• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

សារ​ប្រយោជន៍​ និង​ផល​ប៉ះ​ពាល់​ចំពោះ​ទារក​ដែល​បៅ​ទឹក​ដោះ​គោ

[Copy link]
215640 0
Share
ជា​ការ​ពិត​ណាស់​របស់​អ្វី​ក៏​ដោយ​ឱ្យ​តែ​មិន​មែន​ជា​របស់​ដែល​កើត​ឡើង​​ដោយ ​ធម្មជាតិ​នោះ​វា​តែ​ង​តែ​មាន​គុណ​វិបត្តិ​​ និង​គុណ​សម្បត្តិ​ស្មើ​ៗ​គ្នា ជាក់​ស្តែង​​​ដូច​ជា​ម្សៅ​ទឹក​ដោះ​គោ​ ដែល​អ្នក​​ម្តាយ​បាន​ជ្រើស​រើសសម្រាប់ ​​កូន​របស់​​លោ​កអ្នក​បៅ​ជំនួស​ទឹក​ដោះ​ម្តាយ ​ដើម្បី​ជួយ​សម្រាល​​ការ​ងារ​ផ្សេងៗ ។

gd_image_resize (5).jpg

លោក​វេជ្ជ​បណ្ឌិត​ ហុង​ ​សុឃាង ​ឯក​ទេស​​ផ្នែក​ជំងឺ​កុមារ​​នៃ​មន្ទីរ​​ពេទ្យ​កុមារ​ជាតិ​បាន​ប្រាប់​កោះ​ សន្តិ​ភាព​​ឱ្យ​ដឹងថា ​ជា​ការ​ពិត​​ណាស់​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ មាតា​មួយ​ចំនួន​​មិន​សូវ​ចង់​ប៉ុន្មាន​នោះ​ទេ តែ​វា​ជា​ការ​ចាំ​បាច់​មួួយ​ចំពោះ​ម្តាយណា​ដែល​​មិន​មាន​ទឹក​ដោះ​គ្រប់​ គ្រាន់​សម្រាប់​បំបៅ​ទារក​ដោយ​សារការ​​​ប្រើ​ប្រាស់​ថ្នាំ​​ឬម្តាយខ្លះ​​​ មាន​ជំងឺ​ប្រចាំ​កាយ​ ឯម្តាយ​​ខ្លះ​ទៀត​គ្មាន​ពេល​វេលា​សម្រាប់​បំបៅ​ដោះ​​កូន ​រវល់​ធ្វើ​ការ​​​ដើម្បី​​ដោះ​ស្រាយ​ជីវភាព ។

ដូច្នេះ​​ជម្រើស​របស់​គាត់ត្រូវ​តែ​ជ្រើ​សរើស​​​ទឹក​ដោះ​គោ​ម្សៅ ​ថ្វី​ត្បិត​មិន​សូវមាន​​​ការ​ណែ​នាំ​ពី​គ្រូ​ពេទ្យ​​ក៏​ដោយ​តែ​វា​ក៏​មាន​ ផល​​ប្រ យោជន៍​ដែរ ​សម្រាប់​​មាតា​មួយ​ចំនួនដែល​មាន​បញ្ហា​ដូច​ខាង​លើ ។

​វេជ្ជ​បណ្ឌិត​​បាន​បន្ត​ទៀត​ថា ​ទឹក​ដោះ​ គោ​​ម្សៅមាន​គុណវិបត្តិ​​ជា​ច្រើន​ដូច​ជា ៖
១-ទឹក ​ដោះ​គោ​មិន​អាច​មាន​​ប្រព័ន្ធ​ការ​ពារ​​ដូច​ទឹក​ដោះ​ម្តាយ​ទេ ​ហើយ​ប្រសិន​បើ​មាតា​ទាំង​ឡាយ​ប្រើ​ប្រាស់​​ឧបករណ៍​បំបៅ​​​មិន​​មាន​អនា​ម័យ ​ ឬមិន​បាន​ត្រឹម​ត្រូវ​​ អាច​បង្ក​​ឱ្យ​ទារក​​មាន​ជំងឺ ។

២-​ចំណាយ​ប្រាក់​ច្រើន​ទៅ​លើ​​កាទិញ​ទឹក​ដោះ​គោ​ម្សៅ

៣-​ទឹក​ដោះ​គោ​មិន​អាច​ជំនួស​ទឹក​ដោះ​ម្តាយ​បាន​មួយ​រយ​ភាគ​រយ​នោះ​ទេ

៤-​ធ្វើ​ឱ្យ​ទារក​មិន​ស្រួល​ក្នុង​ពោះដូច​ជា​ ហើម​ពោះ​ តឹង​ពោះ ​រាក ជួន​កាល​អាច​បង្ក​ឱ្យ​លាមក​ក្តៀនជា​ដើម ។

ថ្មី ​ត្បិត​​តែ​ម្សៅ​ទឹក​ដោះ​​គោ​មាន​​គុណ​​វិបត្តិ​យ៉ាងនេះ​ក្តី​ ប៉ុន្តែ​​ក៏​បាន​ផ្តល់​នូវ​គុណ​ប្រយោជន៍​យ៉ាង​ច្រើន​​ផង​ដែរ​​ចំពោះ​អ្នក​ ម្តាយ​ដូចជា​៖

១-​សម្រាប់​ជំនួស​ទឹក​ដោះ​​ម្តាយ​ក្នុង​​ករណី​​​ម្តាយ​​គ្មាន​​ទឹក​ដោះ​​ ឬ​​​មិន​អាច​បំបៅ​​ដោះ​កូន​​ដោយ​ទឹក​ដោះ​គាត់​បាន ។

២-មាន ​ករណី​ខ្លះ​ទារក​​ត្រូវ​ការ​វីតាមីន​បន្ថែម​​មួយ​ចំនួន​ដែល​លើស​ពី​ធម្មតា​ ព្រោះ​នៅ​ក្នុង​​ទឹក​ដោះ​គោ​ម្សៅ​នោះ​អាច​មាន​​បរិមាណ​ជួយ​បន្ថែម​​វីតាមីន​ បាន​ច្រើន ។

៣-អ្នក​ខ្លះ​បំបៅ​ដោះ​កូន​ច្រើន​អាច​បណ្តាល​ឱ្យ​កើត​​ជំងឺ​​ស្ត្រេស​ ក៏​​ជ្រើស​រើស​យក​​ទឹក​ដោះ​គោ​ម្សៅ​ជំនួស​តែ​ម្តង ។

៤-​ទឹក​ដោះ​គោ​ម្សៅ​ស្រួល​ម៉្យាង​ដែរ ​ព្រោះ​មិន​រំខាន​ដល់​ម្តាយ​ច្រើន​​​ដែល​អ្នក​ណា​​​ក៏​អាច​បំបៅ​បាន​ដែរ ។

៥- ​ការ​បំបៅ​​​ទារក​ដោយ​ទឹក​ដោះ​គោ​ម្សៅ​បាន​យូរ​​ជា​​​​​​​​​​​​​​​​​​​​​​​​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​បំបៅ​ដោះ​ម្តាយ ព្រោះ​ទឹក​ដោះ​​គោ​ម្សៅ​ក្ររំលាយ​​ ដូច្នេះ​​ហើយ​វា​នៅ​តឹង​ពោះ​​បាន​យូរ​មិន​សូវ​​បៅ​ញឹក​ញាប់​ដូច​ទឹក​ដោះ​ម្តាយ ។

៦-​ម្តាយ​ដែល​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​​មិន​ចាំ​បាត់​តម​ចំណី​អាហារ​​នោះ​ទេ ៕

ប្រភព៖ iknow
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top