• Sambath
  • Moderator

10Follower

  • Sambath
Facebook Twitter Google+ Share

ចិន​៖ សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ នឹង​មិនមាន​អ្នកឈ្នះ​ទេ​

[Copy link]
200838 0
Share
​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ចិន លោក លូ កាង បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​២៦​កញ្ញា​ថា ចិន​មានការ​ខកចិត្ត​ចំពោះ​សង្គ្រាមពាក្យសម្តី​កើនឡើង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង ដោយ​ព្រមាន​ថា​
​សង្គ្រាម​នៅ​ឧបទ្វីប​កូរ៉េ នឹង​មិនមាន​អ្នកឈ្នះ​ទេ​។​

​ការលើកឡើង​របស់លោក លូ បាន​កើតឡើង​មួយថ្ងៃ​បន្ទាប់ពី​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក រី យ៉ុង​ហូ បាន​និយាយថា ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ បានប្រកាស​សង្គ្រាម​ទៅលើ​ប្រទេស​របស់លោក និង បាន​ព្រមាន​ថា​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​មាន​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​តតាំង​ប្រឆាំង​អាមេរិក ដោយ​រួមទាំង​ការបាញ់​ទម្លាក់​យន្តហោះ​ទម្លាក់​គ្រាប់បែក​អាមេរិក ។​

​លោក លូ កាង បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំង សង្ឃឹមថា​ក្រុម​អ្នកនយោបាយ​អាមេរិក​និង​កូរ៉េខាងជើង​ដឹងថា​ការប្រើប្រាស់​ចំណាត់ការ​យោធា នឹង​មិនមែនជា​មធ្យោបាយ​ល្អ​នោះទេ​។​

​លោក លូ ក៏បាន​ជំរុញ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​ផងដែរ​ឱ្យ​ទទួលស្គាល់ថា​សង្គ្រាមពាក្យសម្តី​របស់​ពួកគេ នឹង​បង្កើន​ការប្រឈមមុខ​ដាក់គ្នា​ខ្លាំង​ឡើង​និង​កាត់បន្ថយ​ការធ្វើ​សមយុទ្ធ​ហ្វឹកហាត់​។​

​អ្នកនាំពាក្យ​រូបនេះ បាន​និយាយថា ប្រទេស​ទាំងអស់​នៅ​តំបន់​នេះ នឹង​ទទួលរង​គ្រោះ បើសិន សង្គ្រាម​ផ្ទុះឡើង​នៅ​ឧបទ្វីប​កូរ៉េ​។​

​ដោយនិយាយ​អំពី​ការធ្វើ​អត្ថាធិប្បាយ​របស់​ក្រុមមន្ត្រី​កូរ៉េខាងជើង​កាលពី​ថ្ងៃ​ចន្ទ​នោះ លោក លី ជី​យី ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​នៅ​អង្គការសហប្រជាជាតិ បាន​និយាយប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័​រថា វោហារសាស្ត្រ​ពាក្យសម្តី​ដែល​កើនឡើង​នេះ កំពុង​បង្ក​គ្រោះថ្នាក់​ខ្លាំង ហើយ​ដំណោះស្រាយ​មានតែ​ធ្វើ​ការចរចា​ប៉ុណ្ណោះ​៕ ដោយ៖ សុខា


a-7.jpg

សង្គ្រាមពាក្យសម្តី​រវាង គីម ជុង អ៊ុន មេដឹកនាំ​កូរ៉េខាងជើង និង ដូ​ណា​ល់ ត្រាំ​ប្រធានាធិបតី​អាមេរិក បាន​កើនឡើង​ខ្លាំង


ប្រភព ៖
រស្មីកម្ពុជា

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top