• jupi
  • Moderator

11Follower

  • jupi
Facebook Twitter Google+ Share

រោគសញ្ញាដែលបញ្ជាក់ថាអ្នកមានជំងឺផ្លូវចិត្ត

[Copy link]
214664 0
Share
ភាពក្រៀមក្រំ ជាញឹកញាប់ត្រូវបានចាត់ទុកនៅក្នុងប្រភេទជំងឺបាក់ទឹកចិត្ត (ផ្លូវចិត្ត)។ តែវាមានអាការៈជាច្រើនផ្សេងទៀតដែលអាចឱ្យអ្នកដឹងថា ខ្លួនអ្នកកំពុងជួបប្រទះនឹងបញ្ហាវិបិត្តផ្លូវចិត្ត ឬវិបត្តិផ្លូវចិត្តធ្ងន់ធ្ងរ។

56.jpg

ខាងក្រោមនេះនឹងបង្ហាញអ្នកពីអ្វីដែលអ្នកពីរោគសញ្ញាដែលបញ្ជាក់ថាអ្នកកំពុងប្រឈមនឹងជំងឺបាក់ទឹកចិត្ត៖
១. ឆេវឆាវ ៖ មិនថាជារឿងតូចតាចក្តី ឬធំដុំក្តី អាចធ្វើឱ្យច្រលោតគ្រប់ពេល ។

២. តែងគិតអវិជ្ជមាន ៖ បើសិនបើមាននរណាម្នាក់ខ្សឹប ឬនិយាយអ្វី អ្នកសុទ្ធតែគិត និងលើករឿងនោះមកលើខ្លួនឯង ទាំងដែលមិនទាន់មានអ្វីបញ្ជាក់ការពិត។

៣. អារម្មណ៍ប្រែប្រួលរហ័ស ៖ ម្តងក្តៅ ម្តងត្រជាក់ អារម្មណ៍អ្នកតែងប្រែប្រួលជាញឹកញាប់។

៤. មិនចង់ទំនាក់ទំនងជាមួយអ្នកដទៃ ៖ អ្នកតែងមិនសប្បាយចិត្ត ក្រៀមក្រំ ឬមានគំនិតអវិជ្ជមាន ចំពោះអ្នកដទៃជានិច្ច។

៥. មិនទទួលស្គាល់កំហុសខ្លួនឯង ៖ មនុស្សដែលមានបញ្ហាផ្លូវចិត្តតែងគិតថា អ្វីដែលខ្លួនឯងធ្វើគឺមិនធ្លាប់ខុស បើទោះជាគេខុស ក៏គេមិនហ៊ានប្រឈមនឹងកំហុសឆ្គងទាំងនោះដែរ ហើយព្យាយាមយកគ្រប់យ៉ាងថាខ្លួនត្រូវ។

៦. តែងសប្បាយចិត្តចំពោះទឹកមុខ ឬសម្តីអ្នកដទៃ ៖ មិនថាអ្នកណាធ្វើស្អី ឬនិយាយស្អីសុទ្ទតែប៉ះពាល់ដល់អារម្មណ៍អ្នកជានិច្ច។

៧. មិនព្យាយាមស្វែងយល់ពីអ្នកដទៃ តែចង់ឱ្យអ្នកដទៃស្វែងយល់ពីខ្លួនឯង ៖ ដោយសារតែក្នុងពិភពរបស់អ្នកដែលមានវិបិត្តផ្លូវចិត្ត គឺប្រៀបដូចជាកន្លែងដែលតូចចង្អៀតមួយ ពួកគេយល់ថា អ្វីដែលពួកគេធ្វើគឺត្រូវ អ្វីដែលពួកគេទាមទារគឺសមហេតុសមផល ដូច្នេះហើយទើបធ្វើឱ្យអ្នកដែលមានជំងឺបាក់ទឹកចិត្ត ក្លាយទៅជាបញ្ហាវិបិត្តផ្លូវចិត្តធ្ងន់ធ្ងរ៕


អត្ថបទ៖ jupi
ប្រភព៖ អ្នកឯកទេសផ្នែករោគផ្លូវចិត្ត

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top