• sweetie
  • V1

1Follower

  • sweetie
Facebook Twitter Google+ Share

​ស្វែងយល់​ពី ជំងឺ​សន្លាក់ឆ្អឹង​

[Copy link]
264032 0
Share
តើ​ការ​រលាក​សន្លាក់ គឺជា​អ្វី​?

​ការ​លាក​សន្លាក់ ជាធម្មតា វា​ធ្វើឲ្យ​មាន​ការឈឺចាប់ និង​មិន​អាច​ធ្វើ​ចលនា​បាន​ល្អ​លើ​សន្លាក់​ណា​ដែល​មាន​បញ្ហា​នេះ ។ ការ​រលាក​សន្លាក់​ជាច្រើន​ប្រភេទ ហើយ​មាន​មួយ​ប្រភេទ​ឈ្មោះថា Osteoarthritis ឬ Degenerative Joint Disease (​ជាការ​រលាក​សន្លាក់ឆ្អឹង​) ដែល​ច្រើន​កើត​ញឹកញាប់​ជាងគេ ។

​តើ​អ្វី​ទៅ​ដែល​ធ្វើឲ្យមាន​បញ្ហា​រលាក​សន្លាក់ឆ្អឹង (Osteoarthritis)?

​មូលហេតុ​ពិតប្រាកដ​នៃ​ការ​រលាក​សន្លាក់​ប្រភេទ​នេះ មិនទាន់​ត្រូវបាន​ដឹង​ច្បាស់​នៅឡើយ​ទេ ។ Osteoarthritis ប្រហែល​ជា​កើតឡើង​ដោយសារ​តំណរ​ពូជ​។ មនុស្ស​ភាគច្រើន​ដែល​មាន​ជំងឺ Osteoarthritis ហាក់បីដូចជា​មាន​ការ​ទាក់ទង​ទៅនឹង ការខូចខាត និង​ការ​រហែក​នៅក្នុង​សន្លាក់​អស់​រយៈពេល​ច្រើន​ឆ្នាំ ។​

​តើ​មាន​អ្វី​កើតឡើង នៅពេល​ដែល​សន្លាក់​មួយ​មាន​បញ្ហា​?


​ជាធម្មតា ស្រទាប់​រលោង​របស់​ឆ្អឹង​ខ្ចី មាន​តួនាទី​ជា​ទ្រនាប់​សម្រាប់​ឆ្អឹង​សន្លាក់ ។ ឆ្អឹង​ខ្ចី ជួយ​ធ្វើឲ្យ​សន្លា​ក់​មាន​ចលនា​បាន​ស្រួល និង​មិន​មាន​បញ្ហា ។ មនុស្ស​មួយចំនួន​អាច​មាន​ឆ្អឹងខ្ចី​ស្តើង​ដោយសារតែ​សន្លាក់​របស់​គេ​ប្រើ​ច្រើន ឬ​មាន​បញ្ហា​ច្រើនពេក ។ ប្រការ​បែប​នេះ គឺជា​ការចាប់ផ្តើម​វិវត្ត​ទៅរក​ជំងឺរលាក​សន្លាក់ឆ្អឹង (Osteoarthritis) ហើយ ។ ការ​ដែល​មាន​ជំងឺ​នេះ​យូរ ឆ្អឹងខ្ចី​ចេះតែ​ខូច​ច្រើនៗ​ទៅៗ ហើយ​ឆ្អឹង​ដែល​នៅ​ពីក្រោម​ឆ្អឹងខ្ចី​នោះ វា​នឹង​កកិត​ទៅនឹង​ផ្ទៃ​សន្លាក់​របស់​ឆ្អឹង​មួយទៀត​។​

​ឆ្អឹង​ប្រហែលជា​មាន​ការលូតលាស់​កា​ន់​តែ​ក្រាស់ នៅ​ផ្នែក​ខាងចុង​នៃ​សន្លាក់ និង​ស្រោប​ទៅ​ដោយ​ឆ្អឹងខ្ចី​ដែល​រលុង នៅពេល​ធ្វើ​ចលនា ។ ប្រការ​នេះ​អាច​ធ្វើឲ្យ​មាន​ការឈឺចាប់ ហើម​សន្លាក់ និង​គាំង​សន្លាក់​។​

​ធ្វើ​ដូចម្តេច ទើប​អាច​ការពារ​ជំងឺ​នេះ​បាន​?

​គ្រូពេទ្យ​ជំនាញ​ផ្នែក​ឆ្អឹង ណែនាំ​ឲ្យ​ពលរដ្ឋ​គ្រប់រូប មាន​ទម្លាប់​ធ្វើការ​ពិនិត្យ​សុខភាព​ទូទៅ​ជា​ប្រចាំ ធ្វើការ​កាត់​ប្រាណ​ជា​ទៀងទាត់ ដើម្បី​ពង្រឹង​សាច់ដុំ និង​សុខភាព​ឆ្អឹង ហើយ​ការបរិភោគ​អាហារ​ដែល​មាន​សុខភាព​ល្អ (​ទឹកដោះគោ បន្លែ និង​ផ្លែឈើ​) ក៏​អាច​ជួយ​បាន​ច្រើន​ផងដែរ​។​

​ក្រៅពី​អាហារ និង​ការណែនាំ​ខាងលើ អ្នកជំនាញ​មួយចំនួន ក៏​បាន​ណែនាំ​ឲ្យ​អ្នកជំងឺ​ទទួលទាន​អាហារ​បំប៉ន​ប្រូ​ប៊ីយ៉ូ​ទិក​ផងដែរ​។ ខេ​ម (Kem) ជា​ប្រភេទ​ប្រូ​ប៊ីយ៉ូ​ទិក​ចម្រុះ និង​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន ចំពោះ​សុខភាព ជាពិសេស គឺ​ការពារ​ជំងឺ​រលាក​សន្លាក់​តែម្តង​។ ខេ​ម (Kem) ក៏​អាច​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជំនួយ​កម្លាំង និង​សុខភាព​ទូទៅ​។ លោកអ្នក​អាច​រក​ទិញ ខេ​ម (Kem) នៅតាម​បណ្តា​ឱសថស្ថាន​ស្របច្បាប់ ទូទាំង​ប្រទេស​កម្ពុជា​៕

4654.jpg


ប្រភព៖ flashsante
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top