• weir
  • V1

1Follower

  • weir
Facebook Twitter Google+ Share

ផ្ទះ​តម្លៃជាង ២ម៉ឺនដុល្លារ នឹងចាប់ផ្ដើមបើកលក់ក្នុងពេលឆាប់ៗនេះ

[Copy link]
241230 0
Share
លំនៅដ្ឋានតម្លៃសមធ្យម​របស់ក្រុមហ៊ុន Worldbridge Land Cambodia ដែល​មាន​តម្លៃ​ចាប់​ពីជាង ២ម៉ឺនដុល្លារ ឡើងទៅ បានប្រកាសបើកលក់ក្នុងពេលឆាប់ៗខាងមុខនេះ ។ តាម​ការ​ជូន​ដំណឹង របស់ក្រុមហ៊ុន Worldbridge Land Cambodia បាន​ឲ្យ​ដឹង​ថា «ក្រុម​ហ៊ុននឹង​ប្រកាស​បើក​លក់​ផ្ទះរបស់​គម្រោង បន្ទាប់​ពីរាជរដ្ឋាភិបាល​សម្រេចនូវ​គោល​នយោបាយ​លើក​ទឹកចិត្ដសម្រាប់​ការ​អភិវឌ្ឍលំនៅដ្ឋាន​សាធារណៈ មាន​តម្លៃ​សមរម្យ​ក្នុង​ពេលឆាប់ៗខាង​មុខ​នេះ ។

16864968_1413639118686998_1144879712795894866_n-1132x670.jpg

​ក្រុម​ហ៊ុន Worldbridge Land Cambodia បាន​បញ្ជាក់ថា ដើម្បី​ឲ្យ​ក្រុម​ហ៊ុន និង​ស្ថាប័ន​ពាក់​ព័ន្ធអាច​ធ្វើ​ការ​វាយ​តម្ល ជ្រើស​រើស​អតិថិជនតាម​គោលដៅគោរព​តាម​លក្ខខណ្ឌប្រកប​ដោយ​ភាពត្រឹម​ត្រូវ​ច្បាស់លាស់ អតិថិជន​ដែល​បាន​ចុះឈ្មោះ​ទិញ​លំនៅដ្ឋាន ​រៀបចំឯកសារ​យោង​ឲ្យ​បាន​ត្រឹម​ត្រូវ​ និង​យក​ទៅ​ប្រគល់ជូន​ក្រុមហ៊ុន​ឲ្យ​បាន​មុន​ថ្ងៃទី០៩ ខែ​កញ្ញា ឆ្នាំ២០១៧ នេះ ។

ក្រុម​ហ៊ុន Worldbridge Land Cambodia បាន​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​ក្រុម​ហ៊ុន​កំពុង​ដំណើរ​ការ​ចាក់​ដី និង​រៀបចំការដ្ឋាន​សាងសង់ ហើយ​គ្រោង​នឹង​ចាប់​ផ្ដើម​ដំណើរ​ការ សាង​សង់​នៅ​មុន​បំណាច់​ឆ្នាំ២០១៧ នេះ ។

ព័ត៌មានការិយាល័យសម្រាប់ទិញ និងកក់ តាមរយៈទូរសព្ទលេខ៖ ០៧០ ៩០៥ ៣៣៣/០៧០​ ៩០៦ ៣៣៣ និង០៧០ ៩០៧ ៣៣៣ ៕

អត្ថបទ៖ វ៉ន ដារ៉ា
ប្រភព៖ Business Cambodia.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top