• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

អត្ថន័យនៃការអុជធូបតាមសរសៃធូប

[Copy link]
212979 0
Share
post-1469182533.jpg

  • ការអុជធូប ១ សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន។
  • ការអុជធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។
  • ការអុជធូប ៣ សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
  • ការអុជធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
  • ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
  • ការអុជធូប ៧ សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តាន មាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន។
  • ការអុជធូប ៩ សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
  • ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។
  • ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ។
  • ការអុជធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
  • ការអុជធូប ២១ សរសៃ គឺបូជាគុណឪពុក។
  • ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ។


ប្រភព៖ phansokuntheary.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top