Facebook Twitter Google+ Share

​អត្ថន័យ​នៃ “​ការ​ថើប​”

[Copy link]
266939 0
Share
maxresdefault-1.jpg

តើ​អ្នក​ថើប​គូស្នេហ៍ញឹកញាប់​ប៉ុណ្ណា​ដែរ​? ការ​ថើប​គ្នា​រាល់ថ្ងៃ ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់ដើម្បី​ជួយ​ថែរក្សា និង​ពង្រឹង​ទំនាក់ទំនង​របស់​អ្នក​ ។ យ៉ាងណាមិញអ្នក​ក៏ត្រូវ​ចេះ​ដឹង​ពី​វិធី និង​អត្ថន័យ​នៃ​ការ​ថើប​ដែរ ដើម្បី​ធ្វើឲ្យ​វាកាន់តែ​ពិសេស​ថែម​ទៀត​ ។​

១. ​ការ​ថើប​ថ្ពាល់​
​វា​ជា​ការ​ថើបដែល​មនុស្ស​គ្រប់គ្នា​ឧស្សាហ៍​ធ្វើ ជាពិសេស គូសង្សារ​ថ្មោងថ្មី​ ។ ការ​ថើប​បែប​នេះ​មានន័យ​ថាអ្នក​ស្រឡាញ់​ពេញចិត្ត​នឹង​រូបគេ ហើយ​ចង់​បាន​គេ​ជា​គូ​អនាគត​ ។​

២. ការ​ថើប​មាត់ និង​មាត់​
​ការ​ថើប​បែបនេះមិន​ទាក់ទង​នឹង​រឿង​លើ​គ្រែ​នោះទេ ប៉ុន្តែវា​បញ្ជាក់​អំពី​ភាពស្និទ្ធស្នាលដែល​អ្នក​ទាំង​ពីរកំពុង​មាន​ឲ្យ​គ្នា​ទៅវិញទៅមក​ ។​

៣. ​ថើប​បែប​បារាំង (​បឺត​មាត់​)
​ការ​ថើប​បែបនេះ ពិតណាស់គឺ​ផ្តោត​សំខាន់​ទៅលើ​រឿង​ផ្សេង (​ការ​រួមភេទ​) ​។ ប្រសិនបើ​អ្នក​សង្សារ​របស់​អ្នកចង់​ថើប​អ្នក​របៀបនេះ គឺ​គេ​ចង់បាន​អ្វី​លើសពី​ការ​ថើប ដូច្នេះចំពោះ​មនុស្ស​ស្រី បើ​អ្នក​មិនទាន់​ត្រៀម​ខ្លួន​រួច ឬ​មិន​ទាន់​រៀបការ​ជាមួយ​គេ​ទេ ដាច់ខាតកុំ​ប្រើ​ស្ទីល​នេះ​ឲ្យសោះ​ ។​

៤. ​ការ​ថើប​បែប​អ្នកក្លាហាន​ពីង​ពាង (The Spiderman Kiss)
​មិនសូវ​មាន​នរណា​ធ្វើបែបនេះ​ទេ ពីព្រោះ​វា​ពិបាក​ធ្វើ ហើយ​ទម្រាំ​ធ្វើបាន គឺ​អស់​អារម្មណ៍​ហើយ ប៉ុន្តែការ​ថើប​បែប​នេះ​មានន័យ​ថាអ្នក​ទាំង​ពីរ​ចង់​សាកល្បងនូវ​អ្វី​ដែល​ប្លែកៗ​ដូចគ្នា​ ៕

ប្រភព៖ ដំណឹងសុខភាព
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top