• Menghong
  • Moderator

4Follower

  • Menghong
Facebook Twitter Google+ Share

បច្ចេកទេស​ធ្វើឱ្យ​សំណាប​ថ្លោស​ល្អ​សម្រាប់់​យកទៅ​ស្ទូង​!

[Copy link]
210637 0
Share
​បច្ចេកទេស​ធ្វើឱ្យ​សំណាប​ថ្លោស​ល្អ​សម្រាប់់​យកទៅ​ស្ទូង​មាន ៩ ចំណុចសម្រាប់ជ្រើសរើស៖
១. រើស​យកតែ​គ្រាប់​ពេញ​សុ​ទ្ឋ​ល្អ​ទៅ​សាប​ដោយ​រើស​ចេញ​នូវ​គ្រាប់​ដែលមាន​ពណ៌ និង​រាង​ខុសធម្មតា​ចោល ។ កសិករ​អាច​ត្រូវ​ចំណាយពេល​ច្រើន​បន្តិច​មែន តែ​ការប្រើ​ពូជ​សុ​ទ្ឋ​ល្អ នាំអោយ​កសិករ​ទទួល​បាន​ផល​ច្រើន ហើយ​លក់​ស្រូវ​បាន​ថ្លៃ​ទៀតផង ។​

ricefields2-rasmeinews.jpg

២. យក​គ្រាប់​ដែល​រើស​ហើយ ទៅ​ត្រាំ​ជាមួយ​ទឹក​មាន​ជាតិ​ស្តៅ (​ទឹក​ដែល​ត្រាំ​ជាមួយ​គ្រាប់​សំបក​ឬ​ស្លឹក​ស្តៅ​) ដើម្បី​ជួយ​ការពារ​គ្រាប់​ពី​ការបំផ្លាញ ពី​សត្វល្អិត​ផ្សេងៗ ។​

ricefields1-rasmeinews.jpg

៣. រៀបចំ​ថ្នាលសំណាប​គោក ដូច​រង​ស្ពៃ ដើម្បី​ជៀសវាង​កុំអោយ​សំណាប​លិច​ទឹក ដែលនាំឱ្យ​វា​លូត​រាង​វែង (​លូត​តែ​កំពស់​តែ​មិនសូវ​រីក​ទទឹង​) ។​

ricefields6-rasmeinews-768x512.jpg

៤. ប្រើ​ជីកំប៉ុស ឬ​ដីមមោក​ព្រៃ (​ដីស្រទាប់លើ​នៅក្នុង​ព្រៃ​) ឬ​គុម្ពោត​ព្រៃ​ឱ្យបាន​ច្រើន ។ ជីកំប៉ុស​នាំឱ្យ​ដី​ផុស​ហើយ​សើម​បានល្អ​ដែលជា​អំណោយផល ដល់​ការលូតលាស់ របស់​សំណាប ។​
៥. សាប​ស្តើង​ជាង​ធម្មតា​ដើម្បីឱ្យ​ដើម​សំណាប​និ​មួយៗ​ដុះ​រីក​មាឌ​ទទឹង​បានល្អ (​សំណាប​ថ្លោស​) ។​

ricefields5-rasmeinews-768x514.jpg

៦.​ក្រោយពេល​សាប​ហើយ​គ្រប​ដី​ដោយ​ប្រើ​ស្លឹកឈើ​(​ប្រើ​ទាំង​ស្លឹក​ទាំង​មែក​) ហើយ​ដក​ស្លឹកឈើ​ចេញ​ពេល​សំណាប​ចាប់ផ្តើម​ដុះ​។​
៧. ដកសំណាប​នៅ​កន្លែង​ដែល​ចង្អៀត​ពេក​ចេញ​ខ្លះ ។​

ricefields4-rasmeinews.jpg

៨. ស្រោច​ទឹក​បន្ថែម​ប្រៀប​ដូច​ស្រោច​កូន​ស្ពៃ​ក្នុងករណី​អត់​មាន​ភ្លៀង ។ គេ​គួរ​លាយ​ទឹក​ជាមួយ​ទឹកនោមគោ​ក្នុង​បរិមាណ​១​ចែក​១០ (​ទឹកនោម​ដែល​ទុកឱ្យ​កាច់ បាន​ជាង​៧​ថ្ងៃ​) ដើម្បី​ជំរុញ​ការលូតលាស់​បន្ថែម ។​
៩. នៅពេល​ដកសំណាប​ទៅ​ស្ទូង ដក​តែ​ដើម​សំណាប​ថ្លោស​ជាងគេ ទៅ​ស្ទូង​បាន​ហើយ ។​

ricefields3-rasmeinews-768x576.jpg

​ក្នុងចំណោម​បច្ចេកទេស​ទាំង ៩ ខាងលើនេះ កសិករ​អាច​ជ្រើសរើស មួយណា​មក​អនុវត្ត​ក៏បាន​ដែរ តែ​ការ​ផ្តុំ​ចូលគ្នា​បាន​ច្រើន​ចំណុច នាំមក​នូវ​ផល​ល្អ​ជាង​ការ​អនុវត្តបាន​តិច​ចំណុច ។
​​ទោះ​ក្នុងករណី​យ៉ាងណាក៏ដោយ​កសិករ​គួរ​អនុវត្ត​អោយបាន​នូវ​ចំណុច​ទី​១ និង​ទី​៩ គឺ​រើ​សីស​តែ គ្រាប់​ល្អៗ​ទៅ​សាប និង​សំណាប​ថ្លោស​ទៅ​ស្ទូង ដែល​អាច​ទទួលបាន​ផល​ល្អ ៕

ricefield2-rasmeinews.jpg


ricefield3-rasmeinews.jpg


ricefield10-rasmeinews.jpg


ricefield6-rasmeinews.jpg


ricefield8-rasmeinews.jpg


ប្រភព៖ រស្មីកម្ពុជា​
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top