• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

គន្លឹះ ៦ យ៉ាងក្នុងការយកចិត្តស្វាមី

[Copy link]
225544 0
Share
នៅពេលដែលជីវិតក្រោយអាពាហ៍ពិពា៍មិនសូវមានភាពស្និទ្ធស្នាលជាមួយនឹងគ្នា វានឹងនាំឲ្យអ្នកកាន់តែឃ្លាតឆ្ងាយម្តងបន្តិចៗពីមួយថ្ងៃទៅមួយថ្ងៃ។ ដូចនេះអ្នកគួរតែប្រើវិធីក្នុងការយកចិត្តស្វាមីអ្នកដោយវិធីងាយៗដូចខាងក្រោម៖

Untitled-1.jpg

១. ការគោរពខ្លួនឯង
ប្រសិនជីវិតអាពាហ៍ពិពាហ៍អ្នកកំពុងតែមានផលមិនល្អជាមួយស្វាមីអ្នក ដូចនេះអ្នកត្រូវការពារនូវផលអាក្រក់ទាំងនោះដោយ ធ្វើយ៉ាងណាដើម្បីឲ្យខ្លួនឯងមានមោទនភាព នោះស្វាមីអ្នកប្រាកដជាមានទំនុកចិត្ត និងបង្កើនភាពទាក់ទាញរបស់អ្នកជាមិនខាន។  

២. ធ្វើលំហាត់ប្រាណដើម្បីឲ្យអារម្មណ៍ល្អ
លំហាត់ប្រាណ ឬកីឡាពិតក៏អាចជួយបង្កើនអារម្មណ៍អ្នកស្រស់ថ្លា ព្រមទាំងមានកាយសម្បទារឹងមាំ។

៣. បង្កើនទំនុកចិត្តលើខ្លួនឯង
បន្ទាប់ពីជីវិតក្រោយអាពាហ៍ពិពាហ៍ អ្នកជាភរិយាត្រូវធ្វើការគោរពស្វាមី នោះស្វាមីអ្នកប្រាកដជាគោរពអ្នកវិញជាមិនខាន។ នេះហើយជាទំនុកចិត្តដែលអ្នកត្រូវតែមានសម្រាប់ខ្លូនឯងក្រោយអាពាហ៍ពិពាហ៍។

៤. រំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយស្វាមីអ្នក
ឧស្សាហ៍រំលឹកនូវអនុស្សាវរីយ៍ចាស់ៗជាមួយគ្នា ដូចជាការមើលរូបចាស់ៗ ឬវីដេអូដែលជាអនុស្សាវរីយ៍ជាមួយគ្នា។

៥. ការដោះស្រាយបញ្ហាលំបាកៗ
អ្នកត្រូវធ្វើការដោះស្រាយរាល់បញ្ហាក្នុងគ្រួសារអ្នកដោយសន្តិវិធី ជៀសវាងមានបញ្ហាកាន់តែធំ៕

ប្រែសម្រួល៖ Queenco
ប្រភព៖ familyshare
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top