• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

​បើ​មិន​សូវ​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​ ​គួរ​​អនុវត្ត​ចំណុច​ទាំង​៣​នេះ​!

[Copy link]
244031 0
Share

colors-2203720_960_7201.jpg


ភាព​ជឿជាក់​ គឺ​ជា​ចំណុច​សំខាន់​មួយ​ដែល​ មនុស្ស​គ្រប់​រូ​ប​ត្រូវការ​ មិន​អាច​ខ្វះ​បាន​។ មិនថា ការ​​បំពេញ​ការងារ ឬ ការ​សិក្សា​ទេ នៅពេល​ដែល​អ្នក​​គ្មាន​​ទំនុកចិត្ត ឬ ជឿជាក់​លើ​ខ្លួន​ឯង​ អ្នក​នឹង​​​​ប្រឈម​នឹង​ការ​បរាជ័យ​​​ ព្រោះ​ជា​ធម្មតា​ទេ នៅ​ពេល​ដែល​​គ្មាន​ការ​ជឿជាក់ ​អ្នក​​នឹង​មិន​អាច​បញ្ចេញ​សកម្មភាព​ឲ្យអស់​ពី​ចិត្ត និង ​សមត្ថភាព​​ឡើយ ព្រោះ​តែ​ភាព​ភ័យ​ខ្លាច ឬ ​ស្ទាក់ស្ទើរ​។ ​ដើម្បី​ទទួល​បាន​ការ​ជឿជាក់​លើ​ខ្លួន​​ឯង​ អ្នក​អាច​​សាកល្បង​​អនុវត្ត​ចំណុច​ទាំង​នេះ​៖

១) ​គោលដៅ​ត្រូវ​តែ​ច្បាស់​៖ នៅ​ពេល​ធ្វើ​អ្វីមួយ​ ប្រសិន​បើ​អ្នក​មិន​បាន​កំណត់​គោលដៅ​ឲ្យ​បាន​ច្បាស់​នោះ​ទេ​ ​​វា​នឹង​ធ្វើ​ឲ្យ​អ្នក​ធ្វើ​ការងារ​នោះ​ទាំង​ទទឹងទិស​​ មានន័យ​ថា ​អ្នក​កំពុង​ដើរ​ក្នុង​ទី​ងងឹត ​ដោយ​មិន​ដឹង​ថា ​ទៅ​ទី​ណា​ឲ្យ​ប្រាកដ​។ ​ដើម្បី​ជៀស​វាង​បញ្ហា​នេះ​ អ្នក​ត្រូវ​តែ​ច្បាស់លាស់​ចំពោះ​អ្វី​ដែល​អ្នក​ចង់​ធ្វើ​ ​ហើយ​ធ្វើ​វា​ដោយ​របៀប​ណា​។ ការ​កំណត់​បែបនេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​មាន​ភាព​ជឿជាក់​លើ​ខ្លួន​ឯង​មិន​ខាន។

២) ​ចាប់ផ្តើម​ពី​តូច​ទៅ​ធំ៖ ​ ​គ្មាន​នរណា​ម្នាក់​កើត​មក​ អាច​ចេះ​ដោយ​មិន​បាច់​រៀន​នោះ​ឡើយ​។ ​មានន័យថា ​​អ្វីៗ​គឺ​ត្រូវ​ចាប់ផ្តើម​ពី​តូច​ទៅ​ធំ​ ទើប​អ្នក​​អាច​ដំណើរការ​​អ្វីៗ​បាន​យ៉ាង​រលូន​។ ​ប្រសិនបើ​អ្នក ចាប់ផ្តើម​ជា​មួយ​នឹង​រឿង​ធំ​ ដោយ​មិន​ឆ្លងកាត់​រឿង​តូចៗ​ទេ​នោះ​ ​ប្រាកដ​ណាស់​ថា ​អ្នក​នឹង​ប្រឈម​នឹង​ភាព​បរាជ័យ​ ហើយ​ធ្វើ​ឲ្យ​ខ្លួន​ឯង​បាត់​បង់​ភាព​ជឿជាក់​។ ​ដូច្នេះ​ហើយ​ ​មិន​គួរ​អន្ទះសា​ចង់​ធ្វើ​ការងារ​ធំ​ ដោយ​មិន​បាន​យល់​អំពី​ការងារ​តូចៗ​នោះ​ទេ​ ហើយ​ត្រូវ​ចាំ​ថា ​«​ស៊ូ​ធ្វើ​ពី​តូច​ទៅ​ធំ​ គឺ​មិនមែន​ពី​ធំ​មក​តូច​វិញ​នោះ​ទេ​»។​

៣) ​គិត​វិជ្ជមាន​៖ ការ​គិត​ពិត​ជា​ សំខាន់​ណាស់​ ព្រោះ​បើ​គិត​ថា ល្អ​វា​នឹង​ល្អ​ តែបើ​គិត​ថា​ អាក្រក់​ប្រាកដ​ជា​​ចេញ​សកម្មភាព​មិនល្អ​ដែរ​។ ​​ក្នុង​ការ​សាង​ភាព​ជឿជាក់​ឲ្យ​ខ្លួន​ឯង​ អ្នក​ពិត​ជា​មិន​អាច​ ​មើល​រំលង​លើ​ការ​ គិត​បែប​វិជ្ជមាន​នោះ​ឡើយ​​ ព្រោះ​បើ​អ្នក​គិត​ថា ​មិន​អាច​ទៅ​រួច​ នោះ​វា​នឹង​ធ្វើ​ឲ្យ​អារម្មណ៍​របស់​អ្នក​កាន់តែ​ស្មុគស្មាញ​ ហើយ​កាន់តែ​ធ្វើ​​ឲ្យ​ទំនុកចិត្ត​កាន់តែ​ធ្លាក់ចុះ​។ ប៉ុន្តែ​បើ​គិត​ថា ទៅ​រួច​នោះ​​វា​នឹង​ធ្វើ​ឲ្យ​​អ្នក​មាន​កម្លាំង​ចិត្ត​ក្នុង​ការ​ជំនះ​ការ​លំបាក​រហូត​សម្រេច​តាម​បំណង៕

ប្រភព៖ bizkhmer
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top