• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

សៀវភៅ​មួយក្បាល​ ដែល​ជួយ​មហាសេដ្ឋី Mark Cuban រក​លុយ​បាន​មួយ​លានដុល្លារ

[Copy link]
232659 0
Share
មុនពេលក្លាយជាសេដ្ឋី លោក Mark Cuban ជិះរថយន្តតម្លៃ ២០០ដុល្លារ។ ប៉ុន្តែសព្វថ្ងៃនេះ ទ្រព្យសម្បត្តិសរុបរបស់លោកមាន ៣៣ពាន់លានដុល្លារ។ មុនពេលរកលុយបានមួយលានដុល្លារ ជាលើកដំបូង លោកសារភាពថា បានអានសៀវភៅមួយក្បាល។

mark-cuban-reading.jpg

នៅក្នុងកិច្ចសម្ភាសន៍ជាមួយ នឹងទស្សនាវដ្តី Money Magazine ក្នុងពេលថ្មីៗនេះមហាសេដ្ឋី Mark Cuban បានរំលឹកថា សៀវភៅមួយក្បាល ដែលមានចំណងជើងថា How to Retire by the Age of 35 សរសេរដោយលោក Paul Terhorst និងបោះពុម្ពដំបូង ក្នុងឆ្នាំ១៩៨៨ជាសៀវភៅ ដែលមានគុណបំណាច់បំផុត ក្នុងការណែនាំផ្លូវ ឱ្យក្លាយជាអ្នកមានទ្រព្យស្តុកស្តម្ភ។

នៅក្នុងសៀវភៅមួយនេះ អ្នកនិពន្ធបានបង្ហាញ យុទ្ធសាស្រ្តសាមញ្ញមួយ គឺកាត់បន្ថយចំណាយ និងរស់នៅបែបសន្សំសំចៃ គឺចាយឱ្យតិចជាងរកបាន។ ក្រៅពីសល់ពីចំណាយ ត្រូវយកលុយទៅវិនិយោគ ក្នុងរបៀបវៃឆ្លាត។

លោក Cuban បានអនុវត្តតាមដំបូន្មាន នៅក្នុងសៀវភៅនោះ យ៉ាងខ្ជាប់ខ្ជួន គឺនៅពេលលោកមានអាយុ២០ឆ្នាំជាង​ លោករស់នៅក្នុងបន្ទប់ជួលមួយគ្នា៥នាក់  បរិភោគអាហារបន្តិចបន្តួច ដើម្បីសន្សំលុយទុក ចាយវាយសប្បាយនៅថ្ងៃក្រោយ។

និយាយជារួម លោក Cuban សៀវភៅ How to Retire by the Age of 35 បានបង្រៀនលោក ឱ្យចេះមានវិន័យ ក្នុងការចាយលុយ។ នោះជាមេរៀនសំខាន់បំផុត ដែលនាំឱ្យលោកក្លាយទៅជាសេដ្ឋី និងបន្តដំណើរមានបានរហូត ដល់ក្លាយជាមហាសេដ្ឋី ដូចសព្វថ្ងៃនេះ។


ប្រភព៖ thephnompenhtimes

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top