• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ហេតុអ្វីមាតាបិតាជំរុញកូនៗឱ្យសិក្សាកម្មវិធីអប់រំហិរញ្ញវត្ថុ Money Tree នៅ Aii

[Copy link]
207206 0
Share
ប្រសិនបើលោកអ្នកមានសេចក្ដីប្រាថ្នាពង្រីកចំណេះដឹងផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ ពីវ័យក្មេងរបស់កូនៗឱ្យកាន់តែទូលំទូលាយ ​យល់​ច្បាស់​ពី​គុណ​តម្លៃ​លុយ ចេះចាត់​ចែង​និង​ប្រើប្រាស់​លុយ​ត្រូវ​ខ្ទង់​ និង​មាន​ប្រសិទ្ធភាព​នោះ គេហទំព័រ ឌិ អ៊ីនធ័រខន រ៉ូស្ទ័រ​ សូម​លើក​ទឹក​ចិត្ត​មាតា​បិតា ​ឬអ្នក​អាណាព្យាបាល ឱ្យ​ជំរុញ​កូនៗ​មក​សិក្សា​កម្មវិធី​អប់រំ​ផ្នែក​ហិរញ្ញវត្ថុ នៅវិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង ​ដែលជា​កម្មវិធី​មួយ​ដ៏​ថ្មី​ទំនើប ពុំ​មាន​នៅក្នុង​កម្មវិធីសិក្សា​របស់​សាលារដ្ឋ ឬឯកជនដទៃឡើយ។
សូមជម្រាបជូនថា ដើម្បីអភិវឌ្ឍន៍កម្មវិធីសិក្សាឱ្យកាន់តែទំនើប និងស្របតាមតម្រូវការសិក្សាជាក់ស្ដែងនៃនិន្នាការ ​ក៏ដូច​ជាគោលការណ៍​អប់រំ​ជា​សកល​នោះ ​វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង ដែលមជ្ឈដ្ឋានអ្នកសិក្សាទូទៅទទួលស្គាល់ថា ​ជាសាលា​កូន​កាត់​ដ៏ឈាន​មុខគេ​មួយ​ផ្នែក​វិស័យ​អប់រំ​ឯកជន​នោះ បាន​សហការ​ជាមួយ​នឹង​ដៃ​គូអន្ដរ​ជាតិ​ថ្មី​មួយដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី​ បានបង្កើត​នូវ​កម្មវិធី​សិក្សា​បន្ថែម​ក្រៅ​ម៉ោង​ផ្នែក​អប់រំ​ហិរញ្ញវត្ថុ​នេះដល់​មជ្ឈដ្ឋានអ្នកសិក្សាទូទៅ និងគ្រប់កម្រិត។

លោកអ្នកមានមន្ទិលមែនទេ ថាតើហេតុផលអ្វីចាំបាច់បញ្ជូនកូនៗមកសិក្សាកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុជាមួយនឹងវិទ្យាស្ថាន អន្ដរទ្វីប​ អាមេរិកាំង? ​ឆ្លើយ​តប​នឹង​ចម្ងល់​ ក៏ដូចជា​មន្ទិល​ជុំវិញ​បញ្ហា​នេះ យើង​សូមបង្ហាញហេតុផល៥យ៉ាង ដែ​ល​លោក​អ្នកចាំបាច់​បញ្ជូន​កូនៗ​ឱ្យ​សិក្សា​វិជ្ជា​នេះ៖

២-25.jpg

១. អភិវឌ្ឍន៍កូនលោកអ្នកឱ្យយល់ដឹងច្បាស់ និងមានបទពិសោធផ្នែកហិរញ្ញវត្ថុ
កូនលោកអ្នកនឹងត្រូវបង្រៀនអំពីប្រព័ន្ធគំនិតលើការចាត់ចែង និងគ្រប់គ្រងហិរញ្ញវត្ថុ ជាក់ស្ដែងដូចជា ការសន្សំប្រាក់ ការវិនិយោគ ​ទ្រព្យ​សកម្ម​និង​អសកម្ម ​ដែលនឹង​ផ្ដល់​ឱ្យ​ក្មេង​យល់​ច្បាស់​ពី​មូលដ្ឋានគ្រឹះឆ្ពោះទៅរកជោគជ័យលើផ្នែកហិរញ្ញវត្ថុ។

២. បង្កើតទម្លាប់និងឥរិយាបថល្អនៃការប្រើប្រាស់លុយប្រកបដោយប្រសិទ្ធភាព
អ្នកសិក្សានឹងរៀនអំពីសារៈសំខាន់នៃមធ្យោបាយប្រើលុយឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព ​និងការ​អនុវត្តជាក់​ស្ដែង​នូវ​ទម្លាប់​ចាយ​លុយ ដូចជា​ចំណាយ​សម្រាប់​ខ្លួន​ឯង​ជា​ចម្បង ការសន្សំនិងសន្សំញឹកញាប់ មានគម្រោងច្បាស់លាស់មុនពេលចំណាយ ​ពិសេស​ផែនការ​អនាគត​នៃ​ចំណាត់ការ​ហិរញ្ញវត្ថុ។​

៣. អនុវត្តជាក់ស្ដែង
ចំណេះដឹង គឺមានប្រយោជន៍នៅពេលដែលយើងយកទៅអនុវត្តបានត្រឹមត្រូវតាមក្បួនខ្នាត ឬគោលការណ៍ច្បាស់លាស់។​ ដោយ​មាន​ចក្ខុ​វិស័យ​ច្បាស់​លាស់ វិទ្យាស្ថាន អន្ដរទ្វីប អាមេរិកាំង បានរៀបចំបទដ្ឋានសិក្សាច្បាស់លាស់ទៅតាមបទពិសោធជាក់ស្ដែង ​ពោលឱ្យ​សិស្ស​អនុវត្ត​ផ្ទាល់​នៅ​ក្នុង​សង្គម​ពិតៗ ​ដូចជា​សកម្មភាព​ចុះ​អនុវត្តផ្ទាល់ជាមួយនឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្នាតតូច តាមរយៈការវិនិយោគ​ និង​ការ​ដេញ​ថ្លៃ​ទំនិញ​តាម​ទីផ្សារ ​ឬតាម​ក្រុម​ហ៊ុន​ជាដើម។ បន្ថែមពីលើនេះទៅទៀត សិស្សានុសិស្ស​ក៏មាន​ឱកាស​អនុវត្ត​ជា​អ្នក​ជំនួយ​ការ​ធនាគារិក មន្ត្រីពន្ធដារ ឬជា​អ្នក​ជំនួយ​ការ​បេឡាធិការ ទៀតផង។ ដោយផ្ដល់ឱ្យសិស្សនូវប្រាក់របស់ Money Tree, កាតឥណទាន ​រួម​មាន​​ការ​​រក​​ប្រាក់​​ចំណូល ​ការ​ចំណាយ ​ការ​សន្សំ​ទុក ​​ដែលស្ថិត​នៅ​ក្នុង​សេដ្ឋកិច្ច​តូច​មួយ​ដែល​បាន​បង្កើត​ឡើង​ក្នុង​កម្មវិធី​សិក្សា​ផ្នែក​ហិរញ្ញវត្ថុ​។

៤. អប់រំលើអាកប្បកិរិយា និង អភិវឌ្ឍន៍បំណិនជីវិត
លើសពីការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ កម្មវិធី Money Tree ថែមទាំងជួយអប់រំលើអាកប្បកិរិយា​ និង​អភិវឌ្ឍន៍​បំណិន​ជីវិត​កូន​លោក​អ្នក​តាម​សកម្មភាព​ជាក់​ស្ដែង​នានា​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​បញ្ហា​ប្រឈម​ដែល​ពួក​គេ​ពើប​ប្រទះ ​ក្នុង​បំណង​ឱ្យ​ពួកគេ​មាន​ទំនុក​ចិត្ត​លើ​ខ្លួន​ខ្ពស់​ រួម​ទាំង​មាន​សេរីភាព​នៃ​ការ​ប្រើ​គំនិត​ផង​ដែរ។​ ពោ​ល​បណ្ដុះ​ជំ​នាញ​ដោះ​ស្រាយ​បញ្ហា​នានា ​និង​អភិវឌ្ឍន៍​ភាព​ជា​អ្នក​ដឹក​នាំ ​និង​ជំនាញ​ខាង​ទំនាក់​ទំនង​សង្គម​ និង​បណ្ដាញ​ទំនាក់​ទំនង​ផ្សេង​ក្នុង​លក្ខណៈអភិបាលកិច្ចល្អ។

៥. វិញ្ញាបនបត្រចេញដោយវិទ្យាស្ថានជាតិអប់រំនៃប្រទេសសិង្ហបុរី
ចំពោះអ្នកសិក្សាទាំងឡាយដែលបានបញ្ចប់វគ្គសិក្សាដោយជោគជ័យនៅកម្រិតមធ្យម ពោលពីអាយុ ៩ឆ្នាំដល់១២ឆ្នាំ​ និង​កម្រិត​ខ្ពស់​ពី​អាយុ​១៣​ឆ្នាំ ដល់​១៧ឆ្នាំ ​នោះសិស្សានុសិស្ស​អាច​ស្នើ​សុំប្រឡង​ដើម្បី​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​គុណភាព​សិក្សា​ពី​វិទ្យាស្ថាន​ជាតិ​អប់រំ​នៃ​ប្រទេស​សិង្ហបុរី។

៣-17.jpg

ប្រភព៖ interconrooster
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top