• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

កុមារមានអាការៈក្តៅខ្លួន តើម្តាយត្រូវថែទាំដូចម្តេច?

[Copy link]
261326 0
Share
កុមារភាគច្រើនតែងតែកើតមាននូវអាការៈក្តៅខ្លួននេះ អាការៈនេះតែងកើតចំពោះក្មេងអាយុចាប់ពី​ ៦ខែដល់៣ឆ្នាំ។
មូលហេតុដែលកុមារមានអាការៈនេះបណ្តាលមកពី ប្រព័ន្ធបំលែងកំដៅខ្លួនប្រាណមិនទាន់គ្រប់គ្រាន់ និងប្រព័ន្ធបញ្ចេញញើសអន់ខ្សេោយទើបធ្វើឲ្យខ្លូនប្រាណកុមារបែកញើសតិច និងមានងាយបន្ថយកំដៅ។

Untitled-1.jpg

ខាងក្រោមនេះជា ការថែទាំកុមារនៅពេលកុមារមានអាការៈក្តៅខ្លូន ៖

- ស្លៀកសំល្លៀកបំពាក់ ដែលធ្វើឲ្យកុមារមារមានផាសុខភាព ជៀសវាងសម្លៀកបំពាក់ស្តើងពេកធ្វើឲ្យកុមាររងា និងសម្លៀកបំពាក់ក្រាស់ពេកធ្វើឲ្យកុមារក្តៅធុញថប់
- ត្រូវឲ្យកុមារញុំាទឹកឲ្យបានច្រើន ព្រោះកាលណាកុមារក្តៅខ្លួនធ្វើឲ្យកុមារបាត់បង់ជាតិទឹក ដូចនេះម្តាយគ្រប់រូបត្រូវឲ្យកុមារញុំាទឹកឲ្យបានច្រើនដើម្បីកាត់បន្ថយការក្តៅខ្លួន
- ប្រើថ្នាំបំបាត់ក្តៅខ្លួនសម្រាប់កុមារ តែជៀសវាងថ្នាំអាស្ពីរីន
- ឧស្សាហ៍ជ្រលក់កន្សែងជាមួយទឹកដើម្បីជូត ឬស្អំឲ្យកុមារដើម្បីកាត់បន្ថយកំដៅក្នុងខ្លូន ហើយម្តាយគ្រប់រូបមិនត្រូវប្រើកង្ហារដាក់ចំកុមារពេកទេ
- ម្តាយឪពុកគួរតែនាំកុមារទៅមន្ទីរពេទ្យ បើសិនអាការៈកុមារមិនបានធូរស្រាល ឬអាការៈកុមារកាន់តែធ្ងន់ធ្ងរជាងនេះ៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top