• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

វិធីថែទាំកុមារនៅពេលដែលមានបញ្ហាការរំលាយអាហារ

[Copy link]
252505 0
Share
១. ធ្វើតាមដំបូន្មានពីគ្រូពេទ្យជំនាញរបស់អ្នក
- ទាក់ទងអ្នកជំនាញផ្នែកវេជ្ជសាស្រ្តដើម្បីដំណើរការការធ្វើតេស្តសមស្របនិងដើម្បីធ្វើរោគវិនិច្ឆ័យជាផ្លូវការមួយ​ ។
- តាមដានសុខភាពកូនរបស់អ្នកជាមួយនឹងវេជ្ជបណ្ឌិតជាញឹកញាប់ ។
- អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ ។
- ឱ្យកូនរបស់អ្នកផឹកអង់ស៊ីមប្រសិនបើចាំបាច់ ។
- ផ្តល់ឱ្យជាតិបំប៉ន ជាតិសរសៃដល់កូនរបស់អ្នកប្រសិនបើគ្រូពេទ្យយល់ព្រម ។
- ពិនិត្យមើលកូនរបស់អ្នកនិងស្វែងរកជំនួយពីគ្រូពេទ្យភ្លាមៗប្រសិនបើអ្នកសម្គាល់ឃើញថាមានបញ្ហាមិនធម្មតាណាមួយកើតឡើង ។

Untitled-1.jpg

២. បង្កើតក្រុមគាំទ្រនិងប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ
- បង្កើតក្រុមគាំទ្រក្រៅពីក្រុមគ្រូពេទ្យក្នុងការជួយមើលថែកូនរបស់អ្នក ។
- ទាក់ទងជាមួយគ្រូ  និងឪពុកម្តាយរបស់មិត្តភក្តិដើម្បីជាផ្តល់ដំណឹងក៏ដូចជាចែករំលែកពីបញ្ហាកូនរបស់អ្នក ហើយពួកគេក៏អាចជួយប្រុងប្រយ័ត្នក្នុងរបបចំណីអាហាររបស់កូនអ្នក ។
- រក្សារាល់បញ្ជីសុខភាពទាំងអស់ដែលអាចទទួលយកបានក្នុងពេលកំណត់ដើម្បីតាមដានសុខភាពកូនរបស់អ្នក ។

៣. ការគ្រប់គ្រងរបបអាហារនិងអាហារូបត្ថម្ភ
- លុបបំបាត់ចំណីអាហារឬឱសថទាំងអស់ដែលកូនអ្នកមិនអាចរំលាយអាហារបាន ។
- រៀបចំផែនការគ្រប់គ្រងទំងន់ ។
- ដាក់កូនរបស់អ្នកលើរូបមន្តពិសេសអាស្រ័យលើប្រភេទនៃជំងឺមេតាប៉ូលីស ។
- បង្កើតការហាត់ប្រាណ ។
- រក្សានូវការផ្តល់អាហាររូបត្ថម្ភដល់កូនរបស់អ្នក ។


ប្រែសម្រួល៖ Queenco
ប្រភព៖ wikihow

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top