• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

មឺ​មឈូក​ មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដល់​ម្លឹង​ផង?

[Copy link]
203514 0
Share

post-1495766716-3907.png


កាល​ពី​អត្ថបទ​មុនៗ ខ្ញុំ​បាន​និយាយ​អំពី​ប្រយោជន៍​ច្រើន​មក​ហើយ​អំពី​គ្រាប់​ឈូក​។ យ៉ាងណាមិញ សម្រាប់​រុក្ខជាតិ​ក្នុង​សែស្រឡាយ​ជាមួយ​គ្នា​ទៀត​នោះ​គឺ មឺ​មឈូក​នេះ​ឯង​។ វា​គឺជា​រុក្ខជាតិ​ប្រភេទ​មឺមមែន តែ​មាន​ប្រយោជន៍​ច្រើន​មិន​ចាញ់​គ្រាប់​ឈូក​ប៉ុន្មាន​ទេ ជា​ពិ​សេ​សម្បូរ​ទៅដោយ​ជីវជាតិ​សំខាន់ៗ​ដែល​រាងកាយ​ត្រូវការ​តែ​ម្តង​។


​ផ្តល់​ជា​អង់​ទី​អុកស៊ី​ដង់​យ៉ាង​ច្រើន​
​មឺ​មឈូក​ក៏​ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ច្រើនដូច​គ្រាប់ និង​ផ្កាឈូក​ដែរ​។ សារធាតុ methanol ដែល​យក​ចិត្ត​ពី​មឺ​មឈូក​គឺ​មាន​សកម្មភាព​ខ្លាំង​បំផុត​សម្រាប់​សុខភាព​រាងកាយ ប៉ុន្តែ​បើ​ញ៉ាំ​ធម្មតា​ក៏​ទទួលបាន​ជីវជាតិ​មួយ​នេះដែរ​។


ក្នុង​រាងកាយ​យើង អង់​ទី​អុកស៊ី​ដង់​នឹង​ជួយ​ការពារ​កោសិកា​ពី​ការ​មាន​របួស​នានា​។ វា​ក៏​នឹង​ជួយ​ជំរុញ​ដល់​សុខភាព​របស់​ឈាម ការពារ​បេះដូង និង​ជំងឺ​មហារីក​មួយចំនួន​ថែម​ទៀត​។


គ្រប់គ្រង​ជំងឺអេដស៍​
​អង់​ទី​អុកស៊ី​ដង់​របស់​មឺ​ម​ឈូក​ក៏មាន​ប្រយោជន៍​សម្រាប់​អ្នក​ផ្ទុក​ជំងឺអេដស៍​ដែរ​។ នេះ​ដោយសារ​តែ​វា​មាន​សមត្ថភាព​ប្រឆាំង​នឹង​វីរុស ដែល​អាច​ទប់ស្កាត់​អង់ស៊ីម​មេរោគ​អេដស៍​កុំឲ្យ​ធ្វើការ​បាន​។ តាមរយៈ​អត្ថប្រយោជន៍​មួយ​នេះ មឺ​មឈូក​អាច​ដើរតួនាទី​ជា​វិធី​ព្យាបាល​ជំងឺអេដស៍​ដ៏​សំខាន់​ហើយ​។

បំបាត់​ការ​រាក​រូស​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Ethnopharmacology បាន​រកឃើញថា មឺ​មឈូក​អាចជួយ​សម្រួល​ភាព​តានតឹង​របស់​ពោះវៀន​តូច ហើយ​ក៏​ជួយ​បំបាត់​អាការៈ​រាករូស​បានដែ​រ​។

សម្រួល​ដល់​ការរំលាយ​អាហារ​
​ដោយសារ​តែមឺ​មឈូក​ក៏​មាន​ជាតិ​សរ​សៃ​ក្នុង​កម្រិត​មធ្យម​ដែរនោះ ដូច្នេះ​វា​ពិតជា​អាហារ​ដ៏​អស្ចារ្យ​ដែល​អ្នក​ត្រូវ​ចាប់ផ្តើម​ហើយ​បើ​ឧស្សាហ៍​មាន​អាការៈ​ទល់លាមក​។ ការ​ដែល​ទទួលបាន​ជាតិ​សរសៃ​គ្រប់គ្រាន់​គឺ​ល្អ​ណាស់​ចំពោះ​ផ្លូវ​រំលាយ​អាហារ​។ វា​មិន​ត្រឹមតែ​ជួយ​បំបាត់​ការ​ទល់លាមក​ទេ តែ​ក៏​ជួយ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​មហារីក​ពោះវៀនធំ​ដែរ​។

ទប់ស្កាត់​ជំងឺថ្លើម​
​មឺ​មឈូក​មានអ​ង់​ទី​អុកស៊ី​ដង់​មួយ​ឈ្មោះថា Polyphenols ដែល​វា​អាច​ជួយ​ទប់ស្កាត់​ការ​កើត​ជា​ជំងឺថ្លើម​ភាគច្រើន​បាន​។ ក្រៅពីនេះ​វា​ក៏​ជួយ​សម្របសម្រួល​ដល់​កម្រិត​ជាតិ​ស្ករ​ក្នុងឈាម និង​អាស៊ីត​ខ្លាញ់​ផងដែរ​៕



ប្រភព៖ phansokuntheary.com


Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top