• Bopha
  • V1

2Follower

  • Bopha
Facebook Twitter Google+ Share

របស់ទាំង១០ដែល១០០ឆ្នាំមុនត្រូវបានគេចាត់ទុកដូចសម្រាម តែឥឡូវថ្លៃដូចមាស!

[Copy link]
233949 0
Share
គំនិត និងតម្រូវការរបស់មនុស្សយើងតែងតែមានភាពខុសគ្នាពីមួយជំនាន់ទៅមួយជំនាន់ទៀត ដូច្នេះរបស់ដែលមនុស្សជំនាន់ជីដូនជីតាយើងអោយតម្លៃមិនប្រាកដថានៅតែមានតម្លៃនៅសម័យយើងនោះទេ រីឯរបស់ដែលមានតម្លៃនៅពេលនេះមិនប្រាកដថាមានតម្លៃនៅសម័យមុនដែរ។ ថ្ងៃនេះ Anarchak នឹងបង្ហាញពីរបស់ទាំង១០ដែលបុព្វបុរសយើងកាលពី១០០ឆ្នាំមុនបានចាត់ទុកដូចសម្រាម តែឥឡូវបែរជាមានតម្លៃថ្លៃ និងមានមនុស្សត្រូវការច្រើនទៅវិញ ដែលក្នុងនោះមានដូចជា៖

១. បង្គង
ពីមុន បង្គងត្រូវបានគេគិតថាជាក្រឡាតសមុទ្រ ដូច្នេះវាត្រូវបានគេយកទៅធ្វើម្ហូបសម្រាប់អោយតែអ្នកទោសដែលនៅក្នុងគុកប៉ុណ្ណោះ។

1-4-1.jpg

២. ការចាក់សាក់
ការចាក់សាក់ ពីសម័យមុនត្រូវបានគេប្រើប្រាស់សម្រាប់តែសាក់លេខសម្គាល់ខ្លួនអោយអ្នកជាប់គុកប៉ុណ្ណោះ ប៉ុន្តែពេលនេះវាទៅជាសិល្បះលើខ្លួនមួយយ៉ាងពេញនិយម។

2-2-1.jpg

៣. ខោខៅប៊យ
ពីមុន មានតែកម្មករជីករ៉ែទេដែលនិយមស្លៀកខោខៅប៊យ ដោយសារតែពួកវាធន់នឹងការធ្វើការងារធ្ងន់ មិនងាយរហែកដូចសាច់ក្រណាត់ប្រភេទផ្សេង។

3.jpg

៤. ដំឡូងបារាំង
ពីមុននៅពេលដែលជនជាតិអេស្ប៉ាញបានរកឃើញពូជដំឡូងបារាំងនេះដំបូង វាត្រូវបានគេយកមកដាក់ជាចំនីរបស់សត្វចិញ្ចឹមដើម្បីយកសាច់តែប៉ុណ្ណោះ។

4.jpg

៥. ស្បែកខ្មៅស្រអែម
ពីមុន មនុស្សចូលចិត្តស្បែកសដោយសារគេជឿថាពពួកស្បែកសគឺជាពពួកអភិជន ចំនែកឯអ្នកជាមានស្បែកខ្មៅច្រើនតែជាអ្នកបម្រើដែលគ្មានលុយសម្រាប់ថែសម្រស់ ប៉ុន្តែពេលនេះស្បែកខ្មៅស្រអែមទៅជាពណ៌ដ៏ពេញនិយមមួយទៅវិញ។

5-1-1.jpg

៦. ស្លាបមាន់
កាលពី១០០ឆ្នាំមុន ស្លាបមាន់ត្រូវបានចាត់ទុកជាផ្នែកដែលគ្មានបានប្រយោជន៍បំផុតរបស់សត្វមាន់ និងតែងតែត្រូវបានគេយកទៅបោះចោលរៀងរាល់ពេលចម្អិលអាហារ។

6.jpg

៧. សណ្តែកបាយ
ពីមុនសណ្តែកបាយមិនត្រូវបានគេចូលចិត្តទទួលទាននោះទេ ដោយសារតែពួកគេគិតថាវាគឺជាអាហាររបស់ជនជាតិឥណ្ឌាដែលជាអ្នកក្រីក្រប៉ុណ្ណោះ។

7.jpg

៨. សម្លៀកបំពាក់ដែលរហែក
ពីសម័យមុន មានតែអ្នកក្រីក្រ គ្មានប្រាក់ទិញសម្លៀកបំពាក់ត្រឹមត្រូវនោះទេ ដែលស្លៀកខោអាវរហែកនោះ។

8.jpg

៩. ស៊ូស៊ី
ពីមុន ស៊ូស៊ីត្រូវបានគេបង្កើតមកដើម្បីរក្សាគុណភាពរបស់សាច់ត្រីតែប៉ុណ្ណោះ ដែលពេលគេទទួលទាន គេទទួលទានតែសាច់ត្រីទេ ចំនែកឯបាយគឺគេបោះចោល។

9.jpg

១០. ការងារសម្តែង
ការងារសម្តែងកាលពីសម័យដើមមិនត្រូវបានសង្គមអោយតម្លៃដូចទេ ដោយសារតែគិតថាមានតែគេគិតថាមានតែអ្នកដែលមិនបានរៀនខ្ពង់ខ្ពស់នោះទេ ទើបរកប្រាក់តាមរយះរូបសម្រស់៕

10.jpg

ប្រភព៖ anarchak
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top