ «ទ.ម.ថ.ម»  គឺ​មាន​ផ្តល់​ជូន​ជា​រៀងរាល់​ថ្ងៃពី Pizza World នៅ​គ្រប់​សាខា​ទ៉ាំង​អស់​ដែល​នៅ​ជិត​លោក​អ្នក​បំផុត។

កម្មវិធី​​នេះ​ក៏​មាន​ការ​ចូលរួម​សហការ​​ពី​​ស្ថានីយ៍​វិទ្យុ NRG ដែល​មាន DJ ពូកែ​វោហារ​សព្ទ​​​ ធ្វើការ​ផ្សព្វផ្សាយ​​ពី​តុកតុក «ទ.ម.ថ.ម» Pizza World ផង​ដែរ៕

Pizza-Company-01.jpg
Pizza-Company-02.jpg

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top