• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

វិធី​ផលិត​ថ្នាំពុល​ពី​វត្ថុធាតុដើម​ធម្មជាតិ​បណ្ដេញ​សត្វល្អិត​បំផ្លាញ​ដំណាំ​ស្រូវ សត្...

[Copy link]
247545 0
Share
ធាតុ​ផ្សំ​៖


– សំបក​ស្តៅ ១​គីឡូ​
– មើម​ល្មៀត ២​ខាំ​
– មើម​ខ្ទឹមស ២​ខាំ​
– ម្ទេស​ទុំ​២​ខាំ​
– ទឹកនោម​សត្វ ៥​លីត្រ​
– លាមក​មេគោ​ស្រស់ ១​គីឡូ​
– ទឹក ៥​លីត្រ​។​
cropdristroyviru3-rasmeinews-768x576.jpg


cropdristroyviru2-rasmeinews-696x760.png


cropdristroyviru1-rasmeinews-Copy-768x384.jpg

+ វិធី​ធ្វើ​៖

– យក​សំបក​ស្ដៅ ឬមួយ​ស្លឹក​ស្តៅ​បុក​ឲ្យ​ម៉ត់ ទុក​មួយអន្លើ​
– យក​ខ្ទឹម ល្មៀត​និង​ម្ទេស​បុក​ឲ្យ​ម៉ត់​
– យក​សារធាតុ​ទាំងអស់​ខាងលើ យកមក​ដាក់​ក្នុង​ធុង​
– យក​ទឹក ៥​លីត្រ ទឹកនោមគោ ៥​លីត្រ អាចម៍គោ ១​គីឡូ ដាក់ចូល​គ្នា ហើយ​កូរៗ​បញ្ចូល​គ្នា​
– ទុក​បាន​រយៈពេល ១៥​ថ្ងៃ អាច​ប្រើ​បាន​ហើយ​។​

+ វិធី​ប្រើ​ទី​១: បណ្ដេញ​ដង្កូវ​មូរ​ស្លឹក​ស្រូវ

– យក​ទឹក​មេ​ថ្នាំ ១​លីត្រ លាយ​ទឹក​ធម្មតា ៣​លីត្រ​
– បាញ់​បណ្ដេញ​សត្វល្អិត​ស៊ី​ស្រូវ មាន​ដង្កូវ​ស៊ី​ស្លឹក ដង្កូវ​មូរ​ស្លឹក ដង្កូវ​យោល​ដៃ ដង្កូវ​យោលទោង ជាដើម​។​

cropdristroyviru8-rasmeinews-746x420.jpg

​សុំ​បញ្ជាក់ថា ដង្កូវ​មូរ​ស្លឹក​នេះ​៖

– បើ​បាញ់​ដំណាំ​ស្រូវ​វិញ ត្រូវ​ក​យក​រពាក់​ដូចជា​បន្លា​ផ្សេងៗ មក​អូ​សវា​សិន ព្រោះ​វា​មាន​សំបុក​មូរ​នៅក្នុង​ស្រូវ​។ កាលណា​បាញ់ថ្នាំ​តែម្តង វា​មិន​ចេញ ឬ​ងាប់​ទេ
– ត្រូវ​ស្លៀកខោ​វែង និង​ពាក់​ម៉ាស់​ផង ព្រោះ​គ្រឿងផ្សំ​ទាំងនោះ​សុទ្ធតែ​ជាតិ​ក្តៅ ដូចជា​ម្ទេស​ជាដើម បើ​យើង​ប៉ះចំ​អាចឱ្យ​មានការ​រលាក ក្រហាយ​។​

cropdristroyviru6-rasmeinews.jpg

* វិធី​ប្រើ​ទី​២: សត្វ​ទិច​ដំណាំ ធ្វើ​ឲ្យ​ដើម​ដំណាំ មាន​ពណ៌​អុច​ខ្មៅៗ ដើមស្រូវ​អន់ ហើយ​ខ្លោច​ដើម​

cropdristroyviru4-rasmeinews.jpg

– យក​ទឹក​មេ​ថ្នាំ ១​លីត្រ លាយ​ទឹក​ធម្មតា ៣​លីត្រ លាយ​បន្ថែម ស្លឹក​ក្រូចសើច ២ ទៅ ៣​ខាំ​
– បុក​ឲ្យ​ម៉ត់​
– ច្រោះ​កាក​ចេញ​
– យក​ទឹក​ក្រូចសើច​ទៅ​លាយ​ជាមួយ​ទឹក​ល្បាយ​ថ្នាំពុល​
– ល្បាយ​ទឹក​ថ្នាំពុល មាន​លាយ​ស្លឹក​ក្រូចសើច​នេះ អាច​បាញ់សម្លាប់​ដួង​ស៊ី​ដើមឈើ ដូចជា​ដង្កូវ​ដួង​ក្នុង​ដើម​ធុ​រេ​ន ដើម​ស្វាយ ដើម​ខ្នុរ គឺ​បាញ់​ទៅ​ដង្កូវ​ដួង​ក៏​ងាប់​ដែរ​។​

+ វិធី​ប្រើ​ទី​៣: បណ្ដេញ​ចៃ ឬ​ក​ណ្តាំ ឬ​ង៉​ម និង​ទាក​គូ​

​សត្វល្អិត​ទាំងនេះ​មាន​ស្រោម​ការពារ​ខ្លួន បើ​ថ្នាំពុល​ធម្មតា​បាញ់សម្លាប់​វា គឺ​មិន​ងាយ​មាន​ប្រសិទ្ធភាព​ទេ​។ ដើម្បី​ឲ្យ​ការបាញ់​ថ្នាំ​បំពុល​សត្វ​ទាំងនោះ មានជោគ​ជ័យ​:

– យក​ទឹក​ថ្នាំពុល​១​លីត្រ លាយ​ទឹក​ធម្មតា​៣​លីត្រ លាយ​សាប៊ូម្សៅ ១​ស្លាបព្រា​បាយ​
– កូរ​ចូលគ្នា​ឲ្យ​សព្វ​
– យកទៅ​បាញ់​សត្វ​នោះ នៅពេល​មេឃ​មិនមាន​កម្ដៅថ្ងៃ ទើប​ទឹក​ល្បាយ​មាន​ប្រសិទ្ធភាព​លើ​សត្វល្អិត​យាយី​ដំណាំ​
– ១​អាទិត្យ គឺ​បាញ់​ឲ្យ​បាន ២ ទៅ ៣​ដង ៕

បុ្រភព៖ រស្មីកម្ពុជា​


You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top