• Rose
  • V1

2Follower

  • Rose
Facebook Twitter Google+ Share

មួយ​ឈុត​សម្រាប់​លេង​ហ្គេម​របស់ Lenovo នឹង​ធ្វើ​ឲ្យ Gamers លង់​ស្នេហ៍!

[Copy link]
243514 0
Share
ព្រឹត្តិការណ៍ Gamescom ឆ្នាំនេះក៏ មិន​ចាញ់​ឆ្នាំ​មុ​ន​ដែរ គឺថាយើង​បាន​ឃើញ​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​បាន​នាំ​យក​ម៉ាស៊ីន​ទំនើបៗ និង​ស៊េរីចុង​ក្រោយ​របស់​ខ្លួន​មក​តាំង​បង្ហាញ និងដាក់លក់ផងដែរ ហើយបើពេញ​ចិត្ត​អាច​​ទិញបានភ្លាមៗ ឬកុម្ម៉ង់តាមរយៈគេហទំព័ររបស់ក្រុមហ៊ុនទាំងនោះជាដើម ហើយផលិត​ផល​ខ្លះ​ក៏​ត្រូវ​រង់​ចាំ​ដែរ ដោយសារតែវាកំពុងស្ថិតនៅក្នុងការអភិវឌ្ឍន៍។ Lenovo ក៏មានវត្តមាននៅ Gamescom ដែរ ហើយ​បានប្រកាសចេញជាផ្លូវការនូវម៉ាស៊ីន Gaming Desktop ស៊េរីថ្មីមួយ ដែលមានឈ្មោះថា Legion រួមបញ្ចូលដូចជា៖

- ម៉ាស៊ីនកម្លាំងខ្លាំង (Case)
- ម៉ូនីទ័រ (ពពួក Gaming)
- ក្ដារចុច (ពពួក Gaming)
- Mouse (ពពួក Gaming)
- កាស 7.1 (ពពួក Gaming)

2-22.png

ជាមួយ Lenovo Legion គឺចែកចេញជា 3​ ជម្រើសសម្រាប់ជ្រើសរើសទៅតាមទឹកលុយដែលអតិថិជន​មាន​គឺ Y520, Y720 និង Y920 មានកម្លាំងម៉ាស៊ីនខុសគ្នាដូចខាងក្រោម៖

Legion Y520
- CPU Intel Core i7-7700
- RAM 16GB
- GPU nVIDIA GTX 1060 6GB
- HDD 2000GB ឬ SSD PCIe 256GB
- តម្លៃទីផ្សារអន្តរជាតិ 899$ (ពុំមានម៉ូនីទ័រ)

Legion Y720
- CPU Intel Core i7-7700
- RAM 16GB
- GPU nVIDIA GTX 1070 8GB
- HDD 2000GB ឬ SSD PCIe 512GB
- តម្លៃទីផ្សារអន្តរជាតិ 999$ (ពុំមានម៉ូនីទ័រ)

Legion Y920
- CPU Intel Core i7-7700K
- RAM LPX DDR4 32GB
- GPU nVIDIA GTX 1080 8GB
- HDD 4000GB រួមនឹង SSD PCIe ទំហំ 512GB
- តម្លៃទីផ្សារអន្តរជាតិ 1999$ (ពុំមានម៉ូនីទ័រ)

ម៉ូឌែលទាំងបីដូចបានរៀបរាប់ខាងលើនេះ ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Windows 10 64-bit មាន License ត្រឹមត្រូវតែម្ដង តែពុំមានបន្ថែមមកជាមួយនឹងម៉ូនីទ័រមានទំហំអេក្រង់ 24.5 អ៊ីញ នោះទេ ដែលវា​ត្រូវ​​បាន Lenovo ត្រៀមលក់ដាច់ដោយឡែកជាមួយនឹងសមត្ថភាពបង្ហាញរូបភាពកម្រិត FullHD ឬ 1080p មាន​ល្បឿន Refresh Rate 144Hz និងមានមុខងារ HDR ថែមទៀត ពិសេសគឺវា Render ក្រាហ្វិច​​​បាន​លឿន​បំផុតជាមួយ Respond Time ត្រឹមតែ 1ms ប៉ុណ្ណោះ ដោយ​ត្រៀម​នឹង​ចេញ​លក់​នៅ​ខែ​សីហា ក្រោយ​នេះ​ឯង ដោយតម្លៃនៅមិនទាន់ប្រកាសឲ្យដឹងនោះទេ។

1-20.png

សម្រាប់ប្រិយមិត្តចង់ទិញ ឬចង់ស្វែងយល់បន្ថែមអាចចុច Link នេះបានដើម្បីចូលទៅមើលផ្ទាល់!!!!




ប្រភព៖ Cambo-Report
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top