• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

តន្ដ្រី​ជួយ​កុមារ​តូច​ឲ្យ​ឆាប់​ចេះ​និយាយ​ និង​ឆ្លាត​វៃ

[Copy link]
237233 0
Share
ក្រុងម៉ៃអាមី: ការ​សិក្សាមួយ​បាន​បង្ហាញ​កាលពីថ្ងៃ​ចន្ទ​ថា កុមារ​តូច​ដែល​ផ្សារភ្ជាប់​ជាមួយ​នឹង​តន្ដ្រី​អាច​បង្កើន​នូវ​ជំនាញ​ពិចារណា​ខ្ពស់​ និង​រៀន​ភាសា​ឆាប់​ចេះ។

ការសិក្សា​មួយ​ទៅលើ​កុមារ​អាយុ​ ៩ ខែ​បានរក​ឃើញ​ថា ការលេង​ជា​ប្រចាំ​ជាមួយ​នឹងសកម្មភាព​តន្ដ្រី​បាន​បង្កើន​ដល់​សមត្ថភាព​របស់​កុមារ​ចំពោះ​ការឆាប់​ចេះ​និយាយ​ ព្រមទាំង​ការ​ពិចារណា​ពី​ចម្រៀង។

child_2.jpg

ពេលនេះ ក្រុមអ្នក​ស្រាវជ្រាវ​កំពុងតាម​ដាន​កុមារ​ទើបអាយុ​ ២,៥ ឆ្នាំថា​តើ​បទពិសោធ​របស់​ពួកគេ​ជាមួយ​តន្ដ្រី​នៅ​អាយុ​ ៩ ខែបាន​ផ្ដល់​អត្ថប្រយោជន៍​ចំពោះ​ការ​អភិវឌ្ឍ​ភាសា​របស់​ពួកគេ​ឬទេ?ក្នុងការ​កម្សាន្ដ​នោះ កុមារ និង​ឪពុក​ម្ដាយ​របស់​ពួកគេ​បាន​ស្ដាប់​បទភ្លេង​ផ្សេងៗ​ រួមទាំង បទ «Take Me Out To The Ballgame»​ របស់អាមេរិក និង​ប្រើ​ឧបករណ៍​ភ្លេងជ័រ​គោះ​បន្ទរ ឬ​គោះជើង​ផងដែរ។

អ្នកស្រី គ្រីស្ទីណា ហ្សាវ ជាអ្នក​ដឹកនាំ​ការនិពន្ធ​ និងជា​អ្នកស្រាវជ្រាវ​នៅ​វិទ្យាស្ថាន​វិទ្យា​សិក្សា និង​ខួរក្បាល​នៃ​សាកល​វិទ្យាល័យ​វ៉ាស៊ីនតោន​ បាន​និយាយ​ថា៖ «ការសិក្សា​របស់​យើង​ត្រូវបាន​ធ្វើឡើង​ជាលើក​ដំបូង​ចំពោះ​កុមារតូចៗ​ដើម្បី​បញ្ជាក់​ថា បទពិសោធ​ជាមួយ​តន្ដ្រី​ក៏អាច​ពង្រឹង​សមត្ថភាព​គិត​ពិចារណា​ និង​ទស្សទាយ​ពីភាសា​ចម្រៀង​ចំពោះ​បទភ្លេង​របស់​កុមារ​ផងដែរ»។

អ្នកស្រី បាន​បន្ដថា៖ «​នេះ​សបញ្ជាក់​ថា ការ​ឆាប់​ផ្សារភ្ជាប់​ខ្លួន​ជាមួយ​នឹង​តន្ដ្រី​អាចបង្កើន​ជំនាញ​គិត​ពិចារណា​ខ្ពស់»។

ក្រុមអ្នក​ស្រាវជ្រាវ​បាន​បែងចែក​កុមារ ៤៧ នាក់​លេង​ល្បែង​ និង​សកម្មភាព​ផ្សេង​ៗក្នុង​ក្រុមតន្ដ្រី និង​ក្រុមលេង​ឧបករណ៍​ដទៃ។

មួយខែ​ក្រោយ​មក ក្រុម​អ្នកវិទ្យា​សាស្ដ្រ បាន​វាស់​កម្រិត​ឆ្លើយ​តបនៃ​ខួរក្បាល​របស់​ពួកគេ​ចំពោះ​សំឡេង​បទភ្លេង​ទាំង​នោះ។ ពួកគេ​បាន​រកឃើញ​ថា កុមារ​ក្នុង​ក្រុម​តន្ដ្រីបាន​បង្ហាញ​ភាព​វៃឆ្លាត​ជាងក្រុម​កុមារ​ផ្សេង​ពេល​សំឡេង​តន្ដ្រី និងការ​និយាយ​ត្រូវបាន​រំខាន​៕

ប្រភព៖ postkhmer

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top