• Vutha
  • V1

1Follower

  • Vutha
Facebook Twitter Google+ Share

LG និង Samsung ពូកែអួត​អេក្រង់មែនទេ? Huawei Mate 10 ដាក់​អេក្រង់​លាតកប់ម្តងមើល៍!

[Copy link]
265263 0
Share
ខណៈពេលដែលក្រុមហ៊ុនទូរស័ព្ទ​នាពេល​បច្ចុប្បន្ន នាំគ្នាផ្លាស់​ប្តូរ​រចនាបថ កំពូល​ស្មាត​ហ្វូន​របស់​ខ្លួន ហើយ​បង្អួត​អេក្រង់​គ្នា Huawei មិនត្រឹមតែ មិនផ្លាស់ប្តូរតាម​គេទេ ថែមទាំងទៅដាក់ប៊ូតុងចុច មួយ​នៅ​ផ្នែក​ខាង​មុខរបស់ P10 ទៀតផង។ ប៉ុន្តែពេលនេះ ដល់ពេលដែល Huawei អួតគេម្តងហើយ ពីកំពូល​ស្មាតហ្វូន​ប្រចាំឆ្នាំ ត្រកូល Mate គឺ Mate 10 នេះតែម្តង។

Huawei Mate 10.jpg

នេះជាគំរូអេក្រង់ដែល Huawei បានហៅអេក្រង់នេះថា Huawei EntireView Display ត្រៀមនឹង​បំពាក់​លើ​កំពូលស្មាតហ្វូនរបស់ខ្លួន Mate 10 ដែលលាតកប់ ហើយកោងនៅគែមសងខាង ដូចទៅនឹង Mate 9 Pro ដែរ។

បើតាមការរំពឹងទុក Huawei Mate 10 និងបំពាក់អេក្រង់នេះទំហំ 6 អ៊ីញ មានវិមាត្រ 2:1 ដូច LG G6 និង កម្រិតបង្ហាញរូបភាពឡើងដល់ QHD ឯណោះ មិនឱ្យប្រិយមិត្តខកចិត្តដូច Mate 9 ទេ ហើយថែម​ទាំ​ងបំពាក់បន្ទះឈីប Kirin ទំហំ 10nm ជំនាន់ថ្មីទៀតផង។ ចំពោះការកាមេរ៉ាវិញ គឺភ្លោះ 2 គ្រាប់​ដដែល ក្នុងការសហការជាមួយ Leica រីឯ ទំហំផ្ទុក, រ៉េម, និងថ្ម នៅមិនទាន់មានពត៌មាន​លេចលឺ​នៅ​ឡើយ​ទេ។

Huawei Mate 102.jpg

អញ្ចឹង Huawei ពិតជាធ្វើបានល្អមែនទែន ក្នុងការបំពាក់អេក្រង់នៅលើ Mate 10 នេះ តែក៏មិនទាន់​ចេញ​ជាពត៌មានផ្លូវការនៅឡើយទេ គ្រាន់តែមានពត៌មានមួយចំនួនបានបង្ហើបថា Mate 10 នឹងប្រកាស​ចេញ​នៅ​ខែតុលា ខាងមុខនេះ។ ហើយដើម្បីដឹងកាន់តែច្បាស់ សូមរង់ចាំតាមដានទាំងអស់គ្នាជាមួយ ខេមបូរីផត។

ប្រភព៖ cambo-report

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top