Facebook Twitter Google+ Share

ដឹង​ទេ​មនុស្ស​ប្រុស​ត្រូវការ​របស់​សាមញ្ញ​ៗ​ទាំង​ ៦​យ៉ាង​ នេះ​ ពី​អនាគត​ភរិយា​

[Copy link]
227384 0
Share
ជា​ការ​ពិត​ណាស់​មនុស្ស​ប្រុស​គ្រប់​គ្នា​តែង​ចង់​ធ្វើ​ឲ្យ​មនុស្ស​ស្រី​ដែល​ត្រូវ​ជា​គូ​អនាគត​ភរិយា​របស់​ពួកគេ​ រស់នៅ​ប្រកប​ដោយ​ការ​សប្បាយចិត្ត​ និង​រស់​នៅ​ជាមួយ​គ្នា​ដោយ​ភាព​រីករាយ​​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​ ការ​ឈ្លោះ​ប្រកែក​គ្នា​នៅតែ​មាន​វត្តមាន​​ម្ដងម្កាល​ ដែល​ជួនកាល​បណ្ដាល​មកពី​ការ​ភ័ណ្ឌច្រឡំ​ និង​មិន​យល់ចិត្ត​គ្នា ។​

យ៉ាងណាមិញ​ទាក់ទង​នឹង​រឿង​នេះ​យើងសូម​លើក​យក​រឿង​ ៦​យ៉ាង​ ដែល​មនុស្ស​ប្រុស​ធ្វើការ​រំពឹង​ពី​អនាគត​ភរិយា​របស់​ខ្លួន​ ហើយ​នៅ​ពេល​បាន​ដឹង​រួច​ហើយ​ វា​ប្រហែល​ជា​ជួយ​កាត់​បន្ថយ​ការ​ឈ្លោះ​ប្រកែក​គ្នា ​រវាង​មនុស្ស​ដែល​យើង​ស្រលាញ់​ ហើយ​ជា​ពិសេស​ការ​រក​រឿង​មនុស្ស​ប្រុស ​ដោយ​សុភាពនារី​​បាន​ខ្លះៗ​ទៀត​ផង​​!​ ដូច្នេះ​សូម​បន្ត​អាន​មក​ខាងក្រោម​នេះ​ ដើម្បី​ឲ្យ​បាន​ជ្រាប​ទាំងអស់​គ្នា ។​

Understanding.jpg

១​.​ ការ​យល់ចិត្ត​ (Understand)
ជា​ការពិត​ណាស់​មនុស្ស​ប្រុស​ត្រូវការ​ការ​យល់​ចិត្ត​ពី​នារី​ដែល​ខ្លួន​ស្រលាញ់​ ជាពិសេស​ពួកគេ​ចង់​ឲ្យ​អនាគត​ភរិយា​របស់​ពួកគេ​ជួយ​លើក​ទឹកចិត្ត​នៅ​ពេល​ពួកគេ​ជួប​ការ​លំបាក​ មិនមែន​ស្ដី​បន្ទោស​នៅ​ពេល​ពួកគេ​បង្ក​កំហុស​ ឬ​ទទួល​ការ​បរាជ័យ​នោះ​ទេ ។​ ហើយ​វា​កាន់តែ​ល្អ​ថែមទៀត​ ប្រសិន​បើ​អនាគត​ភរិយា​របស់​ពួកគេ​អាច​យល់​ពី​ទម្លាប់​ និង​ចំណង់​ចំណូល​ចិត្ត​ក្នុង​ការ​កម្សាន្ត​របស់​ពួកគេ ។​

២.​ កុំ​ប្រើ​អារម្មណ៍​មនោសញ្ចេតនា​ខ្លាំង​ពេក​ (Less drama)
វា​មិន​អី​នោះ​ទេ​ចំពោះ​ការ​ឈ្លោះ​ប្រកែក​ជាមួយ​ស្វាមី​របស់​អ្នក​ទៅ​លើ​រឿង​អត់ប្រយោជន៍​នៅ​ពេល​ដែល​គ្មាន​អ្នក​ណា​ខ្វល់​ពី​អ្នក​នោះ​ តែ​ទោះបី​ជា​យ៉ាង​នេះ​ក្ដី​បុរស​ៗ​គ្រប់​គ្នា​ចង់​ឲ្យ​អនាគត​ភរិយា​របស់​ពួក​គេ​ ចៀសវាង​ការ​ប្រើ​អារម្មណ៍​ខ្លាំង​ពេក​ ហើយ​យល់​ល្អ​គួរ​ដោះស្រាយ​បញ្ហា​រួមគ្នា​ដោយ​សន្តិវិធី ។​

៣.​ ត្រូវ​ចេះ​ស្មោះត្រង់​រវាងគ្នានឹងគ្នា​ (Honest)
មនុស្ស​យើង​គ្រប់​គ្នា​តែង​ចង់​លឺ​ពាក្យ​សម្ដី​ពិត​ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ​ក៏​យើង​មិន​អាច​ស្មោះត្រង់​បាន​គ្រប់​ពេល​ទាំងអស់​ដែរ​ ហើយ​បើ​យក​រឿង​នេះ​និយាយ​បញ្ចូល​ទៅ​ក្នុង​រឿង​រៀបអាពាហ៍ពិពាហ៍​វិញ​ គូ​ស្នេហ៍​ទាំងពីរ​គួរ​មាន​ភាព​ស្មោះ​ត្រង់​រវាង​គ្នា​នឹង​គ្នា​ ហើយ​ត្រូវ​និយាយ​ការពិតប្រាប់​គ្នា​ទៅវិញទៅមក​ ទោះបី​ជា​រឿង​នោះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផ្លូវ​អារម្មណ៍​ក៏ដោយ ។​

គួរ​ចងចាំ​ផង​ដែរ​ថា​នៅ​ខណៈ​ដែល​មនុស្ស​ស្រី​អាច​អត់ទ្រាំ​នឹង​ការ​កុហក​ និង​លើកលែង​ទោស​ដល់​លោក​ឪពុក​អ្នក​ម្ដាយ​របស់​ពួក​គេ​បាន​ សម្រាប់​មនុស្ស​ប្រុស​វិញ​ពួកគេ​ពិតជា​ពិបាក​ទទួល​យក​ណាស់​ គ្រប់​ការ​កុហក​ទាំងឡាយ ។​

៤.​ ចេះ​ធ្វើ​ម្ហូប​ (Homemade Dinner)
ស្ត្រី​មួយ​ចំនួន​ក្នុង​សម័យ​ដ៏ទំនើប​នេះ​បាន​ចំណាយ​ពេលវេលា​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ផ្ទះ​បាយ​ ហើយ​បែរ​ជា​ចំណាយ​ពេល​ជា​ច្រើន​នៅ​មុខ​កញ្ចក់​អេក្រង់​ទៅវិញ​ (ទូរទស្សន៍,​ រោងកុន...) ។​ ការ​ចម្អិន​អាហារ​ជា​ការងារ​ដ៏​នឿយហត់​ និង​ចំណាយ​ពេល​មួយ​ ប៉ុន្តែ​គ្រប់​ភរិយា​ល្អ​គ្រប់រូប​គួរ​ដឹង​ពី​វិធី​ដាំ​ស្ល​ធ្វើម្ហូប​ឆ្ងាញ់​ៗ​ដោយខ្លួនឯង ។​

ម្ហូប​អាហារ​ទាំង​នោះ​មិន​ចាំ​បាច់​ទាល់​តែ​អស្ចារ្យ​ ឬ​រញ៉េរញ៉ៃ​នោះ​ទេ​ គឺ​គ្រាន់តែ​ត្រូវ​ធ្វើ​យ៉ាងណា​ឲ្យ​ម្ហូប​ទាំង​នោះ​ញាំទៅ​មាន​សុខភាព​ល្អ​ និង​ធ្វើ​ឲ្យ​ចេញ​ពី​ចិត្ត​ទៅ​គឺ​បាន​ហើយ ។​ ត្រូវ​ចងចាំ​ថា​ម្ហូប​អាហារ​ដែល​ធ្វើ​ហើយ​ស្រាប់​ៗ​ គឺ​ពិតជា​ល្អ​ណាស់​សម្រាប់​មនុស្ស​ស្រី​ ប៉ុន្តែ​គួរ​ឲ្យ​ស្អប់​ទៅវិញ​សម្រាប់​មនុស្ស​ប្រុស ។​

៥.​ ពូកែ​ស្ដាប់​ហេតុផល​ (Good ​Listening ​Skills)​
មនុស្ស​ប្រុស​ពូកែ​ស្ដាប់​ហេតុផល​ជាង​មនុស្ស​ស្រី​ ហេតុអ្វី?​ ព្រោះ​ពួកគេ​ដឹង​ច្បាស់​ថា​ប្រសិន​បើ​ពួកគេ​មិន​ពូកែ​ស្ដាប់​ការ​ត្អូញត្អែរ​ដ៏​ឥតប្រយោជន៍​ផ្សេងៗ​របស់​មនុស្ស​ស្រី​ទេ​នោះ​ ពួកគេ​នឹង​ធ្វើ​ឲ្យ​នារីៗ​ទាំង​នោះ​មាន​អារម្មណ៍​តូច​ចិត្ត​ និង​ឈប់​និយាយ​រក​ពួកគេ​មួយ​សប្ដាហ៍​លេង​​ធ្វើ​មិនដឹង​ ។​ តែ​យ៉ាងណា​មិញ​វា​ពិតជា​សំខាន់​ណាស់​សម្រាប់​គូ​ស្នេហ៍​ទាំង​ពីរ​​ មិន​ថា​ប្រុស​ឬ​ស្រី​ គឺ​ត្រូវ​ចេះ​ស្ដាប់​ហេតុផល​គ្នា​ទៅវិញទៅមក ។​

៦.​ ចេះ​គ្រប់គ្រង ​និង​រៀបចំ​ផ្ទះ​ (Homely House)
មនុស្ស​ប្រុស​គ្រប់គ្នា​ចូលចិត្ត​ណាស់​នៅ​ពេល​ត្រលប់​មក​ផ្ទះ​វិញ​ដោយ​មាន​អារម្មណ៍​កក់ក្ដៅ​ និង​មាន​ផាសុកភាព ​ដែល​នេះ​វា​ជួយ​ឲ្យ​ពួកគេ​មាន​អារម្មណ៍​ល្អ​ ក្រោយ​ពេល​ធ្វើ​ការ​នឿយហត់​ពេញ​មួយថ្ងៃ​ ។ ​លើស​ពី​នេះ​ទៀត​ពួកគេ​ចង់​រស់នៅ​ក្នុង​ផ្ទះ​ដែល​ត្រូវ​បាន​សម្អាត​ស្អាតបាត​ ទោះបី​ជា​រាង​រញ៉េរញ៉ៃ​បន្តិច​ក៏​ដោយ ។

ម៉េច​ដែរ​សុភាពនារី​​ ទទួល​យក​បាន​អត់​ប៉ុណ្ណឹង​? ច្រើន​ពេក​អត់? ៕

ប្រភព៖ Kqube
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top