• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

ខ្ទឹមសអាចធ្វើឲ្យឱកាសនៃជំងឺសន្លាក់ឆ្អឹង​ត្រគាកថយចុះ

[Copy link]
237833 0
Share
garlic-1-300x300.jpg
អ្នក​ស្រាវ​ជ្រាវ​បាន​បញ្ជាក់ថា ការ​ទទួល​ទាន​នូវ​ខ្ទឹមស, គុយ​ឆាយ, សលឡត(shallots) និង​ខ្ទឹមបារាំងឲ្យ​បាន​​ច្រើន​ អាច​បន្ថយ​នូវ​ហានិភ័យ​​នៃ​ការ​លូត​លាស់​នៃប្រភេទ​​ជំងឺ​សន្លាក់​​ឆ្អឹង​បាន​យ៉ាង​ពិតប្រាកដ។

ការ​សិក្សា​មួយ​បាន​ចេញ​ផ្សាយ​នៅ​ក្នុងទិនានុប្បវត្តិ​BioMed Central Musculoskeletal Disorders ដែល​​ភា្ជប់​ទៅ​នឹង​ការ​ទទួល​ទាន​ផ្លែ​ឈើ​ និង​បន្លែ ជា​ពិសេស​ពពួក Allium​ផ្សេង​ទៀត​ដែល​រួម​មាន​ ខ្ទឹមស, ខ្ទឹមបារាំង និង​បន្លែ​មាន​លក្ខណៈ​ជាមើម​ដទៃ​ទៀត ធ្វើ​ឲ្យ​រោគ​ឈឺ​គន្លាក​ឆ្អឹង​ត្រគាក​ថយ​ចុះ​បាន។

ពួក​អ្នក​និពន្ធ​របស់​ការ​សិក្សា​នេះ​បាន​ពិនិត្យទៅ​លើ​ស្រ្តី​ដែល​មាន​កូន​ភ្លោះ​ច្រើន​ជាង​១,០០០​នាក់​ កំពុង​ស្វែង​រក​សញ្ញា​ដំបូង​នៃ​ជំងឺ​ឈឺ​គន្លាក​ឆ្អឹង។ ដោយការ​​ប្រើ​x-rays ពួក​គេ​រក​ឃើញ​ថា ស្រ្តី​ដែល​ទទួល​ទាន​ផលិត​ផល​ច្រើន​​ធ្វើ​ឲ្យ​សុខភាព​សន្លាក់ឆ្អឹង​​ល្អ​ប្រសើរ​​​ជាង​។

នៅក្នុងការ​សិក្សា​ប្រសិទ្ធភាព​នៃalliumsមាន​នៅ​លើ​ជំងឺ​សន្លាក់​ឆ្អឹង អ្នក​ស្រាវជ្រាវ​បាន​ឲ្យដឹង​ថា សមាសធាតុនៅក្នុង​ខ្ទឹម​ស​ដែល​ហៅថាdiallyl disulphideលេច​ឡើង​ដើម្បី​ការពារ​ការ​ខូច​ខាត​នៃ​ឆ្អឹង​ខ្ចី​ដោយ​សារ​enzymesទៀងទាត់​នៅក្នុង​រាង​កាយ។

យោង​ទៅ​លើ​មជ្ឈមណ្ឌល​សម្រាប់​ការ​ការពារ​ និង​ត្រួត​ពិនិត្យ​ជំងឺ​(CDC)​បាន​ឲ្យ​ដឹង​ថា​ជនជាតិ​អាមេរិក​ប្រហែល​ជា​២៧​លាន​នាក់រង​នូវ​ការ​ឈឺចាប់​ពី​រោគ​ឈឺ​គន្លាកឆ្អឹង​។ ការ​ទទួល​ទាន​នូវ​សារជាតិ​ចិញ្ចឹម​បន្ថែម​ជា​ប្រចាំ​ថ្ងៃ​ដោយ​​​បន្ថែម​នូវ​ខ្ទឹម​ស​អាច​ធ្វើ​ឲ្យ​សុខ​ភាព​បេះដូង​ល្អ​ប្រសើរ​ឡើង​ និង​ជួយ​ការ​ពារ​ពី​ការ​ឆ្លង​មេរោគ​ និ​ងការ​ខ្វះ​នូវ​វីតាមីន​C៕


ប្រភព៖ healthcambodia

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top