• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

អាហារដែលអ្នកម្តាយ គួរផ្តល់អោយកូនតូចៗញុំា ដើម្បីទទួលបានសុខភាពល្អ

[Copy link]
258465 0
Share
ក្នុងនាមជាអ្នកម្តាយវ័យឆ្លាតមួយរូបគប្បីគួរដឹង អំពីចំណីអាហារដែលល្អសុខភាពកូន។ ជាពិសេសនៅពេលដែលពួកគេមានអាយុចាប់ពី ៦ ខែឡើងទៅ ព្រោះអាយុនេះពួកគេត្រូវការអាហារបន្ថែម ដើម្បីទទួលជំរុញដល់ការវិវត្តខួរក្បាល រួមទាំងសុខភាពទាំងស្រុងរបស់កូន។ បើទោះបីជាទឹកដោះគោដែលអ្នកម្តាយជ្រើសរើសទិញមានតំលៃថ្លៃ ហើយមានជីវជាតិច្រើនកំរិតណាក៏ដោយ ក៏អ្នកត្រូវតែបន្ថែមអាហារដែលមានជីវជាតិដល់កូនៗរបស់អ្នកផងដែរ។ ដូច្នេះក្រុមការងារបែកធ្លាយនឹងចែករំលែកនូវរូបមន្តចំណី ដែលអ្នកគួរផ្តល់អោយកូនរបស់អ្នក៖

300 (1).jpg

១. ផ្លែប៉ោម
វាគឺជាអាហារដែលល្អបំផុតដែលអ្នកគួរផ្តល់អោយកូនរបស់អ្នក នៅពេលដែលពួកគេមានអាយុចន្លោះពី ៦ ទៅ ៨ ខែ។ ត្រឹមតែផ្លែប៉ោមមួយផ្លែពិតជាល្អណាស់សម្រាប់សុខភាពកូនរបស់អ្នក។ សមាសធាតុដែលចាំបាច់បំផុតដែលមាននៅក្នុងផ្លែប៉ោមនោះគឺមាតិកាជាតិសរសៃ ដែលជួយរក្សាអោយការបត់ជើងមកទៀងទាត់។ សារធាតុចិញ្ចឹមផ្សេងទៀតនៅក្នុងផ្លែប៉ោមរួមមានវីតាមីន A, E, អាស៊ីតហ្វូលីក, ផូស្វ័រ, ម៉ាញេស្យូម និង selenium។
វិធីក្នុងការធ្វើផ្លែប៉ោមសម្រាប់កូនរបស់អ្នក៖
- ជាដំបូងអ្នកត្រូវលាងសំអាតផ្លែប៉ោមអោយបានស្អាតល្អជាមុនសិន។ បន្ទាប់មកចិតសំបកវាចេញ ហើយចិតជាចំណិតៗ។
- ដាក់ទឹក ១ ពែងធំចូលទៅក្នុងឆ្នាំងមួយ ហើយដាក់ចំណិតប៉ោមដែលចិតរួចចូល។ ចាប់ផ្តើមបើកភ្លើង រួចចំអិនវាអោយរយៈពេល ១៥ ទៅ ២០នាទី។
- ទុកវាអោយត្រជាក់ បន្ទាប់មកយកសមកិនវាអោយម៉ត់ល្អ។ អ្នកអាចបញ្ចុកកូនរបស់អ្នកបានហើយ។

២. ចេក
វាដូចគ្នាទៅនឹងផ្លែប៉ោមដែរ។ ចេកក៏ជាអាហារសំខាន់មួយផ្សេងទៀតដែលអ្នកអាចអោយកូនរបស់អ្នកញុំា នៅពេលដែលពួកគេមានអាយុចាប់ពី ៥ ខែឡើងទៅ។ ដោយសារតែការសំបូរទៅដោយជាតិប៉ូតាស្យូម ទើបធ្វើអោយចេកអាចជួយគ្រប់គ្រងតុល្យភាពជាតិទឹកនៅក្នុងរាងកាយរបស់ក្មេង។ ជាតិប៉ូតាស្យូមក៏ជួយដល់មុខាងសាច់ដុំ និង ទទួលខុសត្រូវសំរាប់ការបន្ធូរសាច់ដុំបេះដូងរបស់ទារក និង ចង្វាក់បេះដូង។ វាក៏អាចកាត់បន្ថយហានិភ័យនៃការកើតជំងឺគ្រួសតម្រងនោម និង ជំងឺពុកឆ្អឹងនាពេលអនាគតផងដែរ។

លើសពីនេះទៀត, ចេកនឹងផ្តល់អោយកូនរបស់អ្នកនូវបរិមាណជាតិកាបូអ៊ីដ្រាតដ៏ល្អ ដែលផ្តល់នូវថាមពល ក៏ដូចជាជាតិសរសៃដែលជួយដល់ ការរំលាយអាហារអោយមានសុខភាពល្អ។ វិធីក្នុងការធ្វើនោះគឺ៖
- យកចេកទុំមួយផ្លែបកសំបកចេញអោយស្អាត រួចហើយយកសមកិនវាអោយម៉ត់ល្អ ជាការស្រេច។

៣. ផ្លែប័រ
វាក៏ជាអាហារដ៏ល្អដែលអ្នកគួរតែផ្តល់អោយកូនរបស់អ្នកផងដែរ។ អ្នកអាចផ្តល់អោយកូនរបស់អ្នកញុំា នៅពេលដែលពួកគេមានអាយុចាប់ពី ៤ខែឡើងទៅ។

ដោយសារតែការផ្ទុកទៅដោយជាតិប្រេង monounsaturate ទើបធ្វើអោយវាជួយក្នុងការវិវត្តខួរក្បាល។ ប្រេងប្រភេទនេះក៏អាចផ្តល់អោយកូនរបស់អ្នក ក្នុងការជំរុញថាមពលបានច្រើនតាមដែលត្រូវការ។ បូករួមទាំង, ជាតិសរសៃនៅក្នុងផ្លែប័រជួយទ្រទ្រង់ដល់ការរំលាយអាហារបានរលូន។
វិធីក្នុងការធ្វើ៖
- យកផ្លែប័រទុំល្អមួយផ្លែមកកិនជាមួយនឹងសម។
- បន្ថែមទឹកដោះម្តាយ រឺទឹកដោះគោបន្តិច រួចកិនបន្តទាល់តែម៉ត់ល្អ។
- អ្នកអាចបញ្ចុកកូនរបស់អ្នកក្នុងបរិមាណសមរម្យ។

៤. ដំឡូងជ្វា
វាមានរសជាតិផ្អែម ដែលអាចធ្វើអោយកូនតូចៗរបស់អ្នកចូលចិត្ត។ ដំឡូងជ្វាក៏ជាប្រភពដ៏សំបូរមួយប្រភេទនៃ beta-carotene ដែលរាងកាយបំលែងទៅជាវីតាមីន A។ វីតាមីន A គឺមានសារៈសំខាន់បំផុតដល់ការមើលឃើញ, ផ្តល់អោយស្បែកមានសុខភាពល្អ និង ការលូតលាស់ទូទៅ រួមទាំងការវិវត្តផងដែរ។
វិធីធ្វើ៖

- លាងសំអាតដំឡូងបារាំងអោយបានស្អាតល្អ រួចហើយដាក់វាស្ងោរជាមួយនឹងទឹកល្មម។ ស្ងោរវាទាល់តែទន់ល្អ។
- កិនវាអោយម៉ត់
- បន្ថែមទឹកឆ្អិនបន្តិច រឺទឹកដោះគោចូលដើម្បីអោយវារាវបន្តិច។ នោះអ្នកអាចបញ្ចុកកូនរបស់អ្នកបានហើយ៕

ប្រភព៖ Rosemag
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top