• sky
  • Moderator

3Follower

  • sky
Facebook Twitter Google+ Share

សេដ្ឋីហុងកុង Li Ka-Shing បោះទុនវិនិយោគលើឡានអគ្គីសនីលុបបំបាត់ឡានប្រើសាំង

[Copy link]
214163 0
Share
Picture1.jpg

មហាសេដ្ឋីមានបំផុតរបស់ហុងកុង លោក លី កាស៊ីង បានសម្រេចចិត្តបោះលុយវិនិយោគទៅលើការការផលិតឡានអគ្គីសនី ដោយបានទិញយកហ៊ុនមួយភាគធំរបស់ក្រុមហ៊ុនផលិតឡានអគ្គីសនីឈ្មោះថា O Luxe Company ដោយមានកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាពីក្រុមហ៊ុនផលិតឡានប្រណាំង GLM របស់ប្រទេសជប៉ុន។ ជាងនេះដោយសារ ចិនបានចេញគោលនយោបាយលុបបំបាត់ឡានប្រើសាំងជំនួសមកវិញនូវការប្រើឡានអគ្គីសនី ដើម្បីកាត់បន្ថយការបំពុលក្នុងទីក្រុង។

សម្រេចចិត្តបោះជំហានកាន់តែជ្រៅរបស់មហាសេដ្ឋីហុងកុងរូបនេះ ដោយសារលោកបានមើលឃើញថាក្នុងវិស័យរថយន្តនាពេលដ៏ខ្លីខាងមុខ នឹងមានការវិវដ្តន៍បច្ចេកវិទ្យាដ៏ធំមួយក្នុងបរិបទរថយន្ត គឺការផ្លាស់ប្តូរពីការផលិតរថយន្តប្រើដោយថាមពលប្រេងសាំង មករថយន្តដើរដោយថាមពលអគ្គីសនីវិញ។ ការផ្លាស់ប្តូរនេះដោយសារ បច្ចុប្បន្នការបំពុលបរិយាកាសដោយផ្សេងឡានប្រើសាំងធ្វើឲ្យប៉ះពាលយ៉ាងធ្ងន់ធ្ងរចំពោះខ្យល់ដកដង្ហើមក្នុងទីក្រុង។

គួរជម្រាបជូនថា មួយរយៈចុងក្រោយនេះគេសង្កេតឃើញថា មានប្រទេសមហាអំណាចធំៗមួយចំនួនបានចាប់ផ្តើម ចេញគោលនយោបាយរបស់ខ្លួនដើម្បីលុបបំផុតឡានប្រើសាំង និងជម្រុញការផលិតឡានអគ្គីសនីដើម្បីជំនួសឡានប្រើប្រេងសាំងវិញ។ ប្រទេសដែលបានចេញគោលនយោបាយកាត់បន្ថយរថយន្តប្រើសាំងឲ្យបានឆាប់រហ័សបំផុតនោះគឺ ប្រទេសចិន។ ចិនបានចេញគោលនយោបាយហាមឃាត់ការនាំចូលឡានប្រើប្រេងសាំង និងជម្រុញផលិតឡានអគ្គីសនីឲ្យបានលឿន ដោយសារបច្ចុប្បន្នបញ្ហាផ្សេងបំពុលក្នុងទីក្រុងរបស់ចិនបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសុខភាពប្រជាពលរដ្ឋ។

ជាងនេះទៅទៀត មានប្រទេស៣ទៀតបានបន្តចេញគោលនយោបាយលុបបំបាត់ឡានប្រើសាំងឲ្យបានឆាប់រហ័សតាមដែលអាចធ្វើបាន មានដូចជា ប្រទសឥណ្ឌា ចេញគោលយោបាយលុបបំបាត់ឡានប្រើសាំងឲ្យបានមុនឆ្នាំ២០៣០។ ចំណែកប្រទេស អង់គ្លេសនិងប្រទេសប្រទេសបានចេញគោលនយោបាយ នឹងឈប់ឲ្យលែងមានឡានប្រើសាំងបន្តទៀតក្នុងប្រទេសរបស់ខ្លួនឲ្យបានមុនឆ្នាំ ២០៤០៕

ប្រភព៖ Business Cambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top