• tinako
  • Moderator

12Follower

  • tinako
Facebook Twitter Google+ Share

៥​ចំនុច​ដែល​ជា​ការ​ព្រមាន​ដ៏​សុខភាព​តាម​រយៈ​ក្លៀក​របស់​អ្នក

[Copy link]
196536 0
Share
post-1495416739-3797.jpg

មាន​មនុស្ស​ជា​ច្រើន​ប្រហែល​ជា​មិន​បាន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​ក្លៀក​នោះ​ទេ ។អ្នក​ទាំង​អស់​ត្រូវ​ចាំ​ថា​អ្នក​ត្រូវ​ត្រួត​ពិនិត្យ​ក្លៀក​របស់​អ្នក​រៀង​រាល់​មួយ​ថ្ងៃ​ម្តង​ដើម្បី​កាត់​បន្ថយ​ឬ​បំបាត់​ក្លិន ។ក្លៀក​គឺ​ជា​ផ្នែក​ដំបូង​គេ​ដែល​បង្ហាញ​ដល់​សញ្ញា​នៃ​ការ​កង្វះ​អ័រម៉ូន​និង​ភាព​មិន​ប្រក្រតី​ផ្សេង​ទៀត ។ក្លិន​ញើស​និង​អាម្មរណ៍​ចម្លែក​មក​ពី​ក្លៀក​ជា​សញ្ញា​នៃ​បញ្ហា​សុខភាព​ដ៏​ធំ​មួយ ។ខាង​ក្រោម​នេះ​ជា​សញ្ញា​ដែល​ព្រមាន​ដ៏​សុខភាព​តាម​រយៈ​ក្លៀក​របស់​អ្នក​៖

១. ក្លិន​ខ្លួន​ខ្លាំង
ក្លិន​ខ្លួន​ខ្លាំង​អាច​កើត​មាន​លើ​អ្នក​ទាំង​អស់​គ្នា ញើស​បាន​បង្ករ​ឡើង​នៅ​ក្នុង​ស្បែក​ហើយ​បាក់តេរី​ចាប់​ផ្តើម​រីក​លូតលាស់​ហើយ​បណ្តាល​ឱ្យ​មាន​ក្លិន​អាក្រក់ ។ជា​ការ​ល្អ​អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​អ្នក​ជំនាញ​ខាង​វិជ្ជា​ជីវៈ​ពេទ្យ​ទើប​ល្អ ។ប្រសិន​បើ​ក្លិន​នោះ​ផ្អែម​ដូច​ជា​ផ្លែ​ឈើ នេះ​មាន​ន័យ​ថា​រាង​កាយ​របស់​អ្នក​មិន​បាន​បំបែក​ជាតិ​ស្ករ​ហើយ​វា​បង្ហាញ​ឱ្យដឹង​ទៀតថា​អ្នក​មាន​រោគ​សញ្ញា​ទឹក​នោម​ផ្អែម ឬ​ជម្ងឺ​ទឹក​នោម​ផ្អែម ។បើ​មាន​ក្លិន​នេះ​មែន​អ្នក​គួរ​តែ​រក​ការ​ព្យាបាល​ជា​បន្ទាន់​ទើប​ល្អ ។

២. រមាស់​ក្លៀក​ខ្លាំង
ប្រសិន​បើ​អ្នក​រមាស់​ក្លៀក​ខ្លាំង​វា​អាច​បង្ហាញ​ថា​អ្នក​មាន​ជម្ងឺ​រលាក​ស្បែក​និង​ការ​ឆ្លង​បាក់​តេរី វា​ធ្វើ​ឱ្យ​មាន​កន្ទួល​ក្រហម​ឬ​លឿង អ្នក​គួរ​តែ​ទៅ​ពិគ្រោះ​យោបល់​ជា​មួយ​ពេទ្យ​ជំនាញ ។

៣.ការ​ឈឺ​ចុក​ចាប់​ក្លៀក
ប្រសិន​បើ​អ្នក​មាន​ការ​ឈឺ​ចុក​ចាប់​ក្លៀក​នេះ​បង្ហាញ​ថា​អ្នក​មាន​ជម្ងឺ​ឈឺ​សាច់​ដុំ​ដោយ​វា​ត្រូវ​បាន​ដាក់​សម្ពាធ​ដោយ​ការ​លើក​របស់​ធ្ងន់​ឬ​ការ​ធ្វើ​លំហាត់​ប្រាណ។ ការ​ឈឺ​ចាប់​សាច់​ដុំ​ក្លៀក​វា​បង្ករ​ឱ្យ​មាន​ការ​ហើម​កូន​កណ្តុល​ឬ​ការ​រលាក​ក្លៀក ។បើ​មាន​បញ្ហា​បែប​នេះ​អ្នក​គួរ​តែទៅ​ជួប​គ្រូពេទ្យ​។

៤. មាន​កន្ទួល​ក្លៀក
ក្លៀក​គឺ​ជា​កន្លែង​ដែល​ក្តៅ​អាច​ធ្វើ​ឱ្យ​មាន​កន្ទួល​ព្រោះ​វា​ក្តៅ​ហើយ​សើម​និង​ប្រឈម​នឹង​ការ​ឆ្លង​មេរោគ​ផ្សិត ។ប្រសិន​បើ​អ្នក​សម្គាល់​ឃើញ​រោគ​សញ្ញា​បែប​នេះ​គួរ​តែ​ពិគ្រោះ​យោបល់​ជា​មួយ​វេជ្ជ​បណ្ឌិត ។

៥. មានដុំ​នៅ​ក្រោមក្លៀក
ក្លៀក​របស់​អ្នក​មាន​ឡើង​កូន​កណ្តុល​តូច​ដែល​មិន​គួរ​ឱ្យ​អ្នក​កត់​សម្គាល់ លុះត្រា​តែ​វា​ហើម​ឡើង ។ប្រសិន​បើ​មាន​ដុំ​​ពក​ហើយ​ហើម​មាន​ទឹក​រងៃ​រយៈពេល​មួយ​អាទិត្យ​មិន​បាត់ នោះវា​ជា​សញ្ញា​បង្ហាញ​ពី​ជម្ងឺ​មហារីក​អ្នក​គួរ​តែ​ពិគ្រោះ​យោបល់​ជា​មួយ​វេជ្ជ​បណ្ឌិត​ជា​បន្ទាន់ ៕


ប្រភព៖ phansokuntheary.com

You have to log in before you can reply Login | Register Now

Points Rules

GO TopFast RepPreviousNext ThrBack LisCustomerMobile V
To Top