• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

សញ្ញា និងទង្វើមួយចំនួន ដែលបង្ហាញថាស្វាមីមិនគោរពអ្នកជាភរិយា

[Copy link]
237649 0
Share
ជីវិតបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ គូស្វាមីភរិយាគ្រប់រូបត្រូវតែមានការចេះយោគយល់គ្នាទៅវិញទៅមកនោះទើបធ្វើឲ្យជីវិតអ្នកនឹងគង់វង្ស ទោះបីអ្នកមានកូនៗរួចហើយក៏ដោយ។ ប៉ុន្តែប្រសិនប្តីប្រពន្ធមិនចេះគោរពគ្នាទៅវិញទៅមក នោះជីវិតក្រោយអាពាហ៍ពិពាហ៍អ្នកនឹងប្រេះឆាជាមិនខាន។

Untitled-1.jpg

ខាងក្រោមនេះជាសញ្ញា និងទង្វើដែលបញ្ជាក់ថា ស្វាមីអ្នកមិនមានការគោរពភរិយាសោះឡើយ៖

១. គ្មានស្នាមញញឹមពេលនៅក្បែរអ្នក
បើអ្នកសង្កេតឃើញ រាល់ពេលដែលស្វាមីអ្នកនៅក្បែរអ្នក គាត់ហាក់ដូចជាមិនសប្បាយចិត្ត និងគ្មានការសើចសប្បាយ ទោះអ្នកខំប្រឹងនិយាយឬសួរនាំយ៉ាងណាក៏ដោយ។

២. មិនពេញចិត្ត និងតែងតែទើសទាល់អ្នក
នៅពេលស្វាមីអ្នកតែងតែបញ្ចេញអារម្មណ៍មិនពេញចិត្ត និងរិះគុណអ្នកដោយប្រើពាក្យសម្តីមិនសមរម្យ ឬបញ្ចេញកាយវិកាយដូចជាទើសទាល់នឹងអ្នក។ ទង្វើបែបនេះបានបញ្ជាក់ថា ស្វាមីមិនគោរពភរិយាតែម្តង។

៣.  គ្មានគោលដៅច្បាស់លាស់
ប្រសិនអ្នកធ្វើការពិភាក្សារឿងអ្វីមួយដែលទាក់ទងនឹងគ្រួសារ ស្វាមីហាក់ដូចជាគ្មានការអើពើ និងគ្មានគោលដៅច្បាស់លាស់ក្នុងការដោះស្រាយ ឬគិតគូជាមួយអ្នក ដូចនេះវាបានបង្ហាញថា ស្វាមីអ្នកមិនសូវខ្វល់ពីគ្រួសារ និងប្រៀបដូចជាមិនឲ្យតម្លៃមកលើអ្នកសោះតែម្តង។

៤. ស្វាមីគ្មានភាពទំនួលខុសត្រូវ
មិនថាបញ្ហាតូច ឬបញ្ហាធំនោះទេ ស្វាមីអ្នកមិនបានអើពើ សួរនាំ និងពិភាក្សាជាមួយអ្នកឡើយ។ ជាហេតុដែលប្រៀបដូចភរិយាគ្មានតម្លៃសោះឡើយ។

៥. និយាយពីរឿងក្នុងគ្រួសារប្រាប់អ្នកដទៃ ឬប្រាប់គ្រួសារគាត់
ក្នុងនាមជាស្វាមីល្អ ដាច់ខាតមិនត្រូវនិយាយអាក្រក់ប្រាប់ទៅនរណាម្នាក់ទេ ស្វាមីល្អមានរឿងអ្វីត្រូវដោះស្រាយជាមួយភរិយាដោយសន្តិវិធី។ ប្រសិនស្វាមីដែលប្រាប់អ្នកដទៃពីរឿងមិនល្អរបស់ភរិយានោះជាមនុស្សប្រុសដែលគ្មានការគោរពអ្នកជាភរិយាសោះតែម្តង៕

អត្ថបទ៖ Queenco
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top