• weir
  • V1

1Follower

  • weir
Facebook Twitter Google+ Share

ធាតុ ៣យ៉ាង មិនអាចខ្វះបានដើម្បីកែច្នៃមនុស្សសាមញ្ញម្នាក់ឱ្យទៅជាមនុស្សល្អដែលអ្នកចង់បាន

[Copy link]
197121 0
Share
កុំចាំរហូតដល់មានមនុស្សល្អដែលអ្នកចង់បាន ដើរចូលមកក្នុងជីវិតរបស់អ្នក សូមអ្នកជ្រើសរើសយកមនុស្សសាមញ្ញធម្មតាម្នាក់មកច្នៃឱ្យទៅជាមនុស្សល្អដែលអ្នកចង់បាននោះទៅ ។ ក្នុងរឿងច្នៃមនុស្សនេះ ការលះបង់ សេចក្តីស្មោះត្រង់ និងភាពជាគម្រូ វាគឺជារឿងសំខាន់ចាំបាច់ដែលមិនអាចខ្វះបានទេសម្រាប់អ្នកដែលចង់ច្នៃគេ ។ បើអ្នកធ្វើរឿងបែបនេះ នោះជាការឱ្យតម្លៃដល់ការខិតខំរបស់អ្នកផង និងជាការឱ្យតម្លៃដល់មនុស្សដែលអ្នកកំពុងតែឆ្នៃនោះផងដែរ ។

មានមនុស្សច្រើនណាស់ដេករង់ចាំឱ្យមានមនុស្សដែលខ្លួនពេញចិត្តដើរចូលមកក្នុងជីវិតរបស់គេ ដោយគេភ្លេចគិតថាការរង់ចាំបែបនេះ គឺជាការផ្សងព្រេងមួយដែលកម្រនឹងបានដូចចិត្តខ្លាំងណាស់ ភាគរយនៃការបានជួបតិចបំផុត ។ តែបើអ្នកចង់បានមនុស្សប្រភេទណាមួយចូលមកក្នុងទំនាក់ទំនងរបស់អ្នក ហើយបន្ទាប់មកអ្នកជ្រើសមនុស្សសាមញ្ញម្នាក់ដែលអ្នកសម្គាល់ថា គេមាននិស្ស័យជាមនុស្សទទួលយកការផ្លាស់ប្តូរបានមកច្នៃដោយដៃអ្នកផ្ទាល់ នោះអ្នកងាយនឹងទទួលបានមនុស្សដែលអ្នកចង់បាននោះឱ្យចូលមកក្នុងជីវិតរបស់អ្នកបំផុត ។ ដូច្នេះធាតុ៣ ខាងលើសំខាន់ណាស់មុននឹងអ្នកចាប់ផ្តើមច្នៃមនុស្ស ។

New-Feature-size-76-768x432.jpg

១. ការលះបង់
អ្នកកែគេ អ្នកត្រូវដឹងថាអ្នកត្រូវចំណាយការអត់ធ្មត់ ភាពសណ្តោស ការព្រមទទួលយកស្ថានភាពលំបាកៗ ខាតបង់ពេលវេលាខ្លួនអ្នក ខាតបង់ប្រយោជន៍ផ្សេងៗក្នុងបុព្វហេតុកែឱ្យបានមនុស្សល្អម្នាក់ តាមការយល់ឃើញរបស់អ្នក ហត់ធំជាងគេនោះ គឺហត់ផ្នែកផ្លូវចិត្តដែលអ្នកត្រូវព្រមទទួលតាំងពីចំណុចាប់ផ្តើម ។

២. សេចក្តីស្មោះត្រង់
អ្នកត្រូវមានសេចក្តីស្មោះត្រង់មួយដ៏ពិតប្រាកដចំពោះមនុស្សដែលអ្នកប្រុងនឹងកែ ។ បើក្នុងករណីដែលអ្នកគ្មានភាពស្មោះត្រង់ចំពោះគេទេ នោះភាពជាមនុស្សល្អរបស់មនុស្សដែលអ្នកត្រូវកែ ក៏មិនអាចកើតមានដែរ ។

៣. ភាពជាគំរូ
មេរៀនល្អៗដែលអ្នកផ្តល់ទៅឱ្យគេ វានឹងមានប្រសិទ្ធភាពឡើង នៅពេលដែលអ្នកមានភាពជាគំរូដូចដែលអ្វីដែលអ្នកបានបង្រៀនគេ ។ បើអ្នកល្អបានតែមាត់​ រួចហើយគ្មានភាពជាគំរូ តើគេនឹងអនុវត្តន៍តាមអ្នកដោយរបៀបណា? ។

ប៉ុន្តែមុននឹងកែគេ អ្នកត្រូវព្រមទទួលយកលក្ខខណ្ឌមួយដែលវាអាចនឹងកើតឡើងនោះគឺ អ្នកអាចនឹងកែមិនបានជោគជ័យប្រសិនបើអ្នកជ្រើសយកមនុស្សដែលគ្មាននិស្ស័យជាមនុស្សកែប្រែ ។ ប្រៀបបានទៅនឹងការព្យាយាមកែ ដើមចេកឱ្យក្លាយទៅជាឈើខ្លឹមអ៉ីចឹងដែរ! ក្នុងករណីបែបនេះវាមិនពាក់ព័ន្ធនឹងភាពប៉ិនប្រសព្វរបស់អ្នកក្នុងការកែគេនោះទេ មិនមែនអ្នកគ្មានសមត្ថភាពកែគេមិនបានសម្រេចនោះទេ តែវាពាក់ព័ន្ធនឹងចរិតធម្មជាតិរបស់មនុស្សដែលអ្នកកំពុងតែកែនោះទៅវិញទេ ៕

ប្រភព៖ hahahasabay.com

Related threads

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top