• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

ឧកញ៉ាចិត្រ សេរីសុភ័ក្ត្រ៖អ្នកត្រូវយកបេះដួងបុគ្គលិកឲ្យបាន បើចង់ឲ្យអាជីវកម្មជោគជ័យ

[Copy link]
256885 0
Share
លោកឧកញ៉ា ចិត្រ សេរីសុភ័ក្ត្រ ជាអគ្គនាយកគ្រប់គ្រង និងម្ចាស់ក្រុមហ៊ុនចំនួន៥ ជាសហគ្រិនជោគជ័យមួយរបស់កម្ពុជា។ លោក​ឧក​​ញ៉ាមា​នអតីតជាកូនអ្នកក្រ ធ្លាប់ហែរឆ្លង់កាត់ជីវិតលំបាកៗជាច្រើន តែលោកជាក្មេងតស៊ូ និងចូលចិត្តសិក្សាស្រាវជ្រាវរៀនសូត្រ ឲ្យ​តម្លៃលើការសិក្សា និងឈានដល់ការចេញរកស៊ីដោយខ្លួឯង រហូតទទួលបានជោគជ័យក្នុងអាជីវកម្ម។ តាម​រយៈកិច្ចសម្ភា​សផ្ទា​ល់​ជា​មួយពាណិជ្ជកម្ម កម្ពុជាលោកឧកញ៉ាបានមានប្រសាសន៍ថា «ដើម្បីឲ្យអាជីវកម្ម ឬក្រុមហ៊ុនជោគជ័យ គន្លឹះទី១អ្នកត្រូវបេះ​ដួងបុគ្គ​លិក​ឲ្យបាន»។

Oknha-Cheth-Serey-Sopheak-1132x670.jpg

លោកឧកញ៉ាមានប្រសាសន៍ថា «ដើម្បីឲ្យអាជីវកម្មមួយជោគជ័យ គន្លឹះទី១ត្រូវយកទឹកចិត្ត បេះដួងបុគ្គលិកឲ្យបាន។ ទោះបីខ្ញុំពូកែ ឬក៏​ចប់អនុបណ្ឌិត បណ្ឌិត១០សន្លឹកពីក្រៅប្រទេសក៏ដោយ បើគ្មានបទពិសោធន៍ទេ ក៏ខ្ញុំមិនអាចជោគជ័យនៃអាជី​វកម្មដូច​ថ្ងៃនេះ​ដែ​រ​។​ ដូចពាក្យស្លោកដែលខ្ញុំតែងនិយាយអ៊ឺចឹង«យើងមិនចាំបាច់យកលុយ១០០លានដុល្លារមករកស៊ី ដើម្បីជោគជ័យនោះទេ ទោះ​គ្មាន​លុយ​១០០លានដុល្លារក៏យើងអាចជោគជ័យបានដែរ» ព្រោះសំខាន់បំផុត គឺគំនិត ចំណេះដឹង កម្លាំង កម្លាំងកាយ ថវិកា និងចុ​ងក្រោ​យ​គឺ​ធនធានមនុស្ស(បុគ្គលិក)។

លោកឧកញ៉ាបានបន្តថា តាមធម្មតាអាជីវកម្មជោគជ័យ ដូចយើងសង់អគារមួយឲ្យបានរឹងមំាងចឹង គឺមកពីគ្រឹះ បើប្រែមក​ន័យ​រក​ស៊ីវិ​ញ​ មូលដ្ឋានគ្រឹះសំខាន់របស់ក្រុមហ៊ុន គឺបុគ្គលិក ចឹងយើងត្រូវយកចិត្ត យកបេះដួងបុគ្គលិកឲ្យបាន ហើយ​ឲ្យគាត់ស្គាល់​នូវទំនិញ​នៅ​ក្នុ​ងក្រុមហ៊ុនឲ្យច្បាស់ និងត្រូវសិក្សាជំនាញខ្លួនឯងក្នុងក្រុមហ៊ុនឲ្យច្បាស់ ទើបចាក់គ្រឹះបាន។ ធ្វើយ៉ាងណា​ឲ្យបុគ្គលចេះ​ពីរបៀប​ធ្វើ​ការ​បានល្អ ហើយផ្ញើរសារទៅដល់អតិថិជនបានល្អដែរ។

លោកឧកញ៉ាបានបន្តថា ជោគជ័យថ្ងៃនេះ មិនអាចពឹងផ្អែកលើលោកតែម្នាក់បានទេ គឺពឹងលើបងប្អូនទំាងគ្នាក្នុងក្រុមហ៊ុន ព្រោះ​បុគ្គ​លិក​​របស់លោកសុទ្ធសឹងតែពូកែៗ ម្នាក់អាចធ្វើការបាន២ ទៅ៣ផ្នែក នឹងហើយជាផលល្អមួយ យើងកុំជ្រើសរើសបុគ្គលិកច្រើនពេក ឬក៏​តិចពេក សំខាន់វាអាស្រ័យលើអត្តរិកបុគ្គលិកម្នាក់ៗដែលយើងជ្រើសរើស។ លោកពិតជាសំណាងល្អមែនទែន ដែលលោកមា​ន​ប្រ​ជា​​ប្រិញភាព ដែលធ្វើឲ្យបុគ្គលិកទំាងអស់តែងស្រឡាញ់ចូលចិត្តរូបលោក ហើយលោកតែងតែចង់ថែរក្សាពួកគាត់ឲ្យធ្វើការ​ងារ​បន្ត​ទៀ​ត​​។ ដូច្នេះក្រុមហ៊ុន និងពួកគាត់(បុគ្គលិក)តែងចាត់ទុកការងារ ជាឆ្នាំងបាយរួម ចឹងហើយបានជាបុគ្គលិកព្យាយាមធ្វើកាងារ ចេះថែ​រក្សា​ក្រុមហ៊ុន អាចឲ្យក្រុមហ៊ុនរីកចម្រើនទៅមុខបានល្អ៕

ប្រភព៖ Business Cambodia

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top