• Queenco
  • Moderator

8Follower

  • Queenco
Facebook Twitter Google+ Share

ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ជា​ជម្រើស​ប្រសើរ​បំផុត

[Copy link]
205449 0
Share
ភាព​ខុស​គ្នា​រវាង​ទឹកដោះ​ម្តាយ និង​ម្សៅ​ទឹកដោះគោ​ដែល​ផ្សំ​តាម​រូបមន្ត គឺ​ខុស​គ្នា​ដាច់​ស្រឡះ ដោយសារ​តែ​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ក្មេង​មានការ​លូតលាស់​បាន​ល្អ និង​អាច​ការពារ​ជំងឺ​បាន​មួយ​ចំនួន ចំណែកឯ​ការ​បំបៅ​កូន​ដោយ​ទឹកដោះគោ​វិញ ក្មេង​លូតលាស់​មិន​បាន​ល្អ រួម​ទាំង​ប្រឈម​នឹង​ហានិភ័យ​ច្រើន​យ៉ាង ។

ក្នុង​ឆ្នាំ​២០១៤ តាម​ការ​អង្កេត​របស់​អង្គការ​HKI បាន​រក​ឃើញ​ថា ជា​រៀង​រាល់​ឆ្នាំ ក្រុមហ៊ុន ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ​(​ម្សៅ​ទឹកដោះគោ​ផ្សំ​តាម​រូបមន្ត​) បាន​ចំណាយ​ប្រាក់​៦៣៥.៣២៧​ដុល្លារ​អា​មេ​រិ​ក លើ​ការ​ឃោសនា​ពាណិជ្ជកម្ម ដើម្បី​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​អ្នក​ម្តាយ​គ្រប់​រូប ប្តូរ​ពី​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ ងាក​មក​បំបៅ​ដោះ​កូន​ដោយ​ម្សៅ​ទឹកដោះគោ​វិញ ។ ដោយសារ​អ្នក​ម្តាយ​មួយ​ចំនួន​ជឿ​តាម​ការ​ឃោសនា​របស់​ក្រុមហ៊ុន​ផលិតផល​ជំនួស​ទឹកដោះ​ម្តាយ និង​មិន​បាន​គិត​អំពី​គុណវិបត្តិ​របស់​ម្សៅ​ទឹកដោះគោ​ទាំងនោះ ជា​មធ្យម​គ្រូ​សារបាន​ចំណាយ​ប្រាក់​២៦,៧​ភាគរយ នៃ​ប្រាក់​ចំណូល​សរុប​ប្រចាំខែ​របស់​ពួក​គេ លើ​ការ​ទិញ​ម្សៅ​ទឹកដោះគោ​ផ្សំ​តាម​រូបមន្ត ។

e5876e26-b6ec-4abe-bfaa-3c385e8de0e1.jpg

ខាងក្រោម​នេះ គឺជា​ភាព​ខុស​គ្នា​រវាង​ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ និង​ការ​បំបៅ​ដោះ​កូន​ដោយ​ម្សៅ​ទឹកដោះគោ ដែល​ផ្សំ​តាម​រូបមន្ត ។

ការ​បំបៅ​ដោះ​កូន​ដោយ​ទឹកដោះ​ម្តាយ​៖
-​ជា​អាហារ​ធម្មជាតិ​និង​បរិសុទ្ធ

-​អាច​ជួយ​ការពារ​សុខភាព​របស់​ម្តាយ និង​អាច​ការពារ​ម្តាយ​មិន​ឲ្យ​មាន​ផ្ទៃពោះ​បាន​ទៀត​ក្នុង​កំឡុង​ពេល​៦​ខែ​ដំបូង ។

-​មិន​ចាំបាច់​ចំណាយ​ប្រាក់ ដូច​ជា​ការ​បំបៅ​កូន​ដោយ​ទឹកដោះ​សិប្ប​និ​មិ្ម​ត ។

-​ទារក​អាច​ទទួល​បាន​នូវ​អាហារ​ចម្រុះ​ពី​ម្តាយ​ដែល​បាន​បរិភោគ ។

-​ការ​ចាប់ផ្តើម​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ​ភ្លាម ក្នុង​ម៉ោង​ដំបូង​បន្ទាប់​ពី​សម្រាល អាច​បង្ការ​មរណភាព​ទារក ទើបនឹង​កើត​បាន​២០​ភាគរយ ។

-​ទារក​ដែល​បាន​បៅ​ទឹកដោះ​ម្តាយ​តែ​មួយ​គត់ រយៈពេល​៦​ខែ​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​ជំងឺរាក​រូស​បាន​ចំនួន​១១​ដង និង​ជំងឺ​រលាក​ទងសួត​បាន​ចំនួន​១៥​ដង ។

ការ​បំបៅ​ដោះ​កូន​ដោយ​ម្សៅ​ទឹកដោះគោ​ដែល​ផ្សំ​តាម​រូបមន្ត​៖

-​ជា​ផលិតផល​ដែល​ផ្សំ​ចម្រុះ​រួម​មាន ទឹកដោះគោ សណ្តែក និង​ប្រេង​ធម្មជាតិ ។

-​មិន​អាច​ផ្តល់​សារធាតុចិញ្ចឹម និង​អត្ថប្រយោជន៍​ដូច​ទឹកដោះ​ម្តាយ​បាន​ឡើយ ដូច​ជា​គ្មាន​អង្គ​បដិបក្ខ ប្រាណ​ភាព​សុំា និង​កត្តា​លូតលាស់​នានា ។

-​ក្រពះ​ទារក​ពិបាក​នឹង​រំលាយ​អាហារ​ទាំងនោះ ។

-​ដាច់ខាត​មិន​អាច​ធ្វើការ​ប្រដូច​ទៅ​នឹង​ទឹកដោះ​ម្តាយ​បាន​នោះ​ទេ ។ ការ​បំបៅ​កូន​ដោយ​ទឹកដោះ​ម្តាយ គឺជា​ជម្រើស​ដ៏​ប្រសើរ​បំផុត សម្រាប់​សុខភាព​អ្នក​ម្តាយ​និង​ទារក ពិសេស​អាច​ជៀស​ផុត​ពី​ការ​កើត​មាន​ជំងឺ​មហា​រី​សុដន់ និង​ដៃ​ស្បូន​ថែម​ទៀត​ផង ៕

ប្រភព៖ kohsantepheap
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top