Facebook Twitter Google+ Share

ជីវិតនៅលីវ និងរៀបការមួយណាមានអត្ថន័យពិតសម្រាប់ជីវិតទៅណ៎?

[Copy link]
259102 0
Share
ការផ្គូរផ្គងដោយឪពុកម្តាយ ឬការណែនាំពីមិត្តភក្តសម្រាប់ការណាត់ជួបអ្នកពិសេសណាមួយ គឺមានបំណងតែមួយគត់ គឺចង់ឲ្យយើងលះបង់ភាពនៅលីវរបស់យើង ។ មែនហើយ! ការចាប់គូដោយមាតាបិតា រួចក៏ចាត់តែងឲ្យរៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សប្រុសដែលគាត់ជ្រើសរើសបានក្លាយជារឿងមួយសំខាន់សម្រាប់មនុស្សស្រីយើង ។ តើអាពាហ៍ពិពាហ៍ពិតជានាំឲ្យអ្នកមានក្តីសុខសប្បាយ និងសុភមង្គលមែនទេ? វាប្រៀបបីដូចជាល្បែងដ៏ប្រថុយប្រថានមួយ ។

ការស្រាវជ្រាវមួយបានបង្ហាញនៅឯសន្និបាតប្រចាំឆ្នាំលើកទី១២៤ នៃសមាគមន៍អ្នកចិត្តសាស្ត្រអាមេរិក (American Psychological Association) នៅក្រុង Denver, Colo បានបង្ហាញថាមនុស្សនៅលីវអាចនាំឲ្យជីវិតរបស់ពួកគេកាន់តែពេញលេញជាងគូស្វាមីភរិយាដែលបានរៀបការ ។

អ្នកនាង Bella DePaulo អ្នកនិពន្ធនៃការសិក្សានេះ និងជាអ្នកវិទ្យាសាស្រ្តនៅឯសាកលវិទ្យាល័យកាលីហ្វញ៉ា, Santa Barbara បានចេញសេចក្តីថ្លែងការណ៍មួយដោយបានលើកឡើងថា “ហានិភ័យនៃភាពឯកោមានតិចតួច តែគេបែរជាទទួលផលប្រយោជន៍យ៉ាងជ្រាលជ្រៅពីការនៅតែឯង” ។

Love-1-propose-marriage.jpg

អ្នកនាង DePaulo ដែលបានសិក្សាពីជីវិតនៅលីវអស់រយៈពេលប្រហែលពីរទសវត្សរ៍នោះបានឲ្យដឹងថា មនុស្សមួយចំនួនមានការយល់ខុសថាការនៅលីវ គឺពិតជាឯកោណាស់ ។ ផ្ទុយទៅនឹងជំនឿមួយនេះមានមនុស្សនៅលីវជាច្រើនបែរជារីករាយនិងភាពនូវលីវរបស់ពួកគេ ព្រោះពួកគេមិនបានប្រឈមមុខនឹងការបែកបាក់គ្នា ពួកគេទទួលបានការគាំទ្រ ការណែនាំ ទទួលបានការមកលេងពីសំណាក់មិត្តភក្តិ ជាពិសេសពួកគេអាចមានទំនាក់ទំនងជិតស្និតជាមួយនឹងឪពុកម្តាយរបស់ពួកគេ បងប្អូនមិត្តភក្តិ អ្នកជិតខាង និងមិត្តរួមការងារជាច្រើនទៀត ។ ទោះយ៉ាងណានៅពេលដែលមនុស្សបានរៀបការ ពួកគេកាន់តែច្រើនប្រែក្លាយជាមិនមានពេលសម្រាប់សង្គមបងប្អូន ឬកាត់ផ្តាច់ពីសាច់ជាតិ និងមិត្តភក្តិ ហើយពួកគេប្រហែលជាពឹងផ្អែកបន្ថែមទៀតលើដៃគូជាងបណ្តាញសង្គម ។

បន្ទាប់ពីការវិភាគលើការសិក្សាជាង៨០០ អ្នកនាង DePaulo តាមរយៈការស្រាវជ្រាវប្រៀបធៀបមនុស្សនៅលីវជាមួយពួកអ្នកដែលបានរៀបការរួចនោះ បានរកឃើញថាអ្នកនៅលីវ មានការប្តេជ្ញាចិត្តដោយខ្លួនឯងច្រើន និងអ្នកនៅលីវទាំងនោះអាចទទួលបានបទពិសោធន៍ «អារម្មណ៍នៃទទួលបានកំណើនជាបន្តបន្ទាប់និងការអភិវឌ្ឍខ្លួន» ។

ការសិក្សាដាច់ដោយឡែកបានកត់សម្គាល់ថាមនុស្សនៅលីវកាន់តែច្រើនទំនងជាមានការជួបប្រទះអារម្មណ៍អវិជ្ជមានតិចតួច ។ ទន្ទឹមនឹងនោះដែរសម្រាប់មនុស្សដែលរៀបការរួច មានការគិតខុសពីនេះ ។ ដៃគូមួយ ឬច្រើនទាំងការចូលចិត្តការដោះស្រាយជាមួយនឹងរឿងផ្ទាល់ខ្លួនរបស់អ្នក ដោយសារពួកគេទំនងកាន់តែមានអារម្មណ៍អវិជ្ជមានច្រើនឡើង ។

ដោយផ្អែកលើច្បាប់មួយចំនួនដែលផ្តល់ប្រយោជន៍ដល់អ្នកដែលបានរៀបការនោះ អ្នកនាង DePaulo ជឿជាក់ថាអ្នករៀបការរួចអាចធ្វើបានល្អប្រសើរជាងអ្នកនៅលីវលើផ្នែកហិរញ្ញវិត្ថុ ។ វាមានន័យថាមនុស្សដែលរៀបការទទួលបានអត្ថប្រយោជន៍ និងការការពារសហព័ន្ធជាង ១.០០០សហព័ន្ធ ជាពិសេសភាគច្រើននៃសហព័ន្ធនោះគឺផ្តល់ខាងផ្នែកហិរញ្ញវត្ថុ ។ ដូច្នេះតើនេះមានន័យថាយើងមិនគួរនិយាយថា “ខ្ញុំព្រមរៀបការ?” មិនចាំបាច់ទេ ។

ការពិតគឺថាអាពាហ៍ពិពាហ៍គឺមិនមែនសម្រាប់មនុស្សគ្រប់រូបនោះទេ ហើយការសម្រេចចិត្តនៅលីវ ក៏មិនមែនជារឿងអាក្រក់នោះដែរ ។ នេះគ្រាន់តែអាចមានន័យថាមនុស្សដែលបានរៀបការរួចហើយប្រាប់ថាពួកគេមានបំណងថាអាចដោះស្រាយរឿងផ្ទាល់ខ្លួនរបស់អ្នកបានដោយខ្លួនឯង ហើយពួកគេអាចនឹងមានអារម្មណ៍សប្បាយរីករាយជាងប្រសិនបើពួកនៅលីវនោះ ។

ជារួមអាពាហ៍ពិពាហ៍ គឺជាការប្រថុយប្រថានមួយ ដោយសារតែមានប្រហែល ៥០ភាគរយ នៃអាពាហ៍ពិពាហ៍បានបញ្ចប់ដោយការលែងលះគ្នា ។ នេះបើយោងតាមមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្កាជំងឺ ៕

ប្រភព៖ mybeauty.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top