Facebook Twitter Google+ Share

ទង្វើសាមញ្ញ ១០យ៉ាង របស់មនុស្សស្រីអាចធ្វើឱ្យសង្សាររបស់នាងស្រឡាញ់នាងលើសដើម

[Copy link]
205855 0
Share
មនុស្សប្រុសមានចំណង់ចំណូលចិត្តមួយចំនួនដែលយើងអាចហៅថាជាចំណង់ចំណូលចិត្តពីធម្មជាតិ ដែលជាចំណុចរសើបរបស់ផ្លូវចិត្តមនុស្សប្រុសក្នុងទំនាក់ទំនងស្នេហា ។ មនុស្សស្រីបើអាចធ្វើចំចំណុចទាំងនេះ នោះមនុស្សប្រុសជាដៃគូនឹងស្រឡាញ់នាងលើសដើម ព្រោះវាជាអ្វីដែលបុរសពេញចិត្ត ចូលចិត្ត ចង់បាន ចង់ឃើញឱ្យដៃគូរបស់ខ្លួនធ្វើរបៀបនោះ ។ ចំណុចពេញចិត្ត ១០យ៉ាង ដែលបុរសចង់ឃើញដៃគូររបស់ខ្លួនធ្វើចំពោះគាត់៖

New-Feature-size-59-768x432.jpg

១. បុរសចូលចិត្តអ្នកលេងសក់របស់គាត់
ពេលអង្គុយក្បែរគ្នា ឬពេលស្និទ្ធស្នាលផ្អែមល្ហែមជាមួយគ្នា បុរសហាក់មានអារម្មណ៍រីករាយកាន់តែខ្លាំង នៅពេលអ្នកនិយាយបណ្តើរ និងយកដៃលេងសក់របស់គាត់បណ្តើរ ។

២. បុរសចូលចិត្តនៅពេលអ្នកបង្ហាញអារម្មណ៍ប្រចណ្ឌ
លើកលែងការប្រចណ្ឌជ្រុល ឬប្រចណ្ឌហួសហេតុ ។ តែការបញ្ចេញអារម្្មណ៍ប្រចណ្ឌល្មមៗ បែបងក់ង៉រតិចៗ នោះវាបង្ហាញថាអ្នកស្រឡាញ់គាត់ ហើយគាត់ចូលចិត្តទង្វើនេះដោយសារវាជាការបញ្ជាក់ក្តីស្រឡាញ់របស់អ្នកចំពោះគាត់ ។

៣. បុរសចូលចិត្តពេលអ្នកចិត្តល្អជាមួយមិត្តរបស់គាត់
វាជាការចងចាំមួយដែលមនុស្សប្រុសបានសម្គាល់ឃើញសកម្មភាពដ៏ល្អរបស់ដៃគូខ្លួន ។ ចិត្តល្អចំពោះមិត្តភក្តិរបស់គាត់ គឺស្មើនឹងគោរពគាត់ ។

៤. បុរសចូលចិត្តនៅពេលអ្នកនិយាយពាក្យថា នឹក
ទោះពេលខ្លះហត់នឿយ តែពេលបានឮពាក្យ នឹក មួយម៉ាត់ ធ្វើឱ្យគាត់មានកម្លាំងឡើងវិញ ។ នារីជាថាមពលរបស់បុរស ។

៥. ពេលអ្នកសម្លឹងមើលគ្រប់សកម្មភាពរបស់គាត់
បុរសពេញចិត្ត និងមានកម្លាំងចិត្ត ព្រោះការសម្លឹងមើលទៅគាត់ពេលគាត់កំពុងធ្វើអ្វីមួយ វាគឺជាការលើកទឹកចិត្តផង ផ្តល់កម្លាំងចិត្តផង និងយកចិត្តទុកដាក់ចំពោះគាត់ផង ។

៦. បុរសចូលចិត្តពេលអ្នកញញឹមរកគាត់ញឹកញាប់
ស្នាមញញឹមរបស់មនុស្សស្រី វាជារូបភាពមួយដែលមនុស្សប្រុសចងចាំ និងដិតជាប់ក្នុងអារម្មណ៍ខ្លាំងជាងគេ ។ ស្នាមញញឹមជាផ្នែកមួយនៃការបណ្តុះមនោសញ្ចេតនា ។

៧. ក្នុងស្ថានភាពតានតឹង អ្នកចេះអត់ធ្មត់ មិនឆេវឆាវ
មនុស្សប្រុសសប្បាយចិត្តបំផុត ពេលឃើញមនុស្សដែលខ្លួនស្រឡាញ់ចេះគ្រប់គ្រងចិត្តខ្លួនឯង ក្នុងស្ថានភាពលំបាកៗ ។ សប្បាយចិត្តផង អាសូរផង និងឱ្យតម្លៃផង ។

៨. និយាយនាំគាត់សើចក្នុងពេលហត់នឿយ
ក្នុងគ្រាហត់នឿយ មានមនុស្សជាទីស្រឡាញ់ម្នាក់អាចនិយាយរឿងកំប្លែង ឬនាំលេង វាជាអ្វីដែលបុរសភាគច្រើនចូលចិត្ត និងមានអារម្មណ៍បាត់ដៃគូម្នាក់នេះមិនបាន ចង់នៅក្បែរគ្រប់ពេល ។

៩. បុរសចូលចិត្តពេលនិយាយត្រង់ មិនលាក់លៀម
មនុស្សប្រុសមានធាតុមួយគឺមិនចូលចិត្ត លួង! ដូច្នេះបើមនុស្សស្រីមានទម្លាប់និយាយត្រង់ៗ ច្បាស់ៗ ត្រង់ៗ នោះវាជាការចូលចិត្តរបស់គេទៅវិញ ។

១០. ពេញចិត្តនូវអ្វីដែលជាការចូលចិត្តរបស់គាត់
ចូលចិត្តនូវអ្វីដែលគាត់ចូលចិត្ត ស្រឡាញ់អ្វីដែលគាត់ស្រឡាញ់ ពេញចិត្តនូវអ្វីដែលគាត់ចង់ធ្វើ នោះគាត់នឹងមានអារម្មណ៍ថា អ្នកគឺជាគាត់ ហើយគាត់គឺជាអ្នក ។ ដៃគូរបស់អ្នកនឹងស្រលាញ់អ្នកខ្លាំងលើសដើម ៕

ប្រភព៖ hahahasabay.com
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top