Facebook Twitter Google+ Share

អរគុណដែលបោះបង់ខ្ញុំចោល

[Copy link]
197528 0
Share
ខ្ញុំសុខចិត្តជ្រើសយកការនៅម្នាក់ឯងដោយមិនមាននរណាម្នាក់នៅក្បែរ ហើយបើទោះបីជាវាឯកាបន្តិចក៏ដោយក៏ខ្ញុំអាចទទួលយកបានទាំងអស់ ព្រោះខ្ញុំដឹងថាខ្ញុំនឹងមិនទទួលការឈឺចាប់នៅពេលក្រោយដូចពេលដែលខ្ញុំមានអ្នកនៅក្បែរកាលពីមុនឡើយ ។

Broken-Relationships-864x480.jpg

គ្រប់យ៉ាងខ្ញុំនឹងជ្រើសយកជម្រើសនៃភាពឯកា និងការស្ងប់ស្ងាត់នៅពេលនេះអោយបាន ។ ខ្ញុំមិនហ៊ានសន្យាថាខ្ញុំនឹងអាចធ្វើវាបានដល់ពេលណានោះទេ តែខ្ញុំនឹងគាំទ្រខ្លួនឯងក្នុងការធ្វើវាអោយបានសម្រេច ។ ហើយបើថ្ងៃណាមួយដែលមានមនុស្សល្អពិតប្រាកដចូលមកក្នុងជីវិតរបស់ខ្ញុំពិតមែន ខ្ញុំអាចនឹងសម្រេចចិត្តជាថ្មីម្តងទៀត តែខ្ញុំនឹងមិនធ្វើអោយការសម្រេចចិត្តរបស់ខ្ញុំជាថ្មីនេះ ខុសដូចពេលមុនឡើយ ។

តាមពិតក៏គួរតែអរគុណគេដែលបានបោះបង់ខ្ញុំចោលបែបនេះ ព្រោះបើសិនជាគ្មានគេក៏ខ្ញុំប្រហែលជាមិនអាចរឹងមាំបានដូចជាថ្ងៃនេះដែរ ។ ហើយក៏សុំទោសផងដែរ ដែលពីដំបូងខ្ញុំបែរជាឆ្កួតទៅខឹងជាមួយនឹងគេទៅវិញ ទាំងដែលការពិតគេជាគេគ្រូបង្រៀនដ៏ល្អសម្រាប់ជីវិតរបស់ខ្ញុំទៅវិញសោះហ្នឹងណា ៕

អត្ថបទ៖ Sreylin
You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top