• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

ដំបូន្មាន​ពី CEO​ ក្រុមហ៊ុន Airbnb ចំពោះ​ខ្លួនឯង ​ពេល​មើល​ត្រឡប់​ទៅ​ក្រោយវិញ

[Copy link]
223637 0
Share
សព្វថ្ងៃលោក Brian Chesky ជា CEO កំពុងតែគ្រប់គ្រងក្រុមហ៊ុនមួយ ដែលមានតម្លៃ ៣០ពាន់លានដុល្លារ ប៉ុន្តែមិនមែនមានន័យថា លោកដើរមកដល់ចំណុចនេះ ដោយគ្មានកំហុសនោះទេ។ ប្រសិនបើលោក Chesky អាចដើរត្រឡប់ថយក្រោយបាន លោកនឹងប្រាប់ខ្លួនឯង កាលនៅជាយុវវ័យ នូវដំបូន្នានទាំង៣នេះ៖

brian-chesky-airnb.jpg

១/ រង់ចាំជួបវិនិយោគិន
លោក Chesky ណែនាំថា មុនពេលទទួលយកវិនិយោគិន សម្រាប់ក្រុមហ៊ុនរបស់អ្នក ដំបូងអ្នកត្រូវតែស្វែងរក មើលថានរណាខ្លះ ដែលគាំទ្រអ្នក។ គឺត្រូវតែរង់ចាំយូរបន្តិច មុននឹងជួបវិនិយោគិន ព្រោះអ្នកនឹងត្រូវចំណាយពេលច្រើន រងការបដិសេធ។ នៅពេលអ្នកជួបជាមួយ នឹងវិនិយោគិន អ្នកត្រូវតែធ្វើឱ្យប្រាកដថា មានមនុស្សជាច្រើននាក់ បានប្រាប់វិនិយោគិនទាំងនោះ អំពីភាពអស្ចារ្យរបស់អ្នក។

បើអ្នកមិនមានមនុស្ស ចាំពោលសរសើរទេ អ្នកត្រូវតែស្វែងរកអ្នកណែនាំផ្លូវ ព្រោះវិនិយោគិន នឹងមិនជួបជាមួយអ្នកទេ ប្រសិនបើមិនមានការណែនាំ ពីមនុស្សដែលគេស្គាល់ និងទុកចិត្តបាន ហើយគេក៏មិនមានភាពក្លាហាន និងទំនុកចិត្ត ក្នុងការវិនិយោគជាមួយអ្នកដែរ បើគេមិនដឹងអ្វីសោះ អំពីប្រវត្តិរបស់អ្នក។

២/ ប្រមូលដើមទុនបន្តិចបន្តួចបានហើយ
លោក Chesky យល់ថា អាជីកម្មដំបូងៗច្រើនតែព្យាយាម ប្រមូលគៀគរដើមទុនច្រើន លើសតម្រូវការជាក់ស្តែង។ សហគ្រិនត្រូវដឹងច្បាស់ថា គេមិនប្រមូលដើមទុនច្រើនពេកទេ។​ ប្រសិនបើអ្នកមានដើមទុនតិច វានឹងជំរុញឱ្យអ្នកស្វែងរក ដំណោះស្រាយថ្មីៗ កាន់តែច្រើន កាត់បន្ថយការពឹងអាស្រ័យ លើបច្ចេកវិទ្យាដែលមានស្រាប់ ហើយទីបំផុតអ្នកនឹងបង្កើតបាន បរិស្ថាននៃក្រុមហ៊ុនថ្មីមួយ ដែលមានការសន្សំសំចៃ លើការចំណាយ និងបង្កើនស្នាដៃ ឬសមិទ្ធផលបានច្រើន។

អត្ថប្រយោជន៍មួយទៀត ពីការប្រមូលដើមទុនតិច ពីវិនិយោគិន គឺអ្នកអាចគ្រប់គ្រង លើក្រុមហ៊ុនពេញដៃ ជាងការខ្លាចក្រែងចិត្តវិនិយោគិន ដែលបោះទុនច្រើន លើសលប់លើរូបអ្នក។

៣/ កុំបណ្តែតបណ្តោយលើការគ្រប់គ្រងច្រើនពេក
ការមិនទទួលយកដើមទុន ពីវិនិយោគិនច្រើនពេក លោក Chesky និយាយថា លោកនឹងមិនប្រគល់ការគ្រប់គ្រង ឱ្យគេងាយៗពេកទេ។ ប្រសិនបើអ្នកទទួលបាន ជោគជ័យកាន់តែខ្លាំង អ្នកនឹងត្រូវធ្វើឱ្យប្រាកដថា អ្នកមានការគ្រប់គ្រងពេញដៃ លើដំណើរអាជីវកម្មរបស់អ្នក។ មនុស្សជាច្រើន បោះបង់ការគ្រប់គ្រងចោល និងសម្រេចចិត្ត មិនពេញលេញ ដែលធ្វើឱ្យដំណើរការពាណិជ្ជកម្ម មិនបានទៅដល់គោលដៅ ដូចការចង់បាន។

ប្រភព៖ thephnompenhtimes
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top