Facebook Twitter Google+ Share

សារៈប្រយោជន៍​នៃ​ការ​​​ហាត់ប្រាណ ចំពោះ​បុរស​

[Copy link]
213035 0
Share
4cebfd62-4a5f-44b3-9c96-a1374bfd21e7 (1).jpg

បុរស​ភាគច្រើន​បាន​ដឹងថា ពួកគេ​ត្រូវការ​ហាត់ប្រាណ​ដើម្បី​ដុត​កា​ឡូរី និង​រក្សា​ទម្ងន់ ដើម្បី​អោយ​រាងកាយ​មើល​ទៅ​មាន​ភាព​សង្ហារ​។ ទោះជា​យ៉ាងណា ផលប្រយោជន៍​នៃ​ការ​ហាត់ប្រាណ​នេះ គឺ​មាន​ច្រើន​ជាង​អ្វី​ដែល​អ្នក​បាន​មើល​ឃើញ​នេះ​ទៅទៀត​។
វា​ជួយ​អោយ​បុរស​រស់នៅ​បាន​យូរ បន្ថយ​ហានិភ័យ​នៃ​ជំងឺ​មួយចំនួន ធ្វើអោយ​ប្រសើរឡើង​នូវ​គុណភាព​ជីវិត​របស់​ពួកគេ និង​អាច​ជួយ​រក្សា​កម្រិត​អ័រម៉ូន Testosterone ខណៈ​ដែល​ពួកគេ​កាន់តែ​ចាស់​។

  • ​ធ្វើអោយ​កាន់តែ​ប្រសើរឡើង​នូវ​គុណភាព​នៃ​ជីវិត ៖ ការធ្វើ​លំ​ហាត់ប្រាណ​ជា​ទៀងទាត់​អាច​បង្កើន​គុណភាព​នៃ​ជីវិត ដោយ​ការជួយ​បំបាត់​ភាព​តានតឹង ការធ្លាក់​ទឹកចិត្ត ការ​ថប់​អារម្មណ៍ និង​ការ​ខឹងសម្បារ​។ ការស្រាវជ្រាវ​បាន​បង្ហាញថា ត្រឹមតែ ៣០ នាទី​នៃ​ការធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម​ក្នុង​មួយ​ថ្ងៃ អាច​បង្កើន​កម្រិត​ថាមពល សមត្ថភាព​ក្នុងការ​គេង​លក់​ស្រួល​ទាំង​បុរស និង​ស្ត្រី​។

  • ​ធ្វើអោយ​រស់​បាន​យូរ ៖ វា​គឺជា​ហេតុផល​មួយ​បន្ថែម​ទៀត​ក្នុង​ការរស់នៅ​អោយបាន​សមស្រប​។ ចំពោះ​បុរស កាយសម្បទា​អាច​ទស្សន៍ទាយ​ពី​រយៈពេល​នៃ​ជីវិត​បាន ដែល​វា​មាន​ភាពល្អប្រសើរ​ជាង BMI អាច​ធ្វើទៅបាន នេះ​បើ​យោងតាម​ការសិក្សា​លើ​មនុស្ស​ជាង ១៤.០០០ នាក់​។ បុរស​ដែល​មាន​កាយសម្បទា​ល្អ ហានិភ័យ​នៃ​ការស្លាប់​ពី​គ្រប់​មូលហេតុ​ទាំងអស់​របស់​គេ​បាន​ធ្លាក់ចុះ ១៥ ភាគរយ ហើយ​ហានិភ័យ​នៃ​ការស្លាប់​មកពី​ជំងឺ​បេះដូង ត្រូវបាន​កាត់បន្ថយ​ដល់​ទៅ ១៩ ភាគរយ​។

  • ​បន្ថយ​ហានិភ័យ​នៃ​ការស្លាប់​មកពី​ជំងឺ​ទឹកនោម​ផ្អែម និង​ការ​គេង​មិន​ដកដង្ហើម ៖ ការ​ស្ទះដង្ហើម​ពេល​គេង គឺ​ជា​ជំងឺ​ដែល​ជា​ញឹកញាប់ អ្នកជំងឺ​ឈប់​ដកដង្ហើម​ក្នុងអំឡុងពេល​គេង ហើយ​វា​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ ។ ចំពោះ​បុរស​ដែល​មាន​ការ​គេង​មិន​ដកដង្ហើម និង​ជំងឺ​ទឹកនោម​ផ្អែម ការធ្វើ​លំ​ហាត់ប្រាណ​កម្រិត​មធ្យម អាច​ជួយ​អោយ​ថយចុះ​នូវ​ហានិភ័យ​នៃ​ការស្លាប់​ពី​លក្ខខណ្ឌ​ទាំង​ពីរ​នេះ​បាន​ ៕


ប្រភព៖ www.everyday.com.kh

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top