• Tommy
  • Moderator

16Follower

  • Tommy
Facebook Twitter Google+ Share

Swensen’s ៖ ការ៉េមល្បីអាយុកាលជាង១ សតវត្ស ជោគជ័យជាមួយ៣ ចំណុចសាមញ្ញ

[Copy link]
199113 0
Share
លោកអ្នកប្រហែលជាធ្លាប់ឮឈ្មោះការ៉េម Swensen’s ជាពិសេសអ្នកនៅភ្នំពេញប្រាកដជាធ្លាប់បានស្គាល់ហាងការ៉េមនេះច្រើន ប៉ុន្តែលោកអ្នកប្រហែលមិនទាន់ដឹងពីប្រវត្តិរបស់ការ៉េមដ៏ល្បីល្បាញនេះនៅឡើយ។ Swensen’s ចាប់ផ្តើមក្រុមហ៊ុនដំបូងនៅឆ្នាំ ១៩៤៨ ដែលស្ថានិកលោក Earle Swensen បានលួចរៀនធ្វើការ៉េមស្របពេលដែលគាត់បម្រើការងារជាកងទ័ពជើងទឹកអាមេរិចក្នុងសង្គ្រាមលោកលើកទី២។

ក្រោយចប់សង្រ្គាមលោកភ្លាមគាត់បានចាប់ផ្តើមហាងការ៉េមដំបូងនៅទីក្រុង San Francisco ដោយស្ថាបនិកលោក Earle បានរៀនសូត្រពីហាងការ៉េមល្បី ice cream parlor ។ រសជាតិបញ្ជាំត្រកូលរបស់ Swensen’s គឺ vanilla ទើបក្រោយមកស្ថានិកការ៉េមនេះបានកែច្នៃទៅជា ១៥០ រសជាតិផ្សេងទៀត ដែលធ្វើឲ្យ Swensen’s ទទួលការគាំទ្រកាន់តែច្រើន ។

swensen.jpg

ពេលចាប់ផ្តើមហាងដំបូងលោក Earle ដឹងថាគាត់អាចជោគជ័យប្រសិនបើគាត់អនុវត្តន៍បីចំណុចគឺ គុណភាព បរិមាណ និងគុណតម្លៃ ។ គុណតម្លៃធំរបស់ Swensen’s គឺការប្រើប្រាស់គ្រឿងផ្សំដែលល្អដាច់គេ និងប្រើប្រាស់តិចនិចធ្វើការ៉េមពិតៗមិនចម្លងគេ ។ លោក Earle ខិតខំបង្កើតរសជាតិចម្រុះកាន់តែច្រើន ដើម្បីធានាថាអតិជនភ្លក្សរសជាតិការ៉េមបានគ្រប់រសជាតិនិងច្រើនបំផុត ។ ក្នុងនោះគន្លឹះចុងក្រោយដែលោក Earle បានធ្វើឲ្យ Swensen’s ជោគជ័យគឺធ្វើឲ្យការ៉េមទុកបានយូរ ។

នៅជុំវិញភាពជោគជ័យនេះស្ថាបនិក Swensen’s បានលក់ franchise ដំបូងទៅឲ្យលោក William Meyers និងអ្នកវិនិយោគ នៅឆ្នាំ ១៩៧០ ហើយគាត់នៅតែបន្តគ្រប់គ្រងហាងចាស់រហូតដល់ឆ្នាំ ១៩៩៤ ។ ក្រោមការគ្រប់គ្រងថ្មីបានធ្វើឲ្យ Swensen’s អាចលក់ franchise បាន ៤០០ សាខា ដែល franchise ភាគច្រើនត្រូវបានលក់ក្នុងស្រុក  រហូតរីកដុះដាលដល់ប៉ែកអាស៊ីជាច្រើនរួមទាំងកម្ពុជាផងដែរ ។

គ្រាន់តែ Swensen’s បានរីកចម្រើនពេញសហរដ្ឋអាមេរិក ហាងការ៉េមធំៗមួយចំនួនបានបិទទ្វារ ក្នុងនោះរួមមានហាងល្បីមួយបានដួលគឺ ice cream parlor ។ គួរបញ្ជាក់ថា សព្វថ្ងៃ Swensen’s គ្រប់គ្រងដោយក្រុមហ៊ុន International Franchise Corp (IFC) និងក្លាយជាការ៉េមលំដាប់ពិភពលោក ដែលបានលក់ franchise ទៅអាស៊ី មជ្ឈិមបូព៌ា សហរដ្ឋអាមេរិក អាមេរិកខាងត្បូង ឥណ្ឌា សិង្ហបុរី តៃវ៉ាន់ កម្ពុជា ថៃ វៀតណាម មីយ៉ានម៉ា ហ្វីលីពីន ម៉ាឡេស៊ី ឡាវ ។

ប្រភព៖ business-cambodia
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top