• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ប្រភេទ​អាហារ​ពិសេសៗ​ជួយឱ្យ​បុរស​ឆាប់​បាន​ក្លាយជា​ឪពុក​ក្មេង

[Copy link]
247192 0
Share
ប្រសិនបើ​អ្នក​កំពុង​ចង់​ក្លាយ​ជា​ឪពុក​ក្មេង​ឆាប់ៗ ចាប់ផ្តើម​ដំណើរការ​សុខភាព​របស់​អ្នក​ទៅលើ​អាហារ និង​ភេសជ្ជៈ ដើម្បី​បង្កើន​សមត្ថភាព​មេជីវិត។ បញ្ឈប់​ការជក់​បារី និង​ផឹក​ស្រា ហើយ​ចៀសវាង​ពី​ការប៉ះពាល់​សារធាតុ​គីមី​ក្នុង​រយៈពេល​យ៉ាងហោច​ណាស់ ៦ខែ។ ហើយ​ក៏​ត្រូវ​កាត់បន្ថយ​ការស្ទីម​ខ្លួន និង​ការស្លៀក​ខោទ្រនាប់​រឹប​តឹងពេក។

post-1488592336-3208.jpg

ជាតិ​ស័ង្កសី និង​អាស៊ីត​ហ្វូឡាត​ត្រូវបាន​គេ​រកឃើញ​ថា ជា​ធាតុ​ដ៏សំខាន់​សម្រាប់​សុខភាព​មេជីវិត​បុរស។ ដូច្នេះ អ្នក​គួរ​ទទួលទាន​អាហារ​ណា​ដែល​សម្បូរ​សារធាតុ​ចិញ្ចឹម​ទាំងអស់​នេះ។

ទឹកដោះគោជូរ
ទឹកដោះគោជូរ​មាន​ផ្ទុក​ជាតិខ្លាញ់​ទាប ជា​ប្រភព​ដ៏ល្អ​នៃ​ជាតិ​ស័ង្កសី។ រីករាយ​នឹង​ការពិសារ​ទឹកដោះគោជូរ ១ពែង​ជារៀងរាល់​ថ្ងៃ ក្រោយ​ពេល​អាហារ​ថ្ងៃ​ត្រង់ ឬ​អាហារ​ពេល​ល្ងាច​រួច។

គ្រាប់​ស្វាយចន្ទី
គ្រាប់​ស្វាយចន្ទី ១០០ក្រាម​ផ្តល់​ជាតិ​ស័ង្កសី ៥.៥មីលីក្រាម។ ពេល​ណា​អ្នក​ចង់​ញ៉ាំ​អាហារ​សម្រន់ កុំភ្លេច​គ្រាប់​ស្វាយចន្ទី​នេះ។

ស្ពៃខ្មៅ
រាល់​ស្ពៃខ្មៅ ១០០ក្រាម​មាន​ផ្ទុក​អាស៊ីត​ហ្វូឡាត​ប្រហែល ១៩៥ មីក្រូក្រាម។ ដូច្នេះ ឧស្សាហ៍​ញ៉ាំ​ទឹក​បៃតង​រហូត​ដល់​អ្នក​បាន​ក្លាយ​ជា​ឪពុក​ក្មេង។

ទំពាំង
ទំពាំង ១០០ក្រាម​ផ្តល់​អាស៊ីត​ហ្វូឡាត ៥២មីក្រូក្រាម។ ទទួលទាន​វា​យ៉ាងតិច​ណាស់​ឱ្យ​បាន ៣ដង​ក្នុង ១សប្តាហ៍។

ទឹកក្រូច
ក្រូច ១០០ក្រាម មាន​វត្តមាន​អាស៊ីត​ហ្វូឡាត ៣០មីក្រូក្រាម។ ហេតុ​នេះ អ្នក​គួរ​ក្រេប​ទឹក​ក្រូច ក្រោយ​ពេល​អាហារ​ពេល​ព្រឹក​រួច។

ផ្លែប័រ
អាស៊ីត​ហ្វូឡាត​ជាង ៨០មីក្រូក្រាម​ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ផ្លែប័រ ១០០ក្រាម។ ប៉ុន្តែ អ្នក​ត្រូវ​ញ៉ាំ​វា​ក្នុង​បរិមាណ​ល្មម៕

ប្រភព៖ phansokuntheary
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top