Facebook Twitter Google+ Share

ប្រសិនបើមិត្តស្រីរបស់អ្នកមានបុគ្គលិកលក្ខណៈដូចខាងក្រោមនេះ សូមកុំអោយនាងរបូតពីដៃរបស់អ្នក

[Copy link]
254401 0
Share
ធម្មជាតិនៃមនុស្សបង្កើតឡើងអោយការទាក់ទាញគ្នាជាមួយនឹងភេទផ្ទុយ ហើយបង្កើតជាចិត្តតែមួយ ។ ជាងនេះទៅទៀតនោះប្រសិនជាបុរសណាម្នាក់បានជួបនារីដូចខាងក្រោម​ សូមកុំអោយនាងរបូតពីដៃអ្នកទៅអ្នកផ្សេងអោយសោះ ព្រោះថានារីបែបនេះជាមនុស្សដែលអ្នកគម្បីយកធ្វើគូអនាគត៖

9bacc84539c395034034afb04f982be0--couple-on-beach-couple-pictures-beach.jpg

១. គោរពភាពឯកជនរបស់អ្នក
អ្នកដឹងហើយថាមនុស្សស្រីប្រហែលជាត្រូវការមនុស្សដែលគេស្រលាញ់មកធ្វើជាកម្មសិទ្ធផ្តាច់មុខរបស់គេ ប៉ុន្តែប្រសិនជាអ្នកបានជួបនរណាម្នាក់ដែលយល់ពីភាពផ្ទាល់ខ្លួនអ្នក ហើយផ្តល់ពេលវេលាអោយអ្នកនៅជាមួយមិត្តភក្តិអ្នកនោះ អ្នកជាមនុស្សដែលមានសំណាង ។

២. ជឿជាក់លើអ្នក
បំណងនៃការឆែកទូរសព្ទដៃរបស់មនុស្សស្រីចំពោះមនុស្សប្រុស គឺមានប្រជាប្រិយភាពណាស់នាពេលបច្ចុប្បន្ន តែវាក៏អាចផ្តល់នូវផលអាក្រក់ដល់ទំនាក់ទំនងស្នេហាមួយចំនួនផងដែរ ។ ដូច្នេះហើយវាជារឿងវិសេសវិសាលមួយប្រសិនជានាងជឿជាក់លើអ្នក ។​

៣. លើកលែងអោយអ្នក
ប្រសិនជានាងតែងតែយោគយល់អោយអ្នកនោះ សូមកុំអោយនាងចាកចេញពីអ្នកអោយសោះ ។ ការធ្វើបែបនេះមិនមែនមានន័យថាអ្នកជាមនុស្សគ្រាន់បើម្នាក់នោះទេ តែគ្រាន់តែនាងចង់រក្សាចំណងស្នេហ៍អោយបានយូរតាមដែលអាចធ្វើបានតែប៉ុណ្ណោះ ។

៤. ឆ្លាតជាងអ្នក
បុរសភាគច្រើនតែងតែចង់បានមនុស្សស្រីដែលពូកែ ដើម្បីជួយគ្នាក្នុងការដោះស្រាយបញ្ហានៅក្នុងជីវិត មានន័យថាបុរសដែលជោគជ័យតែងមាននារីដ៏រឹងមាំម្នាក់នៅពីក្រោយជានិច្ច ។

៥. នាងមានចិត្តល្អ
អ្នកមិនគួរជ្រើសរើសយកមនុស្សស្រីដែលមិនសូវមានចិត្តនោះទេ ព្រោះថាការមានចិត្តល្អជាគ្រឿងដ៏សំខាន់សម្រាប់មនុស្សស្រី ដូច្នេះហើយមុននឹងសម្រេចចិត្តរៀបការ ឬយកកូន សូមអ្នកប្រាកដថាអ្នកជ្រើសរើសនារីដែលត្រឹមត្រូវម្នាក់ ។

៦. នាងរឹងមាំ និងសកម្ម
ជីវិតនឹងជួបរឿងពិបាកនៅពេលខ្លះ ហើយនារីគ្រប់រូបមិនមែនកើតមកដើម្បីទាក់ទាញបុរសនោះទេ តែដើម្បីរួមសុខទុក្ខ និងដើរទៅមុខរួមគ្នាបន្ទាប់ពីចាប់ដៃគ្នាជាគូជីវិត ។

៧. នាងជាអ្វីគ្រប់យ៉ាងសម្រាប់អ្នក
គ្មានអ្វីគួរអោយឆ្ងល់ច្រើនទេ ព្រោះថាប្រសិនជាអ្នកមិនអាចរស់នៅដោយគ្មាននាងបាន នោះមានន័យថានាងជាមនុស្សពិសេស ដែលអាចរស់នៅជាមួយអ្នក និងសំខាន់សម្រាប់ជីវិតគូរបស់អ្នកផងដែរ​ ដូច្នេះអ្នក និងដៃគូអ្នកច្បាស់ជាមានសុភមង្គល ៕

ប្រភព៖ phanksokuntheary.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top