• Diana
  • V1

1Follower

  • Diana
Facebook Twitter Google+ Share

​តើ​រូបមន្ត E = Mc2 ​​បង្កើតឡើង​ដោយ​ Albert Einstein​ មានន័យ​យ៉ាងដូចម្តេច និងប្រើប្រាស់លើអ្វីខ្លះ?

[Copy link]
230822 0
Share
​លោក អាល់​ប៊ឺ​ត អា​ញ​ស្តា​ញ (Albert Einstein)​កើត​នៅក្នុង​ឆ្នាំ ១៨៧៩ និង ស្លាប់​ក្នុង​ឆ្នាំ ១៩៥៥ គឺជា​អ្នកប្រាជ្ញ​ជនជាតិ​អាឡឺម៉ង់​ដ៏​ល្បីល្បាញ ដែល​លោក​បានទទួល​ពានរង្វាន់​ណូបែល​ខាង​រូបវិទ្យា និង ជា​បុគ្គល ដែល​មនុស្ស​ជាច្រើន​ចាត់ទុកថា​ជា​បិតា​នៃ​អាវុធ​នុយក្លេអ៊ែរ។ លើសពីនេះទៅទៀត នៅពេលដែល​យើង​និយាយ អំពី​លោក អា​ញ​ស្តា​ញ យើង​តែងតែ​នឹង​ឃើញ​ដល់​រូបមន្ត​ដ៏​អស្ចារ្យ​របស់លោក​នោះ​គឺ E = mc2​។ តើ​រូបមន្ត​នេះ​មាន ន័យ​យ៉ាងដូចម្តេច ហើយ​ត្រូវបាន​យកមកអនុវត្ត​ជាក់ស្តែង​ក្នុង​ជីវភាព​រស់នៅ​របស់​ម​នុស្ស​អ្វីខ្លះ​?

​ជាការ​ពិតណាស់ លោក អាល់​ប៊ឺ​ត អា​ញ​ស្តា​ញ (Albert Einstein) បាន​រកឃើញ​រូបមន្ត E = mc2 នៅ ក្នុង​ឆ្នាំ ១៩០៥ ដែល​រូបមន្ត​នេះ​នូវតែ​មានតម្លៃ​អនុវត្ត​នាពេល​បច្ចុប្បន្ន​នៅឡើយ​។ នៅក្នុង​សមីការ E = mc2 អក្សរ “E” គឺ​សំដៅ​ដល់​ថាមពល (Energy) អក្សរ “m” សំដៅ​ដល់​ម៉ាស់ (Mass) ចំណែកឯ​អក្សរ “c” គឺជា​ល្បឿន​នៃ ពន្លឺ (Speed of Light) (​ល្បឿន​នៃ​ពន្លឺ = 3×108 ម៉ែត្រ​ក្នុង​មួយ​វិនាទី (m/s) ហើយ​ល្បឿន​នៃ​ពន្លឺ​នេះ​គឺ មានតម្លៃ​ថេរ​ជានិច្ច​ទោះជា​នៅក្នុង​ស្ថានភាព​ណាក៏ដោយ​)​។

BizKhmer-1.jpg

​ថាមពល (Energy “E”) គឺជា​អនុភាព​ដែល​ត្រូវបាន​បំ​លែង​ពី​ប្រព័ន្ធ​មួយ​ទៅ​ប្រព័ន្ធ​មួយ​ផ្សេងទៀត​។ ឧទាហរណ៍ ធ្យូងថ្ម​នឹង​ក្លាយជា​ថាមពល​កំដៅ​នៅពេល​យើង​ដុត​វា​។ ថាមពល​អាច​កើតឡើង​ជាច្រើន​ទម្រង់​ដូចជា ថាមពល​កំដៅ (thermal power) ថាមពល​អគ្គិសនី (electrical power) ថាមពល​គីមី (chemical power) ថាមពល​នុយ​ក្លេ​អែរ (nuclear power) ជាដើម​។ ខ្នាត​នៃ​ថាមពល​គឺ​គិត​ជា ស៊ូ​ល (Joule “J”)​។ ម៉ាស (Mass “m”) គឺជា​បរិមាណ​នៃ​រូបធាតុ​ក្នុង​វត្ថុ​មួយ​។ ម៉ាស និង ទម្ងន់ ខុសគ្នា​ត្រង់​ថា ម៉ាស​នឹង​ប្រែប្រួល​នៅពេល​វត្ថុ​មួយ ត្រូវបាន​បំបែក រីឯ​ទម្ងន់​ប្រែប្រួល​ទៅតាម​ទំនាញផែនដី​ដែល​ផ្អែកទៅលើ​បរិស្ថាន​ដែល​វត្ថុ​នោះ​តាំងនៅ​។ ម៉ាស​ត្រូវបាន​បែង​ចែង​ចេញ​ជា​ពីរ ប្រភេទ​គឺ ម៉ាស​ដែល​មិន​ប្រែប្រួល និង ម៉ាស​ដែល​ប្រែប្រួល​។ ខ្នាត​នៃ​ម៉ាស គឺជា​គិត​ជា គីឡូក្រាម (Kilogram “Kg”) នៅក្នុង​ទំនាក់ទំនង​នៃ​សមីការ E = mc2 នេះ ម៉ាស (m) គឺ​សំដៅ​ដល់ ម៉ាស​ដែល​មិន​ប្រែប្រួល (invariant mass)​។

ត្រង់នេះ​ចង់​បានន័យថា ម៉ាស​នឹងមិន​ប្រែប្រួល​ឡើយ​ទោះបីជា​វត្ថុ មួយ​ត្រូវបាន​ផ្លាស់​រូបរាង​ក៏ដោយ​។ ឧទាហរណ៍ ដុំ​ទឹកកក​ដែលមាន​ម៉ាស ១ គីឡូក្រាម ទោះបីជា​វា​បាន​រលាយ ក្លាយជា​ទឹក​ក៏ដោយ ក៏​ម៉ាស​របស់​វា​នៅតែ​ស្មើ ១​គីឡូក្រាម​ដដែល​។

​នៅក្នុង​បរិបទ​នៃ​ច្បាប់​នៃ​ទំនាក់ទំនង (Law of Relativity) របស់លោក អា​ញ​ស្តា​ញ c2 សំដៅ​ដល់​ឯក​ត្តា នៃ​បំរែបំរួល​។ ការបង្កើតឱ្យមាន​ល្បឿន​នៃ​ពន្លឺ​ដោយ​ស្វ័យ​គុណ​នឹង​ពីរ (c2) គឺ​ដើម្បី​ធានា​ដល់​ភាព​ត្រូវ​គ្នា​នៃ​ទំនាក់ ទំនង​រវាង​ថាមពល (E) និង ម៉ាស (m)​។​ ​ផ្អែកទៅលើ​រូបមន្ត​នេះ យើង​នឹង​អាច​ដឹង​អំពី​បរិមាណ​នៃ​ថាមពល​ដែល​ផ្ទុក​នៅក្នុង​វត្ថុ​មួយ​។ ជា​ឧទាហរណ៍ យើង​នឹង​ដឹងថា​តើ​មាន​ថាមពល​ចំនួន​ប៉ុន្មាន ប្រសិនបើ​យើង​ដុត​ធ្យូង​មួយ​ដុំ​ដែលមាន​ម៉ាស ០.៥ Kg​។

​យើង​ដឹង​ហើយ​ថា c = 3×108  c2 = (3×108)2 ឬ c2 = 9×1016 ហើយ m = 0.5 Kg ដូច្នេះ​យើង​អាច​សរសេរ​បាន​ថា E = 0.5×9.1016 ឬ E = 45×1015 ជា​លទ្ធផល ការដុត​ធ្យូង​ដែលមាន​ម៉ាស ០.៥ Kg យើង​នឹង​ទទួលបាន​ថាមពល​ចំនួន 45×1015 J

​ជាការ​ពិតណាស់ តាមរយៈ​រូបមន្ត ​E = mc2 នេះ​យើង​នឹង​បានដឹង​អំពី​បរិមាណ​នៃ​ថាមពល​ដែល​ផ្ទុក​នៅ ក្នុង​ផ្នែក​ខាងក្នុង​របស់​អាតូម (Atom) និង​អ៊ី​អេ​ឡិច​ត្រុ​ង (​អេ​ឡិច​ត្រុ​ង​ផ្នែក​ខាងក្រៅ​) របស់​វា​។ ថាមពល​ដែល​កើត ចេញពី​ការ​បំបែក​អេ​ឡិច​ត្រុ​ង​គឺមាន​កម្រិត​ខ្ពស់ជាង​ការ​បំបែក​ចំណង​នៃ​អេ​ឡិច​ត្រុ​ង​ទៅទៀត​។ ថាមពល​នុយ​ក្លេ​អែរ ត្រូវបាន បង្កើតឡើង​ដោយ​ផ្អែកលើ​គោលការណ៍​នេះ​។ ម៉ាស៊ីន​ប្រតិកម្ម ឬ រ៉េ​អា​ក់ទ័រ​នុយ​ក្លេ​អែរ (Nuclear Reactor) គឺជា ប្រតិបត្តិ​ករ​ដែល​ធ្វើ​ផ្ទុះ​បរិ​មា​ណូ (​ការ​បំបែក​អាតូម​) ដែល​បណ្តាលឱ្យ​កើតមាន​នូវ​ចំនួន​នៃ​ថា​ម ពល​ដ៏​លើសលុប បាន​សាយភាយ​ក្នុង​ល្បឿ​ដ៏​លឿន​បំផុត​។

តាមរយៈ​នេះ យើង​អាច​ដឹង​ពី​អនុភាព​ដ៏​មហិមា​របស់ គ្រាប់បែក​បរិ​មា​ណូ ដែល​ត្រូវបាន​ទម្លាក់​ពី​សំណាក់​សហរដ្ឋអាមេរិក​ទៅលើ​ទីក្រុង​ចំនួន​ពីរ​របស់​ប្រទេស​ជប៉ុន​កាល កំឡុង​សង្គ្រាមលោក លើក​ទី​២​។

​ ​បន្ថែម​លើ​នេះ​ទៅទៀត រូបមន្ត E = mc2 បានធ្វើឱ្យ​មានការ​បង្កើត​ឡើង​នូវ​បច្ចេកវិទ្យា​ថ្មីៗ ដែលមាន​អត្ថ ប្រយោជន៍​ដ៏​លើសលុប​ចំពោះ​ជីវភាព​រស់នៅ​របស់​ម​នុស្ស​ជាតិ មានដូចជា​៖
-​ ​ម៉ាស៊ីន​ស្គែ​ន PET (Positron Emission Tomography Scanner) គឺជា​ប្រភេទ​ម៉ាស៊ីន​ស្គែ​ន​ដែល បង្កើត​នូវ​រូបភាព 3-D Color ដែល​តួនាទី​របស់​វា​គឺ​ដើម្បី​ស្គែ​ន​ផ្នែក​ខាងក្នុង​របស់​មនុស្ស​យើង​។​
-​ ​សមីការ​នេះ នាំឱ្យមាន​ការអភិវឌ្ឍ​នូវ​វិស័យ​ទូរគមនាគមន៍ (Telecommunications) ដោយ​ប្រើ ប្រាស់​ប្រព័ន្ធ​ផ្កាយរណប ជាដើម​។​
-​ ​ការ​គណនា​កា​បោ​ន​វិទ្យុសកម្ម (Radiocarbon Dating) ដោយ​ប្រើប្រាស់​សមីការ​នេះ​ដើម្បី​កំណត់ អំពី​អាយុ​របស់​វត្ថុ​បុរាណ​នានា​។​
-​ ​តាមរយៈ​សមីការ​នេះ យើង​អាចបង្កើត​ថាមពល​នុយ​ក្លេ​អែរ​ដែលជា​ប្រភព​នៃ​ថាមពល​ដ៏​បរិសុទ្ធ និង ផ្តល់នូវ​ផល​ជា​វិជ្ជមាន​ដ៏​មហិមា​ដល់​សង្គមមនុស្ស៕

ប្រភព៖ bizkhmer

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top