• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

សុភមង្គល​ក្នុង​គ្រួសារ គឺ​ជា​សន្តិសុខ​សង្គម

[Copy link]
204630 0
Share
-គោលបដិបត្តិទូទៅ មានមូលដ្ឋានទូលំទូលាយ ផ្ដើមចេញអំពី ឪពុកម្ដាយដែលជាប្រមុខគ្រួសារ។ ឪពុកម្ដាយជាអ្នកនាំផ្លូវពន្លឺភ្លឺស្វាងមកឲ្យកូន ដែលលោកលើកឪពុកម្ដាយដូចជាទិសខាងកើត គឺជាទិសដែលព្រះអាទិត្យរះឡើង ដែលមានសេចក្ដីសំខាន់ជាអនេក ដោយព្រះអាទិត្យរះឡើង ក៏បញ្ចេញពន្លឺរស្មីបង្ហាញផ្លូវក្នុងការធ្វើដំណើររបស់មនុស្សសត្វទាំងឡាយ។ក្នុងជីវិតរបស់កូនឪពុកម្ដាយក៏យ៉ាងនោះ គឺឲ្យពន្លឺភ្លឺស្វាង ដែលជាចំណេះដឹង ការយល់ ចូលចិត្ត ប្រាប់វិធីដំណើរ ជីវិត និង សូម្បីតែជីវិតរបស់កូន។

fe5be5c96ad2c510e5db40d3afbde0e5.jpg

ព្រះពុទ្ធទ្រង់សំដែងឋានៈរបស់ឪពុកម្ដាយទុកថា

១- ជាព្រះព្រហ្ម ព្រោះជាអ្នកឲ្យកំណើតដល់កូន ជាអ្នកកសាងជីវិតដល់កូន ជាអ្នកចិញ្ចឹមកូន និង ជាអ្នកសំដែងលោកនេះឲ្យដល់កូន។

២- ជាបុព្វាចារ្យរបស់កូន គឺជាគ្រូអាចារ្យដំបូងបង្អស់ដែលបង្រៀនតាំងតែពី ស៊ី ផឹក អង្គុយ ដេក ដើរ និយាយ គឺគ្រប់យ៉ាងដែលប្រើក្នុងដំណើរជីវិត ឬជាមូលដ្ឋានក្នុងដំណើរជីវិតទៅដោយខ្លួនឯង។

៣- ជាអាហុនេយ្យបុគ្គលរបស់កូន។ អាហុនេយ្យបុគ្គល នេះជាពាក្យហៅសម្រាប់ព្រះអរហន្ត និង ព្រះអរិយៈទាំងឡាយក្នុងសង្គមដែលចាត់ទុកឪពុកម្ដាយជាព្រះអរហន្តរបស់កូន គឺមានគុណធម៌ យ៉ាងហោចណាស់ក៏លោកមានចិត្តបរិសុទ្ធចំពោះកូន ស្រឡាញ់ កូនដោយពិត មិនមានលាក់លៀម។

ឋានៈទាំង៣ប្រការនេះ រាប់ថាជាប្រការសំខាន់ សូមរាប់ម្ដងទៀតថា មួយជាព្រះព្រហ្ម ពីរជាបុព្វាចារ្យ បីជាព្រះអរហន្តរបស់កូន។

គុណធម៌ដែលជាប្រការសំខាន់ធ្វើឲ្យកើតសម្ពន្ធភាពល្អ គឺជាព្រះព្រហ្ម។ ឪពុកម្ដាយចិញ្ចឹមកូនដោយមានគោលការណ៍ គឺព្រហ្មវិហារធម៌ ៤ប្រការ បានដល់ មេត្តា ករុណា មុទិតា ឧបេក្ខា ដោយសារៈសំខាន់៤ យ៉ាងនេះរួមគ្នាចែកចេញជាពីរផ្នែកគឺ

ផ្នែកទី១ គឺផ្នែកស្មារតី (ការរលឹកដឹង) សំដៅដល់ការរលឹក ដឹង ដែលល្អ គឺឪពុកម្ដាយមានដួងចិត្ត មិនមានការក្រោធខឹងមិនគ្នាន់ក្នាញ់ មិនរង្គៀសគិតអាក្រក់ យកប្រៀបជាដើមចំពោះកូនដោយមានតែដួងចិត្ត ដែលគិតទៅក្នុងផ្លូវល្អ គឺមេត្តា ការស្រឡាញ់ ការប្រាថ្នាល្អ។ ករុណា អាណិត គិតជួយសង្គ្រោះឲ្យរួចទុក្ខ។ មុទិតា គឺត្រេកអរពេលកូនមានសេចក្ដីសុខ សម្រេចប្រាថ្នា ធ្វើអ្វីបានល្អក៏រីករាយលើកតម្កើង។ ទាំង៣ប្រការនេះ ជាការរលឹកដឹងល្អ ធ្វើឲ្យជីវិតមានសម្ពន្ធភាពរវាងឪពុកម្ដាយ នឹង កូន។ រួមសេចក្ដីទៅ ក្នុងគ្រួសារទាំងមូល មានសេចក្ដីស្រឡាញ់ ការកក់ក្ដៅមានសេចក្ដីរីករាយ ស្រស់ថ្លា ទន់ភ្លន់ គឺជាសេចក្ដីសុខ។ នេះជាផ្នែកស្មារតី។

ចំណែកមួយផ្នែកទៀត គឺផ្នែកខាងចំណេះដឹង (ការយល់ដឹង) ឪពុកម្ដាយមានត្រឹមតែផ្នែកស្មារតីក៏មិនបាន។ ត្រូវមានការយល់ដឹង និង យល់ជាក់ច្បាស់ដោយបញ្ញាផងដែរ ព្រោះគោលការណ៍ទូទៅនៃជីវិតរបស់មនុស្សយើង វាជាចំណែកមួយរបស់ធម្មជាតិ ត្រូវប្រព្រឹត្តទៅតាមច្បាប់របស់ធម្មជាតិ ដែលជាច្បាប់មានភាពសុក្រឹត មិនលំអៀង។ ឪពុកម្ដាយនឹងប្រើស្មារតីទៅជួយសង្គ្រោះយ៉ាងណាធ្វើឲ្យខុសច្បាប់ធម្មជាតិមិនបានឡើយ ផ្នែកនេះបើឪពុកម្ដាយលូកដៃ នឹងធ្វើឲ្យខូចប្រយោជន៍។

-ជីវិតរបស់បុគ្គលម្នាក់ៗមានពីរផ្នែកជានិច្ច គឺផ្នែកដែលជីវិតប្រព្រឹត្តទៅតាមច្បាប់ធម្មជាតិ និង ផ្នែកដែលបុគ្គលត្រូវរស់នៅក្នុងសង្គម។ ឪពុកម្ដាយដែលនឹងជួយបានច្រើនបំផុត គឺផ្នែកដែលត្រូវរស់នៅក្នុងសង្គម ដែលក្នុងផ្នែកនេះ ឪពុកម្ដាយអាចចូលទៅបានដោយត្រង់។ ឪពុកម្ដាយ គួរលើកតម្កើងការរលឹកដឹងល្អដោយសម្ពន្ធភាពដែលល្អប្រសើរ ឲ្យការកក់ក្ដៅ ឲ្យមានចរិយា សុភាព ទន់ភ្លន់ ចិត្តល្អ។ ចំណែកផ្នែកដែលកូនមាន ជីវិតប្រព្រឹត្តទៅតាមច្បាប់ធម្មជាតិយ៉ាងណានោះ ឪពុកម្ដាយចូលទៅដោយត្រង់មិនបាន គឺត្រូវប្រើបញ្ញាជាឆ្នួនឆ្លងទៅ ទើបអាចទៅដល់ផ្នែកធម្មជាតិរបស់គេ។ ផ្នែកដែលជាធម្មជាតិរបស់ជីវិតនោះ ត្រូវប្រើបញ្ញា។ ការពិត ផ្នែកនេះជាផ្នែកសំខាន់ ដែលកូនត្រូវអភិវឌ្ឍដើម្បីឲ្យមានសមត្ថភាពក្នុងដំណើរជីវិតទៅបានដោយខ្លួនឯង។

-ផ្នែកទី១ ឪពុកម្ដាយមានសេចក្ដីរលឹកល្អ (ដឹងខ្លួនល្អ) ស្រឡាញ់ ចងសម្ព័ន្ធ ជួយសង្គ្រោះ និង បំពេញឲ្យ។ តែដល់ផ្នែកទី២នេះ ជីវិតរបស់កូនជារបស់ខ្លួនឯង គេត្រូវរស់នៅជាមួយការពិត ស្ថិតក្រោមច្បាប់នៃធម្មជាតិ គឺគេត្រូវរស់នៅនឹងទទួលខុសត្រូវចំពោះ ជីវិតរបស់គេដោយខ្លួនឯង ដូចនោះគេត្រូវតែបានទទួលការអប់រំ ដើម្បីត្រៀមលក្ខណៈឲ្យទៅជាអ្នកដែលអាចទទួលខុសត្រូវដោយខ្លួនឯងបាន។ ដល់ពេលធំ កិច្ចការងារដែលអាចចម្រើនលូតលាស់បាន ដោយអាស្រ័យគុណសម្បត្តិដែលមាននៅក្នុងខ្លួន មានចំណេះដឹង និង សមត្ថភាពរបស់ខ្លួននោះឯង។ ឪពុកម្ដាយធ្វើឲ្យមិនបាន តែឪពុកម្ដាយអាចជួយទំនុកបម្រុង គាំពារ ដោយប្រើបញ្ញាតភ្ជាប់ជាមួយនឹងអារម្មណ៍ ឬយកចំណេះដឹងមកតភ្ជាប់ជាមួយស្មារតី។

ក្នុងពេលដែលឪពុកម្ដាយមានសេចក្ដីរលឹកដូចជាស្រឡាញ់ដូចជាដើម ក៏អាចរាប់បញ្ចូលទៅក្នុងផ្នែកចំណេះដឹង គឺយើងស្រឡាញ់គេ ចង់ឲ្យគេជាមនុស្សពូកែ មនុស្សល្អ មានសេចក្ដីសុខ តទៅ តែជីវិតជារបស់គេ ដែលគេត្រូវទទួលខុសត្រូវដោយខ្លួនឯង។ តើយើងនឹងជួយ គេបានយ៉ាងណាខ្លះ ក៏ត្រូវប្រើបញ្ញាពិចារណាថាគេត្រូវការអ្វីខ្លះ ត្រូវទទួលខុសត្រូវយ៉ាងណាខ្លះ ដោយប្រើការយល់ដឹង ឬបញ្ញាគិត ពិចារណាថា នឹងត្រៀមហ្វឹកហាត់ឲ្យគេធ្វើអ្វី? ធ្វើយ៉ាងណា?

– ការដែលប្រើបញ្ញាគិតទុកជាមុននេះ ធ្វើឲ្យត្រឹមរកបែបបទសម្រាប់ហ្វឹកហាត់ ឬត្រៀមកិច្ចដើម្បីហ្វឹកហាត់កូនច្រើនបែបច្រើនយ៉ាង។ ត្រង់នេះបានន័យថា ឪពុកម្ដាយមិនជួយធ្វើឲ្យគេ តេត្រូវមើលឲ្យគេធ្វើ នេះឯងដែលហៅថា ឧបេក្ខា ព្រហ្មវិហារ គឺប្រការទី ៤ របស់ព្រហ្មវិហារ ៤។

– ដូច្នេះក្នុងព្រហ្មវិហារ៤នេះ ចែកចេញជា២ផ្នែកគឺ ផ្នែកខាង ស្មារតីបានដល់៣ប្រការដំបូងគឺ មេត្តា ករុណា និងមុទិតា។ ផ្នែកបញ្ញា ដែលសម្ដែងចេញដោយឧបេក្ខា គឺការធ្វើអាកប្បកិរិយាព្រងើយៗ មិនធ្វើឲ្យ តែរង់ចាំមើលគេធ្វើដោយខ្លួនឯង។

– ឧបេក្ខា ប្រែថា ការនៅក្បែរៗរង់ចាំមើល មានន័យថា ជំនួសការធ្វើឲ្យ គឺឲ្យធ្វើខ្លួនឯង តែចាំមើលនិងប្រាប់ថារឿងនេះកូនត្រូវ ធ្វើដោយខ្លួនឯង ហើយឲ្យគេធ្វើដោយមានយើងនៅក្បែរៗនោះ។ កាលបើគេធ្វើខុសឬត្រូវ យើងនឹងបង្ហាញណែនាំ កាលបើគេសង្ស័យ គេអាចសួរយើងបាន។ ឪពុកម្ដាយបំពេញនាទីជាអ្នកឲ្យនូវពាក្យប្រឹក្សា។

– ឧបេក្ខា មានន័យថា ឪពុកម្ដាយរង់ចាំមើលឲ្យកូនធ្វើដោយ ធ្វើជាទីប្រឹក្សា ចាំប្រាប់ បង្ហាញ ណែនាំ ឲ្យគេបានដឹង ឲ្យគេហ្វឹកហាត់ ធ្វើដោយខ្លួនឯង ដោយឪពុកម្ដាយមិនធ្វើឲ្យ។ ត្រង់នេះឯងដែលធ្វើឲ្យក្មេងអភិវឌ្ឍ (ចម្រើន) ច្រើន។ ដូចនេះទើបឧបេក្ខានេះ ជាប្រការសំខាន់ ដែលជួយឲ្យឱកាសដល់ក្មេង ដែលនឹងមានការអភិវឌ្ឍ។

– បើយើងយកចិត្តទុកដាក់តែផ្នែកស្មារតី (រលឹកដឹង) ដោយមាន មេត្តា ករុនា មុទិតា នោះក្មេងក៏អភិវឌ្ឍក្នុងចំណែកដែលមានសេចក្ដីស្រឡាញ់ កក់ក្ដៅ ជាមនុស្សទន់ភ្លន់ ល្វតល្វន់ មានសេចក្ដីសុខ តែជាមនុស្សទន់ខ្សោយ និង ផ្ដេកផ្ដួល ធ្វើអ្វីមិនកើត បើនៅក្មេងក៏នឹងក្លាយជាក្មេងចូលចិត្តយំ មិនចេះល្មម។ ដូចនោះ ទើបត្រូវប្រើផ្នែកបញ្ញា ដោយប្រើឧបេក្ខា ដើម្បីធ្វើឲ្យមានតុល្យភាព។ អ្វីៗក្មេងគួរទទួលខុសត្រូវដោយខ្លួនឯងបានឬថា គួរហាត់ធ្វើជាឪពុកម្ដាយព្រងើយៗ មិនខ្វល់ខ្វាយជួយធ្វើដោយនៅរង់ចាំមើល មិនមែនព្រងើយៗ មិនដឹងរឿង មិនដឹងហេតុផល ដែលជាអញ្ញាតុបេក្ខា គឺល្ងង់នោះទេ។

– ការព្រងើយកន្តើយរបស់ឧបេក្ខា សំដៅការព្រងើយកន្តើយដោយបញ្ញា។ ដោយយល់ថា រឿងនេះសមគួរធ្វើយ៉ាងនេះដោយមានហេតុផលយ៉ាងនេះ ដោយច្រើនជាការព្រងើយកន្តើយឲ្យគេធ្វើ។ ដោយខ្លួនយើងរង់ចាំមើល ដោយសង្កេតថាគេធ្វើអ្វីមិនបាន និង គួរកែខៃ ឬណែនាំកូនយ៉ាងណា។

– បើឪពុកម្ដាយច្រើនដោយ មេត្តា ករុណា មុទិតា ក៏នឹងក្លាយជាឪពុកម្ដាយដែលលះបង់ការអភិវឌ្ឍរបស់កូនចោល ដោយខ្លួនឯង ទើបត្រូវមានឧបេក្ខាមកជួយដើម្បីឲ្យមានតុល្យភាពឲ្យកូនមានឱកាលដើម្បីអភិវឌ្ឍខ្លួន និង ធ្វើឲ្យក្មេងរឹងប៉ឹង ទទួលខុសត្រូវដោយខ្លួនឯងបាន។ ប្រការសំខាន់ គឺគេនឹងមានការអភិវឌ្ឍដោយចំពោះ។ ការចម្រើនធំធាតុរបស់ក្មេង ប្រព្រឹត្តទៅទាំងពីរផ្នែកដោយមានតុល្យភាព ជាការចម្រើនធំធាត់យ៉ាងល្អ គឺទាំងទន់ភ្លន់ ការកក់ក្ដៅ មានសេចក្ដីសុខនិងព្រមគ្នានោះ ក៏មានការរឹងប៉ឹង មានសមត្ថភាព មានបញ្ញាទទួលខុសត្រូវដោយខ្លួនឯងបាន។

– បើមានការលំអៀងទៅម្ខាងៗ ដូចដែលបាននិយាយមកទាំងប៉ុន្មាននោះ បើលំអៀងទៅផ្នែកស្មារតីច្រើន មិនមានឧបេក្ខាខ្វះបញ្ញា ក្មេងនឹងទៅជាទន់ខ្សោយ ត្រូវរកទីពឹងផ្អែក និង អាចក្លាយជាអ្នកពូកែទាមទារ។ បើលំអៀងចេញទៅរកផ្នែកសង្គម ក៏អាចកើតទោសក្នុងជ្រុងម្ខាង ធ្វើឲ្យខូចច្បាប់កតិកា និងខ្វះសុជីវធម៌ គឺឃើញតែខ្លួនឯង ដោយមិនបានគិតនឹកឲ្យត្រឹមត្រូវតាមធម៌។

– ឧបេក្ខា ក្រៅអំពីធ្វើឲ្យបុគ្គលរឹងមាំ យល់ដឹង ទទួលខុសត្រូវ និង រីកចម្រើនអភិវឌ្ឍបានល្អហើយ ក៏អាចរក្សាសភាពត្រឹមត្រូវតាមធម៌ក្នុងសង្គម ដូចជាយុត្តិធម៌បានទៀតផង។ ដូច្នេះសង្គមប្រព្រឹត្តទៅបានល្អ ចាប់ផ្ដើមពីគ្រួសារមក។

– យ៉ាងណាក្ដី បើមានឧបេក្ខាដែលមិនប្រកបដោយបញ្ញាព្រងើយកន្តើយ មិនដឹងហេតុផល គឺសោះអង្គើយ ខ្ជិលច្រអូស ក៏អាចធ្វើឲ្យក្មេង ខូចបាន គឺក្មេងមិនបានទទួលការយកចិត្តទុកដាក់មានជីវិតក្រៀមក្រោះ ដែលអាចធ្វើឲ្យក្មេងក្លាយជាមនុស្សរឹងរូសកាច ឬជាមនុស្សខូច និង អ្នកខ្លះ អាចជាអ្នកពូកែបានដែល ដូចជាក្មេងដែលគេបោះបង់ចោលពួកខ្លះ ដែលមានគំនិតអភិវឌ្ឍខ្លួនឯងក្លាយជាអ្នកពូកែរឹងមាំ តែអាចរឹងមាំបែបចចេស មិនមានទឹកចិត្ត មិនយល់ដល់ចិត្តអ្នកណា មិនយល់ពីសុខទុក្ខអ្នកដទៃ។

សរុបសេចក្ដីមក ឧបេក្ខាជួយឲ្យរឹងមាំតែបើខ្វះប្រការខាងដើមហើយ នឹងទៅជាមនុស្សរឹងចចេស មិនយល់ចិត្តថ្លើមអ្នកដទៃ។ ដូច្នេះ ទើបត្រូវមានការប្រព្រឹត្តស្មើដែលជារឿងពិបាក។ សង្គមគ្រួសារ ជាតួយ៉ាងជាកន្លែងពិសោធ ដែលអាចបញ្ជាក់ឲ្យឃើញច្បាស់ថា សង្គមល្អឬមិនល្អ បើឪពុកម្ដាយមានសមត្ថភាពអាចរក្សាព្រហ្មវិហារធម៌ទាំង៤ ឲ្យមានតុល្យភាពល្អ គ្រួសារនឹងមានសេចក្ដីសុខ ដែលជាឫសគល់របស់សង្គម។ ក្មេងដែលចម្រើនធំធាតុនៅក្នុងសង្គម ក៏នឹងជួយកសាងសង្គមឲ្យនៅរួមគ្នាយ៉ាងសុខសាន្ត។

ប្រភព៖ grandnewsasia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top