• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

វិធីថែរក្សាធ្មេញកុមារឲ្យបានស្អាត និងរឹងមាំ

[Copy link]
239636 0
Share
សុខភាពបញ្ហាមាត់ធ្មេញសម្រាប់កុមារពិតជាសំខាន់ ចាប់ពីទារកដុះធ្មេញដំបូងរហូតដល់ក្មេងមានការដូរធ្មេញថ្មី។

Untitled-1.jpg

ខាងក្រោមនេះនឹងបង្ហាញពីវិធីសាស្រ្តក្នុងការថែទាំធ្មេញកុមារឲ្យរឹងមាំ និងស្អាតបាត៖

១. ណែនាំកុមារឲ្យសម្អាតមាត់ធ្មេញរៀងរាល់ពេល បន្ទាប់ពីកុមារញុំាអាហាររួច និងសម្អាតធ្មេញមុនពេលចូលគេង។

២. ចាប់ផ្តើមថែទាំធ្មេញថ្មីៗបន្ទាប់ពីធ្មេញចាស់ៗបាក់អស់ ព្រោះធ្មេញកុមារមានការផ្លាស់ប្តូរ ប្រសិនមិនថែនោះនាំឲ្យខូចធ្មេញកុមារតាំងពីតូច។

៣. ឧស្សាហ៍ពិនិត្យមើលក្នុងធ្មេញកុមារ ក្រែងមានរន្ធ ចន្លោះ ឬដង្កូវស៊ី ជៀសវាងធ្វើឲ្យធ្មេញមានលក្ខណៈពុក។ ភាគច្រើនកុមារដែលមានដង្កូវស៊ីធ្មេញបណ្តាលមកពី កុមារញុំាអាហារ ឬភេសជ្ជៈផ្អែមៗ ទឹកដោះគោដែលមានជាតិស្ករច្រើន។

៤. បន្ទាប់ពីញុំាបាយរួច ត្រូវឲ្យកុមារញុំាទឹកមួយកែវ ព្រោះទឹកអាចលាងធ្មេញដែលមានកំទិចអាហារបាន។

៥. នាំកុមារទៅពេទ្យធ្មេញដើម្បីធ្វើការពិនិត្យតាមដានបញ្ហាមាត់ធ្មេញ។ ជាធម្មតាចាប់តាំងពីកុមារមានអាយុ ៣ឆ្នាំឪពុកម្តាយគួរនាំកុមារទៅពិនិត្យក្នុងរយៈពេល ៣ខែម្តង។ ប៉ុន្តែសព្វថ្ងៃឪពុកម្តាយមួយចំនួននៅតែមិនទាន់យល់ពីសុខភាពមាត់ធ្មេញនៅឡើយទេ៕

ប្រែសម្រួល៖ Queenco
ប្រភព៖ kidspot

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top